Man United បញ្ជាក់ពីការកែលម្អមជ្ឈមណ្ឌលហ្វឹកហាត់ Carrington ឱ្យ​ទំនើបជាងមុន

ក្លិបបិសាចក្រហម Manchester United បានប្រកាសជាផ្លូវការថាមជ្ឈមណ្ឌលហ្វឹកហាត់ Carrington របស់ក្លិបនឹងត្រូវកែលម្អឱ្យប្រសើរឡើងនាពេលខាងមុខនេះ។

0_WhatsApp Image 2021 09 21 At 142307

ទីលានហ្វឹកហាត់នេះដែលត្រូវការការជួសជុលជាដាច់ខាត នឹងត្រូវតំឡើងបង្គោលនិង​បន្ថែមភ្លើងថ្មី ខណៈដែលកន្លែងអង្គុយដែលមានចំណុះ ៥០០ នាក់នឹងត្រូវបានសាងសង់ផងដែរ។

10944858 0 Image A 6_1552498319265

ការកែលម្អផ្សេងទៀតដូចជាបង្គន់អនាម័យនៅចំហៀងទីលាន អនុស្ថានីយ៍អគ្គិសនី របងថ្មី និងការធ្វើឱ្យប្រសើរឡើងសម្រាប់ភ្ញៀវពិការត្រូវបានគេលើក​យក​មកធ្វើបន្ថែមផងដែរ។

0_Barrierseats

លោក Collette Roche ប្រធានផ្នែកប្រតិបត្តិការក្លិបបាននិយាយថា៖“វាជាផែនការរយៈពេលវែង យើងកំពុងសម្លឹងមើលផែនការអភិវឌ្ឍន៍ពេញលេញរបស់មជ្ឈមណ្ឌល Carrington "។

ប្រភព៖ Manchester United 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN