Sir Alex ធ្លាប់​កុង​គ្នា​ជាមួយ​បុគ្គល​ម្នាក់​នៅ​ក្លឹប R.Madrid ទើប​មិន​ចង់​លក់ Ronaldo ឲ្យ

វា​តែងតែ​ជា​ក្តីស្រមៃ​របស់ Cristiano Ronaldo ក្នុង​ការ​ទៅ​លេង​ឲ្យ​ក្លឹប Real Madrid។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់ Sir Alex Ferguson។ យ៉ាង​ណា​អតីត​អ្នកចាត់ការ​វ័យ​ចំណាស់ ក៏​ព្យាយាម​ឃាត់ឃាំង​គេ​ណាស់​ដែរ ១) ដោយសារ​ស្តាយ​គុណភាព​របស់​គេ​ និង​ ២) ដោយសារ​មិន​ត្រូវ​គ្នា​ជាមួយ​ប្រធាន​ក្លឹប Real Madrid ជំនាន់​នោះ​ផង។

MANCHESTER UNITED MANAGER FERGUSON PREPARES TO BRING ON RONALDO IN THE CHAMPIONS LEAGUE MATCH AGAINS

ត្រលប់​ទៅ​សម័យកាល​ឆ្នាំ ២០០៨ ក្រោយ Man Utd លើក​ពាន UCL ក៏ ស្រាប់​តែ​ប្រធាន​ក្លឹប Real Madrid លោក Ramon Calderon បាន​បង្ហាញ​ការ​លើក​ឡើង​ជា​សាធារណៈ ពី​ការ​ចង់​ចុះ​ហត្ថលេខា​យក CR7 ហើយ Sir Alex មិន​ពេញ​ចិត្ត​ការ​បញ្ចេញ​មតិ​បែប​ហ្នឹង​នោះ​ទេ ដោយ​គាត់​ទទួល​អារម្មណ៍​ថា ខាង​ភាគី Real ដូច​មិន​គោរព United ទាល់​តែ​សោះ។

Ronaldo Osasuna Real Madrid Laliga_2k4r80

ហេតុ​នេះ​ហើយ​លោក Sir Alex ព្យាយាម​រារាំង​ការ​ចង់​បែក​ផ្លូវ​របស់ Ronaldo ជា​បន្តបន្ទាប់ តែ​មាន​វិធី​មួយ​គត់ ដែល​លោក​អស់​សិទ្ធ​ក្នុង​ការ​បិទ​ផ្លូវ​គេ នោះ​គឺ​ការ​ដែល ក្លឹប​អេស្ប៉ាញ​ហ៊ាន​ឲ្យ​តម្លៃ​កល់ ដល់​ក្លាយ​ជា​តម្លៃ​បំបែក​កំណត់ត្រា​នៃ​ការ​ផ្ទេរ។ Ronaldo បាន​ផ្ទេរ​ចេញ​ពី Man Utd ទៅ Real Madrid នៅ​តម្លៃ​ខ្លួន ៩៤ លាន​អឺរ៉ូ។

Man Utd Icon Sir Alex Fergusons Explosive Cristiano Ronaldo Row After Return Sealed

Ramon Cal7deron 09

Sir Alex ធ្លាប់​បាន​និយាយ​ថា៖ "អ្នក [Ronaldo] មិន​អាច​ចាកចេញ​នៅ​ឆ្នាំ​នេះ​បាន​ទេ ពោល​គឺ​មិន​អាច​ក្រោយ​ពេល​ដែល Calderon ​បញ្ចេញ​ឥរិយាបថ​បែប​ហ្នឹង​មក ខ្ញុំ​ដឹង​អ្នក​ចង់​ផ្ទេរ​ទៅ Real Madrid តែ​ខ្ញុំ​ស៊ូ​បាញ់​សម្លាប់​អ្នក ជា​ជាង​លក់​អ្នក​ទៅ​ឲ្យ​បុរស​ម្នាក់​ហ្នឹង [ក្លឹប Real Madrid] ហើយ​វា​អាច​កើត​ឡើង​បាន លុះត្រា​ណា​តែ​ពួក​គេ​ឲ្យ​ដល់​តម្លៃ​បំបែក​កំណត់ត្រា​ពិភពលោក អ៊ីចឹង​យើង​អាច​អនុញ្ញាត​ឲ្យ​អ្នក​ចេញ​បាន"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក