Man Utd ត្រូវ​ញញួរ​ដំ​បែក​ហើយ ខណៈ City/Liverpool/Chelsea ត្រូវ​ជួប​ក្រុម​ទាំង​នេះ នៅ​ជុំ​ទី ៤

ក្លឹប Manchester United ​កាល​ពី​យប់​មិញ គឺ​ជា​ក្រុម​ខ្លាំង​មួយ​ដែល​បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ពាន​រង្វាន់ Carabao Cup ឬ EFL Cup ត្រឹម​ជុំ​ទី ៣។ ជា​លទ្ធផល​ពួក​គេ​បាន រង​បរាជ័យ​ក្រោម​ថ្វី​ជើង West Ham United ១-០ ដែល​ទើប​ប៉ះ​គ្នា​មួយ​សារ​កាល​ពី​ចុង​សប្តាហ៍។

E_1lQ_5UYAY5wBh Min 1 1170x805

Fg

ដោយឡែក Spurs ​ឯ​ណោះ ក៏​ប៊ិះ​តែ​នឹង​ធ្លាក់ តែ​ចុង​ក្រោយ​យក​ឈ្នះ​បាល់​កាត់សេចក្តី ៣-២ ប៉េណាល់ទី​ទៅ​លើ Wolves។ ចំណែក​ឯ Chelsea ក៏​ដូច​គ្នា​លេង​ចប់ ៩០ នាទី​ស្មើ ១-១ ហើយ​ទៅ​ឈ្នះ​បាល់ ១១ ម៉ែត្រ​ ៤-៣ ទល់ Aston Villa។

សម្រាប់​ក្រុម​ដែល​ត្រូវ​ឆ្លង​ទៅ​កាន់​វគ្គ​បន្ទាប់ ក៏​បាន​ផ្គូផ្គង​ត្រូវ​តតាំង​គ្នា​ដូច​ខាង​ក្រោម៖

Chelsea vs. Southampton

Arsenal vs. Leeds United

Stoke City vs. Brentford

West Ham vs. Manchester City

GettyImages 696558074 1

Leicester City vs. Brighton

Burnley vs. Tottenham

QPR vs. Sunderland

Preston vs. Liverpool

រំឭក​ថា​ជុំ​ទី ៤ ពាន Carabao Cup នឹង​ត្រូវ​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី ២៥ ​តុលា​ត​ទៅ។ កាល​ពី​ឆ្នាំ​ទៅ​ក្រុម​ឈ្នះ​ជើង​ឯក​ពាន​រង្វាន់​នេះ បាន​ទៅ​លើ Man City ក្រោយ​យក​ឈ្នះ Aston Villa ២-១ មុន​ពេល Aguero ចាកចេញ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក