Gabby៖ “ខ្សែ​ប្រយុទ្ធ PL រូប​នេះ នឹង​ក្លាយ​ជា Messi/Ronaldo ជំនាន់​ថ្មី”

អតីត​កីឡាករ​របស់​ក្លឹប​ Aston Villa លោក Gabby Agbonlahor បាន​បង្ហាញ​ការ​យល់​ឃើញ​ថា ខ្សែ​ប្រយុទ្ធ​នៅ​ក្លឹប Liverpool នឹង​ក្លាយ​ជា​ Lionel Messi ឬ Cristiano Ronaldo ជំនាន់​បន្ទាប់ ដែល​អាច​នៅ​តែ​លេង​បាន​ល្អ​ ដ្បិត​ហៀរ​ចូល​អាយុ​សាម​ក្រាស់​ក៏​ដោយ។

នោះ​គឺ​ចង់​និយាយ​អំពី Mohamed Salah ជា​កីឡាករ​ដែល​ស្ថិត​ក្នុង​ដំណើរការ​ត្រៀម​បន្ត​កុងត្រា​ថ្មី និង​អាច​ក្លាយ​ជា​កីឡាករ​ស៊ី​ថ្លៃ​ដាច់​គេ​មួយ​នៅ Premier League។

Messi PSG Ronaldo Man Utd

បើ​តាម​ការ​ឆ្លើយតប​ជាមួយ​សារព័ត៌មាន Football Insider អ្នក​វិភាគ​ខាង​លើ​និយាយ៖ "សម្រាប់ Salah ស្មោះត្រង់​ទៅ ទោះ​ឲ្យ​កុងត្រា​គេ ៥ ឆ្នាំ ក៏​គេ​នៅ​តែ​អាច​លេង​បាន​ល្អ ដ្បិត​ឈាន​ដល់​អាយុ ៣៤,៣៥ ឬ ៣៦ ឆ្នាំ ហើយ​នឹង​ក្លាយ​ជា​ Messi និង Ronaldo ជំនាន់​បន្ទាប់​ទៀត ដ្បិត​គេ​បន្ថយ​ល្បឿន​បន្តិច ក៏​គេ​នៅ​តែ​ជា​កីឡាករ​កំពូល​ដែរ តែ​យ៉ាង​ណា​សម្រាប់ Liverpool​  ឯ​ណោះ​វិញ បើ​គ្មាន Mo Salah ម្ល៉េះ​ក្លឹប​មិន​អាច​ឈរ​បាន​តំណែង Top 4 ឡើយ"។

Mohamed Salah 2

0_GettyImages 90699947 (1)

លោក​បន្ថែម៖ "អ៊ីចឹង​ហើយ​បើ​គេ​សុំ​ឡើង​ប្រាក់​ពលកម្ម ក៏​គួរ​តែ​ឲ្យ​គេ​ទៅ ព្រោះ​អ្នក​ក៏​ត្រូវ​ការ​ចាយ​ក្រាស់ក្រែល​ដែរ ប្រសិន​ចង់​យក​អ្នក​មក​ជំនួស​ Salah នេះ​គេ​អាច​រក​បាន​គ្រាប់​បាល់​រៀងរាល់​ការ​ប្រកួត ហើយ​ជា​កីឡាករ​ពោរពេញ​ដោយ​គុណភាព រី​ឯ​ស្ទាយ​អបអរ​របស់​គេ [កាល​ទល់ Crystal Palace] បង្ហាញ​ច្បាស់​ថា ថា​គេ​ស្រលាញ់ Liverpool កម្រិត​ណា"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក