ចែក​គ្នា​ដឹង! សុបិន ៤ ជា​ប្រផ្នូលហៅលាភ​ មិន​យូរ​មិន​ឆាប់​ក្នុង​ផ្ទះ​អ្នក​ នឹង​ទទួល​បាន​ដំណឹង​ល្អ

តាម​ក្បួន​ចាស់ៗ​ពី​បុរាណ​ ការ​យល់​សុបិន​នីមួយៗ សុទ្ធ​តែ​មាន​ប្រផ្នូល​ល្អ​និង​អាក្រក់ ពោល​វា​ប្រៀប​ដូច​ជា​ការ​ឲ្យ​តម្រុយ​នៃ​ហេតុការណ៍​មួយ​ក្នុង​ជីវិត​មុន​អ៊ីចឹង។ យ៉ាង​ណា​ខាង​ក្រោម ៤ នេះ ជា​សុបិន​ដែល​ឲ្យ​ប្រផ្នូល​ល្អ ដែល Knongsrok ចង់​លើក​មក​ចែករំលែក៖

១) សុបិន​ឃើញ​រាប់​លុយ

1

សុបិន​ឃើញ​ក្រដាស​ប្រាក់ គឺ​តំណាង​ឲ្យ​សេចក្តី​ល្អ ហើយ​ប្រសិន​ឃើញ​កំពុង​រាប់​លុយ​ទៀត នោះ​បង្ហាញ​ថា អ្នក​នឹង​មាន​លុយ​ច្រើន​ដូច​ធ្លាក់​ពី​លើ​មេឃ​ ពោល​កិច្ច​ការងារ ការ​រកស៊ី​នឹង​រលូន​អាច​បង្កើត​ចំណូល​ជា​ច្រើន​ឲ្យ​អ្នក។

២) សុបិន​ឃើញ​ឥន្ទធនូ

3

ប្រសិន​អ្នក​សុបិន​ឃើញ​ឥន្ទធនូ នោះ​ជា​ប្រផ្នូល​បង្ហាញ​ថា នៅ​ពេល​ខាង​មុខ អ្នក​នឹង​ទទួល​បាន​ការ​ជួយ​ជ្រោមជ្រែង​ពី​មនុស្ស​ដែល​គេ​ស្ថិត​នៅ​ចំណុច​ខ្ពស់​ជាង​អ្នក ហើយ​បើ​និយាយ​ពី​ក្នុង​ការ​ធ្វើ​ជំនួញ អ្នក​នឹង​ទទួល​បាន​លុយ​ធំ​ចូល​មក​នៅ​ប៉ុន្មាន​ខ​បន្ទាប់។

៣) សុបិន​ឃើញ​ចាប់​ត្រី​ធំ

2

ជា​ប្រផ្នូល​ល្អ​មួយ ដែល​បង្ហាញ​ថា អ្នក​នឹង​មាន​លាភ​សំណាង​ធំ ចូល​មក​ដល់​ក្នុង​ជីវិត។ អាជីព​របស់​អ្នក ឬ​ទំនាក់ទំនង​ស្នេហា​របស់​អ្នក នឹង​ទទួល​បាន​សេចក្តី​អំណរ​យ៉ាង​ខ្លាំង។

៤) សុបិន​ឃើញ​ដើម​ឈើ ផ្កា និង​ផ្លែ​ឈើ

Giac Ngu Ngon 3

ប្រសិន​អ្នក​សុបិន​ឃើញ​ថា​ខ្លួន​ឯង​កំពុង​ឈរ​នៅ​កណ្តាល​សួន​មួយ ដែល​ពោរពេញ​ទៅ​ដោយ​ដើម​ឈើ​មាន​ផ្លែ មាន​ផ្កា​ជា​ច្រើន នៅ​ជុំវិញ​អ្នក នោះ​ប្រៀប​ដូច​ជា​សំណាង​ដែល​កំពុង​គោះ​ទ្វារ​ចង់​ចូល​មក​ជីវិត​អ្នក​អ៊ីចឹង​ដែរ។ អ្នក​មាន​ឱកាស​អាច​ក្លាយ​ជា​អ្នក​មាន​បាន​នៅ​ពេល​ខាង​មុខ គ្រប់​យ៉ាង​គឺ​រលូន​ក្នុង​ជីវិត ហើយ​រាល់​ការ​ផ្សង​សំណាង​ផ្សេងៗ​ក៏​មាន​ឱកាស​ច្រើន នឹង​បាន​លាភ​ត្រលប់​មក​វិញ​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក