ជម្រើស​ជាតិម៉ាឡេស៊ីរក​ឃើញគូប្រកួតកម្ដៅសាច់ដុំមុន​យុទ្ធនាការ AFF Suzuki Cup 2020

សមាគមកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) បានរៀបចំការប្រកួតមិត្តភាពអន្តរជាតិចំនួន ២ សម្រាប់ក្រុមជម្រើសជាតិរបស់ខ្លួននៅខែតុលាខាងមុខនេះ ដើម្បីត្រៀមការប្រកួតជម្រុះពានរង្វាន់អាស៊ីឆ្នាំ ២០២៣ និងពានរង្វាន់ AFF Suzuki Cup ។

191619021_477074130032495_5121731083401182890_n

យោងតាមរបាយការណ៍ពីកាសែត New Straits Times ប្រទេសទាំងពីរដែលនឹងធ្វើតេស្តកម្លាំងរបស់ក្រុមលោក Tan Cheng-Hoe គឺហ្ស៊កដានី (ចំណាត់ថ្នាក់លេខ ៩៣ នៅលើពិភពលោក) និងអ៊ូសបេគីស្ថាន (ចំណាត់ថ្នាក់ ៨៤ នៅលើពិភពលោក) ។ ប្រភពដដែលយល់ថាការប្រកួតទាំងពីរនឹងប្រព្រឹត្តទៅនៅទីក្រុង Amman ប្រទេសហ្ស៊កដានី តាមកាលបរិច្ឆេទនៃការប្រកួតអន្តរជាតិរបស់ FIFA ដែលត្រូវនឹងថ្ងៃទី ៤ ខែតុលាដល់ថ្ងៃទី ១២ ខែតុលាឆ្នាំ ២០២១​។

Jordan Uzbekistan

លោក Tan Cheng-Hoe គ្រូបង្វឹកជម្រើសជាតិម៉ាឡេស៊ីបាននិយាយថា៖ “រហូតមកដល់ពេលនេះ ការរៀបចំសម្រាប់ការប្រកួតមិត្តភាពកំពុងដំណើរការទៅដោយរលូន។ ខ្ញុំសង្ឃឹមថាផែនការរបស់យើងអាចបន្តបានព្រោះដោយ​សារ​ជំងឺកូវីដ -១៩ វាពិបាកក្នុងការធ្វើឱ្យប្រាកដប្រជា” ។

កាលពីខែមុនកម្មវិធីរបស់ FAM ដើម្បីរៀបចំការប្រកួតអន្តរជាតិចំនួន ២ នៅក្នុងប្រទេសមិនទទួលបានការយល់ព្រមពីរដ្ឋាភិបាលទេ បន្ទាប់ពីការកើនឡើងនៃករណីផ្ទុះឡើងនៃជំងឺកូវីដ ១៩ ។ លោក Tan ក៏បានបង្ហើបដែរថាលោកនឹងកោះហៅកីឡាករមួយចំនួនដែលមានមូលដ្ឋាននៅបរទេសដូចជា Dion Cools (FC Midtjylland), Luqman Hakim (KV Kotrijk)និងកីឡាករពីរនាក់ដែលកំពុងលេងនៅប្រទេសថៃ។

“ការប្រកួតនេះធ្វើឡើងនៅកាលបរិច្ឆេទនៃការប្រកួតអន្តរជាតិរបស់ FIFA យើងនឹងហៅកីឡាករដូចជា Cools, Luqman Hakim, Dominic និង Junior Eldstal “។

“ប្រសិនបើវានៅក្រៅប្រតិទិនរបស់ FIFA យើងមិនអាចហៅពួកគេបានទេ ពីព្រោះពួកគេមានបញ្ហាក្នុងការដោះលែងពីក្លឹប” ។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN