ក្រោក​ពី​គេង​ភ្លាម កុំ​លូក​ភេសជ្ជៈ ៣ នេះ​ឲ្យ​សោះ ប្រយ័ត្ន​ចាស់​ទៅ​ខ្សោយ​តម្រង​នោម

នៅ​ពេល​ព្រឹក​បន្ទាប់​ពេល​ក្រោក​ពី​គេង អ្នក​គួរ​តែ​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ ១ កែវ ​ដើម្បី​បន្សាប​ជាតិ​ពុល​ក្នុង​រាងកាយ ហើយ​ត្រូវ​ជៀសវាង​ការ​ទទួល​ទាន​ភេសជ្ជៈ​ខាង​ក្រោម ៣ នេះ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​អ្នក​ខ្សោយ​ក្រលៀន ឬ​ខ្សោយ​តម្រង​នោម ក៏​ដូច​ជា​ជំងឺ​មួយ​ចំនួន​ផ្សេង​ទៀត៖

៣) ទឹក​អំបិល

Photo1530327847127 15303278471271302866263

មនុស្ស​ជា​ច្រើន​យល់​ឃើញ​ថា ការ​ខ្ពុរ​មាត់​ជាមួយ​ទឹក​អំបិល​នៅ​ពេល​ព្រឹក អាច​ជួយ​សម្លាប់​បាក់តេរី ការពារ​ជំងឺ តែ​អ្នក​មិន​បាន​ដឹង​នោះ​ទេ ថា​ទម្លាប់​បែប​នេះ វា​បណ្តាល​ឲ្យ​មាត់​ស្ងួត និង​ខ្សោះ​ជាតិ​ទឹក​ពី​ខ្លួន។

តាម​ពិត​ទៅ ការ​ទទួល​ទាន និង​ខ្ពុរ​ទឹក​អំបិល​នៅ​ពេល​ពោះ​ទទេ គឺ​មិន​ល្អ​នោះ​ទេ ហើយ​វា​ថែម​ទាំង​បង្ក​គ្រោះថ្នាក់​ដល់​រាងកាយ​ទៀត​ផង។ ដោយសារ​តែ​ពេល​យើង​សម្រាក​អស់​មួយ​យប់ ឈាម​ច្រើន​តែ​ស្ថាន​នៅ​សភាព​ក្រាស់ ដូច្នេះ​ងាយ​នឹង​បង្កើន​សម្ពាធ​ឈាម ពោល​គ្រោះថ្នាក់​បំផុត​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​លើស​ឈាម សរសៃឈាម​បេះដូង និង​ខួរក្បាល​ស្រាប់។​

២) ទឹក​ផ្លែ​ឈើ​កំប៉ុង

20200616_025929_602920_duong Co Gay Ra Ben.max 1800x1800

ទឹក​ផ្លែ​ឈើ​កំប៉ុង​ដែល​ច្រក​ស្រាប់ ទោះ​គេ​ដាក់​ជា​ទឹកផ្លែ​ឈើ​ស្រស់ ឬ​សុទ្ធ​ប៉ុណ្ណា ក៏​នៅ​តែ​មាន​ជាតិ​ស្ករ​ផ្ទុក​និង​ផ្អាប់​ទុក​នៅ​ក្នុង​នោះ​ដែរ។ ល្អ​បំផុត​ដើម្បី​ជួយ​សម្រួល​ក្រពះ និង​តម្រង​នោម អ្នក​គួរ​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ ១ កែវ​សិន​រៀងរាល់​ព្រឹក។

បន្ទាប់​មក​ការ​ទទួល​ទាន​ទឹក​ផ្លែ​ឈើ គួរ​ជ្រើស​យក​ការ​កៀប ឬ​ច្របាច់​នៅ​ផ្លែ​ឈើ​ស្រស់ ហើយ​ជៀស​ឲ្យ​បាន​ការ​ទទួល​ទាន​ទឹក​ផ្លែ​ឈើ​កំប៉ុង ព្រោះ​វា​អាច​ដាក់​បន្ទុក​ទៅ​លើ​ប្រព័ន្ធ​តម្រង​នោម​ បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ទឹកនោម​ផ្អែម​បាន។

១) ទឹក​សូដា

Cac Loai Soda Co Ban

នៅ​ពេល​ព្រឹក​ ក្រពះ​យើង​ទទេ អ៊ីចឹង​ជា​ធម្មតា​វា​ងាយ​រងគ្រោះ​បំផុត បើ​ហ៊ាន​តែ​ដាក់​របស់​អ្វី​មិន​ល្អ​ចូល​ទៅ។ ដូច​គ្នា​សម្រាប់​ទឹក​សូដា វា​មាន​អាស៊ីដ​កាបោន និង​ផូស្វ័រ​ដែល​ពន្លឿន​ការ​បញ្ចេញ​ជាតិ​កាល់ស្យូម​ចេញ​ពី​រាងកាយ ហើយ​វា​ពុំ​បាន​បំពេញ​បរិមាណ​ទឹក​ដែល​ខ្វះខាត​ពេញ​មួយ​យប់​នោះ​ទេ ជា​រួម​គឺ​មិន​សមស្រប​សម្រាប់​ការ​ទទួល​ទាន​នៅ​ព្រឹកព្រលឹម​ឡើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក