ហេតុផល​ល្អៗ ៥ ដែល​អ្នក​គួរ​ផឹក​ទឹក​ខ្ទឹម​បារាំង​មួយ​កែវ​មុន​ចូល​គេង​រៀងរាល់​យប់

ខ្ទឹម​បារាំង​មិន​ត្រឹម​តែ​ជា​គ្រឿង​ផ្សំ​ កែច្នៃ​នៅ​ក្នុង​ម្ហូប​អាហារ​ប៉ុណ្ណោះ​ទេ ទៀត​សោត​វា​ក៏​ជា​ឱសថ​ដ៏​ល្អ​មួយ​សម្រាប់​សុខភាព​ផង​ដែរ ប្រសិន​អ្នក​ដឹង​ពី​របៀប​ប្រើប្រាស់​វា​ឲ្យ​ត្រឹម​តាម​ក្បួន។

អ្នក​អាច​ធ្វើ​ទឹក​ខ្ទឹម​បារាំង​សម្រាប់​ទទួល​ទាន​ដោយ​ខ្លួន​ឯង​បាន ព្រោះ​វា​ផ្តល់​ប្រយោជន៍​ធំៗ ៥ សម្រាប់​រាងកាយ។ វិធី​ធ្វើ​គឺ​អ្នក​គ្រាន់​តែ​កាត់​ខ្ទឹម​បារាំង​ជា​ចំណិតៗ ហើយ​ដាក់​ក្នុង​ឆ្នាំង​ដាំ​ទឹក​ពុះ រួច​លើក​មក​ទទួល​ទាន​ដូច​ទឹក​តែ។

៥) ជួយ​បន្សាប​ជាតិ​ពុល

Dieu Ky Dieu Se Xay Ra Khi Thoa Nuoc Ep Hanh Len Toc

ដោយសារ​រសជាតិ​ហឹរ ក្រពុល​នៃ​ខ្ទឹម​បារាំង ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មិន​ចូលចិត្ត​ទទួល​ទាន​ទេ តែ​យ៉ាង​ណា​វា​ល្អ​ខ្លាំង​ណាស់​ក្នុង​ការ​ដើរ​តួ​ជា​អ្នក​បន្សាប​ជាតិ​ពុល​ក្នុង​រាងកាយ។ ការ​ទទួល​ទាន​ទឹក​ខ្ទឹម​បារាំង​នៅ​ពេល​យប់ ជួយ​លើក​កម្ពស់​មុខងារ​មេតាប៉ូលីស​ក្នុង​រាងកាយ ដែល​ល្អ​ខ្លាំង​សម្រាប់​សុខភាព។

៤) ព្យាបាល​ជំងឺ​គ្រុន

Cam Lanh E1490858003254

ពេល​រាងកាយ​ញ័រញាក់ គ្រុន ជា​ពិសេស​នៅ​រដូវ​រងា និង​ស្លឹក​ឈើ​ជ្រុះ វា​ក៏​ងាយ​ធ្វើ​ឲ្យ​អ្នក​ផ្ដាសាយ និង​ក្អក​ផង​ដែរ។ វា​អាច​ដើរ​តួ​ជា​អ្នក​ព្យាបាល​ជំងឺ​ទាំង​អស់​ខាង​លើ​បាន​ ដោយ​គ្រាន់​តែ​ទទួល​ទាន​ទឹក​ខ្ទឹម​បារាំង​មួយ​កែវ​នៅ​ពេល​យប់។

ខ្ទឹម​បារាំង​សម្បូរ​ទៅ​ដោយ​សារធាតុ​អាលីស៊ីន ដែល​មាន​ឥទ្ធិពល​សម្លាប់​មេមរោគ ប្រឆាំង​នឹង​ការ​រលាក ព្យាបាល​ជំងឺ​ផ្ដាសាយ ក្អក​យ៉ាង​មាន​ប្រសិទ្ធភាព។

៣) ជួយ​ឲ្យ​គេង​លក់​ស្រួល

Photo 1585143194284 15851431946331485919085 0 0 262 500 Crop 15851434519231518216743

ការ​គេង​មិន​លក់ គេង​មិន​ស្កប់ស្កល់ យូរ​ទៅ​អាច​នាំ​ឲ្យ​ស្ថានភាព​សុខភាព​ធ្លាក់​ចុះ ហើយ​វិធី​ព្យាបាល គឺ​អ្នក​អាច​សាកល្បង ទទួល​ទាន​ទឹក​ខ្ទឹម​បារាំង​មុន​ចូល​គេង​មួយ​កែវ​រៀងរាល់​យប់។ វា​មាន​ផ្ទុក​សារធាតុ ដែល​មាន​ឥទ្ធិពល​ជួយ​ឲ្យ​អារម្មណ៍​អ្នក​ស្ងប់ ជួយ​ឲ្យ​គេង​ឆាប់​លក់​បន្តិច​ម្តងៗ។

២) ការពារ​សរសៃ​ឈាម

Loi Ich Cua Nuoc Hanh Tay 1611

ខ្ទឹម​បារាំង​មាន​ផ្ទុក​សារធាតុ Prostaglandin A ដែល​ជួយ​ពង្រីក​សរសៃឈាម​ ជៀសវាង​ការ​កក​ឈាម និង​ការ​ស្ទះ​កំណក​ឈាម។ ដោយឡែក​ជាតិ Quercetin នៅ​ក្នុង​ខ្ទឹម​បារាំង ក៏​មាន​ឥទ្ធិពល​ជួយ​ការពារ​ការ​កើន​ឡើង​នៃ​សម្ពាធ​ឈាម​ផង​ដែរ ដូច្នេះ​ការ​ទទួល​ទាន​វា​ ១ កែវ​រៀងរាល់​យប់​គឺ​ពិត​ជា​ល្អ​ខ្លាំង។​

១) ការពារ​ជំងឺ​មហារីក

សេលេញ៉ូម​នៅ​ក្នុង​ខ្ទឹម​បារាំង គឺ​ជា​អង់ទីអុកស៊ីដង់​ដ៏​ល្អ ដោយ​ការ​ទទួល​ទាន​ទឹក​ខ្ទឹម​បារាំង​នេះ​សោត វា​អាច​ជួយ​ជំរុញ​ដល់​ការ​ឆ្លើយតប​របស់​ប្រព័ន្ធ​ការពារ​រាងកាយ និង​រារាំង​នៃ​ការ​លូតលាស់​កោសិកា​មហារីក​បាន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក