លែង​បារម្ភ​មុន​កប់​ក្រោម​ស្បែក ប្រើ​តែ​វិធី​សាមញ្ញ ៣ អាច​ឃើញ​ប្រសិទ្ធភាព​ពិតៗ

មុន​កប់​ក្រោម​ស្បែក ជា​ទូទៅ​វា​ពិបាក​នឹង​ព្យាបាល​ជាង​ប្រភេទ​មុន​ដទៃ ដែល​វា​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​ទាំង​មូល មើល​ទៅ​ឃើញ​ស្បែក​យើង​រាង​រដុបៗ ដ្បិត​វា​មិន​សូវ​ឈឺ​ចាប់ តែ​វា​ពិបាក​នឹង​ព្យាបាល​ខ្លាំង​ណាស់ បើ​យើង​ចេះ​តែ​បណ្តែតបណ្តោយ។

ការ​កើត​មុន​កប់​ក្រោម​ស្បែក ច្រើន​តែ​ឆ្លង​ពី​បាក់តេរី​ដែល​មក​ទំ​លើ​មុខ ពោល​មិន​មែន​តែ​ដៃ​របស់​យើង​មួយ​មុខ​ទេ ទៀត​សោត​មាន​របស់របរ​ផ្សេង​ទៀត​ដូច​ជា​ម៉ាស អាវ ភួយ ខ្នើយ ក៏​មាន​បាក់តេរី​បង្ក​ឲ្យ​កើត​មុន​បាន​ផង​ដែរ។ មួយ​ផ្សេង​ទៀត​គឺ​ការ​ទទួល​ទាន​អាហារ​មិន​ទៀងទាត់ អ្នក​រំលង​អាហារ​ញឹកញាប់ ក៏​ធ្វើ​រាងកាយ និង​ស្បែក​មិន​អាច​ស្រូប​យក​សារធាតុ​ចិញ្ចឹម​បាន​គ្រប់គ្រាន់។

ខាង​ក្រោម Knongsrok បង្ហាញ​ពី​វិធី​ព្យាបាល​សាមញ្ញ ៣ ដែល​អ្នក​អាច​យក​ទៅ​អនុវត្ត​បាន។

១) ការ​ស្ទីម​ជាមួយ​តែ​បៃតង

Ice_screenshot_20210910 130558

អ្នក​យក​ស្លឹក​តែ​បៃតង​មក​លាង ហើយ​ដាំ​ឲ្យ​ពុះ​ជាមួយ​ទឹក

លាង​មុខ​របស់​អ្នក​ជាមួយ​ទឹក​ធម្មតា​សិន រួច​ស្ទីម​មុខ​រយៈ​ពេល ១៥ នាទី​ជាមួយ​តែ​បៃតង​ដែល​មាន​ដាំ​ពុះ (នៅ​ពេល​ដំបូង​អាច​ថា​ពិបាក​ មាន​អារម្មណ៍មិន​ស្រួល ពេល​ចំហាយ​ទឹក​ភាយ​ចូល​ច្រមុះ ប៉ុន្តែ​ប្រហែល ១-២ នាទី​ក្រោយ អ្នក​អាច​សម្រប​ខ្លួន​បាន​ហើយ)

ក្រោយ​ពី​ស្ទីម​មុខ​រួចរាល់ ចូរ​អ្នក​លាង​មុខ​ខ្លួន​ឯង​ជាមួយ​ទឹកក្ដៅឧណ្ហ៍ៗ ហើយ​លាប​ទឹក​ផ្កា​កុលាប​ដើម្បី​បង្រួម​រន្ធ​ញើស។

២) ការ​ប្រើ​ស៊ុត​ស

Ice_screenshot_20210910 130604

ញែក​ស៊ុត​ពណ៌​ស ចូល​ក្នុង​ចាន​ស្អាត ហើយ​បន្ថែម​ទឹក​ក្រូច​ឆ្មារ ១ ស្លាប​ព្រា​កាហ្វេ

សម្អាត​មុខ​របស់​អ្នក បន្ទាប់​មក​ប្រើ​ជក់​ផាត់​មុខ យក​ល្បាយ​នោះ​មក​លាប​លើ​ស្បែក​មុខ

ម៉ាស្សា​ថ្នមៗ រួច​ទុក​ឲ្យ​ស្បែក​ស្ងួត​ជាតិ​ល្បាយ​នោះ​ដោយ​ខ្លួន​វា ហើយ​លាង​ជាមួយ​ទឹកក្ដៅឧណ្ហ៍ៗ

អនុវត្ត​វិធី​នេះ​ឲ្យ​បាន​ទៀងទាត់ ប្រហែល ២-៣ ដង​ក្នុង​មួយ​សប្តាហ៍។

៣) ទឹក​ឃ្មុំ

Mat Ong

ទឹក​ឃ្មុំ​មាន​លក្ខណៈ​ប្រឆាំង​នឹង​ការ​រលាក បាក់តេរី និង​អាច​ព្យាបាល​របួស​យ៉ាង​មាន​ប្រសិទ្ធភាព។ ដូច្នេះ​គេ​ក៏​អាច​យក​វា​មក​ព្យាបាល​មុខ​មុន​ផង​ដែរ។

យក​ទឹក​ឃ្មុំ​ប្រហែល ២ ស្លាប​ព្រា​បាយ​លាយ​ជាមួយ​ម្សៅ​រមៀត ១ ស្លាប​ព្រា​កាហ្វេ និង​ទឹកដោះ​គោ​យ៉ាអួ​សុទ្ធ ២ ស្លាប​ព្រា

លាង​សម្អាត​ស្បែក​មុខ​របស់​អ្នក​ជាមួយ​ទឹកក្តៅឧណ្ឌៗ ហើយ​យក​ល្បាយ​ដែល​កូរ​សព្វ​រួច​​ខាង​លើ​មក​លាប ហើយ​ម៉ាស្សា​ថ្នមៗ​លើ​ទីតាំង​ដែល​មាន​មុខ

ទុក​ចោល​រយៈ​ពេល ២០ នាទី​សឹម​លាង​ទឹក​ចេញ​ជា​ការ​ស្រេច៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក