Man Utd ចង់​ប្រើ​ឥទ្ធិពល​ Ronaldo ថ្ពក់​យក​ជើង​ស៊ុត​ដ៏​ជំនាញ​មួយ​រូប ​ឲ្យ​មក​រួម​ជើង​គ្នា

ក្លឹប​បិសាច​ក្រហម Man Utd ត្រូវ​បាន​គេ​រាយការណ៍​ថា មិន​ទាន់​បញ្ឈប់​ការ​ចង់​បាន​គោលដៅ​ចាស់​នៅ​ឯ​លីគ​កំពូល​អាល្លឺម៉ង់​នោះ​ទេ ពោល​នឹង​គួប​ផ្សំ​ឥទ្ធិពល Cristiano Ronaldo បើក​ការ​ចរចា​នាំ​យក​គេ​ជា​ថ្មី​នៅ​រដូវ​ក្តៅ​ខាង​មុខ។

2838598 58536988 2560 1440

CristianoRonaldo Twitter@ManUtd Compressed 1024x576

នោះ​គឺ​ម៉ាស៊ីន​បញ្ចប់​ទី Erling Haaland ដែល​ត្រឹម ៧ ប្រកួត​រដូវ​កាល​ថ្មី គេ​រក​បាន​ដល់​ទៅ ១១ គ្រាប់​រួច​មក​ហើយ។ អ្វី​ដែល​ Dortmund បម្រុង​នឹង​ត្រូវ​បាត់បង់​កីឡាករ​ន័វេស ក៏​ដោយសារ Haaland សម្រាប់​ដំណើរការ​តម្លៃ​ផ្តាច់​កុងត្រា​របស់​គេ នឹង​កើត​មាន​ពី​ខែ​មិថុនា ឆ្នាំ ២០២២ ត​ទៅ ពោល​គឺ​ស្ថិត​នៅ​តម្លៃ​តែ ៦៨ លាន​ផោន​ប៉ុណ្ណោះ។

Erling Haaland Dortmund Transfer Talk

ដូច្នេះ​បណ្តា​ក្លឹប​ទាំង​អស់ អាច​ចូល​មក​ចរចា​នាំ​យក​គេ​នៅ​តម្លៃ​ដ៏​ទាប​មួយ​នេះ​បាន ដ្បិត​អី​តម្លៃ​ពី​ដើម​មក អាច​ខ្ពស់​ដល់ ១៥០ លាន​ផោន។ ទៅ​មើល Man Utd ក៏​មិន​បោះបង់​ឱកាស​សារ​នេះ​ដែរ ហើយ​ចង់​បញ្ចុះបញ្ចូល​នាំ​យក​គេ​មក​ Old Trafford រួម​ជើង​ជាមួយ Ronaldo នៅ​រដូវ​កាល ២០២២/២៣ ខាង​មុខ។

Haaland Bvb

យ៉ាង​ណា United ត្រូវ​ឆ្លង​កាត់​ការ​ប្រជែង​ជាមួយ​ក្លឹប​ធំៗ​ឯ ទៀត​ដូច​ជា Barcelona, Real Madrid និង Man City តែ​វា​ស៊ីសង​លើ​ការ​សម្រេច​របស់​ភាគី​កីឡាករ​តែ​មួយ​រូប​ប៉ុណ្ណោះ។ បញ្ជាក់​ថា Haaland ចាប់​តាំង​ពី​ការ​ផ្ទេរ​មក Dortmund នៅ​ខែ​មករា ឆ្នាំ ២០២០ គិត​មក​ទល់​ពេល​នេះ គេ​រក​បាន ៦៨ គ្រាប់​ហើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក