ទឹកឃ្មុំ​មាន​សុទ្ធ​តែ​វីតាមីន​ល្អៗ តែ​បើ​អ្នក​ផឹក​ត្រូវ​ពេល ៤ នេះ ទើប​បាន​ប្រសិទ្ធភាព​ទ្វេ​ដង

ទឹក​ឃ្មុំ​សម្បូរ​ទៅ​ដោយ​វីតាមីន A, C, K ប៉ុន្តែ​ប្រសិន​បើ​អ្នក​ផឹក​វា នៅ​ពេល​ត្រឹមត្រូវ​ នោះ​វា​នឹង​បន្ថែម​ប្រសិទ្ធភាព​ទ្វេ​ដង៖

១) ពេល​ព្រឹក

Uong Mat Ong Voi Nuoc Am Co Tac Dung Gi 7

បន្ទាប់​ពី​គេង​លក់​ស្កប់ស្កល់​ពេញ​មួយ​យប់ ពេល​ព្រឹក​អ្នក​អាច​ទទួល​ទាន​ទឹក​ឃ្មុំ​មួយ​កែវ​លាយ​ជាមួយ​ទឹកក្ដៅឧណ្ហ៍ៗ ដើម្បី​ឲ្យ​វា​ចូល​ទៅ​សម្អាត​ជាតិ​ពុល​ទាំង​ឡាយ​ក្នុង​រាងកាយ ហើយ​ជួយ​ឲ្យ​អ្នក​បន្ទោបង់​បាន​ស្រួល។

លើស​ពី​នេះ វា​ក៏​ជួយ​សម្អាត​ក្រពះ ហើយ​អាច​បំពេញ​ថាមពល​ដល់​រាងកាយ​ខ្ពស់​ជាង​ទឹក​ដោះគោ​ដល់​ទៅ ៥ ដង។

២) ពេល​រសៀល

នៅ​ពេល​រសៀល អ្នក​គួរ​បន្ថែម​ការ​ទទួល​ទាន​ទឹក​ឃ្មុំ​មួយ​កែវ ដើម្បី​ជួយ​បំពេញ​ថាមពល អាច​ថា​កំឡុង​ពេល​ម៉ោង ៣-៤ រសៀល​គឺ​ល្អ​បំផុត។

៣) ផឹក​បន្ទាប់​ពី​ទទួល​ទាន​អាហារ​រួច

Ice_screenshot_20210915 152825

បន្ទាប់​ពី​ទទួល​ទាន​អាហារ​រួច អ្នក​គួរ​បន្ថែម​ទឹក​ឃ្មុំ​លាយ​ទឹកក្ដៅឧណ្ហ៍ៗ ​មួយ​កែវ​ដើម្បី​ជួយ​ដល់​ការ​រំលាយ​អាហារ​ឲ្យ​ដំណើរការ​ល្អ ហើយ​វា​ក៏​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ Peristalsis លើក​កម្ពស់​ដល់​ពោះវៀន​ឲ្យ​ដើរ​ល្អ។ ជាង​នេះ​វា​ក៏​ជួយ​ឲ្យ​យើង​អាច​បន្ទោរ បង់​បាន​ទៀងទាត់​ផង​ដែរ។

៤) ផឹក​មុន​ពេល​ចូល​គេង

Ice_screenshot_20210915 152829

ទឹក​ឃ្មុំ​មួយ​កែវ​មុន​ពេល​ចូល​គេង អាច​ជួយ​សម្រួល​សរសៃប្រសាទ​និង​ជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល ដោយ​សារ​ជាតិ​គ្លុយកូស​និង​វីតាមីន ដែល​មាន​ក្នុង​ទឹក​ឃ្មុំ វា​នឹង​ចូល​ទៅ​ធ្វើ​និយតកម្ម​មុខងារ​របស់​ប្រព័ន្ធ​សរសៃប្រសាទ ហើយ​បំបាត់​ភាព​តានតឹង ជួយ​ឲ្យ​យើង​គេង​លក់​ស្កប់ស្កល់៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក