Lewandowski ថា​គោរព Benzema រឿង​មួយ​នេះ​បំផុត តែមិនមែនរឿងរកគ្រាប់បាល់

Robert Lewandowski ទើប​តែ​ឡើង​មក​ទទួល​ពាន​រង្វាន់​ស្បែ​កជើង​មាស​ប្រចាំ​តំបន់​អឺរ៉ុប កាល​ពី​រដូវ​កាល​ចាស់ ២០២០/២១ ដែល​លោក​រក​បាន ៤១ គ្រាប់​នៅ​ក្របខ័ណ្ឌ Bundesliga។

16322324840332

Benzema 1280x853

និយាយ​ជុំវិញ​ការ​ទទួល​ពាន កីឡាករ​របស់​ក្លឹប​ Bayern Munich បាន​កោត​សរសើរ​ដល់​ខ្សែ​ប្រយុទ្ធ​ក្លឹប​ Real Madrid គឺ Karim Benzema ថា​កីឡាករ​បារាំង មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​លោក​គោរព​រឿង​រក​គ្រាប់​បាល់​មួយ​ប៉ុណ្ណោះ​ទេ ទៀត​សោត​របៀប​ដែល​ Benzema បំផុស​ឲ្យ​កីឡាករ​ក្នុង​ក្រុម​ទាំង​មូល​នៅ​ពេល​ប្រកួត គឺ​ជា​រឿង​ដែល​ខ្លួន​គោរព​បំផុត។

1312113270

តាម​ការ​បញ្ជាក់​ជាមួយ MARCA ខ្សែ​ប្រយុទ្ធ Lewandowski និយាយ៖ "ខ្ញុំ​មិន​ត្រឹម​តែ​គោរព Benzema ដោយសារ​ការ​រក​គ្រាប់​បាល់​របស់​គាត់​ប៉ុណ្ណោះ​ទេ តែ​របៀប​ដែល​គាត់​បំផុស​ឲ្យ​ក្រុម​ទាំង​មូល​លេង ការ​ខិតខំ​របស់​គាត់​សម្រាប់​ក្រុម គឺ​ជា​អ្វី​ដែល​ខ្ញុំ​ចូលចិត្ត​គាត់​បំផុត គាត់​ជា​កីឡាករ​ដ៏​ល្អ​ម្នាក់"។

16037409934772

គួរ​បញ្ជាក់​ថា នៅ​រដូវ​កាល​ថ្មី ២០២១/២២ Benzema ក៏​កំពុង​ប្រជែង​គ្រាប់​បាល់​ជាមួយ Lewandowski ម្តង​ទៀត​ផង​ដែរ ជាក់ស្តែង Lewandowski/Haaland មាន ៧ គ្រាប់ ខណៈ Benzema មាន ៦ គ្រាប់ គិត​ត្រឹម​ពាក់​កណ្តាល​សប្តាហ៍​នេះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក