(វីដេអូ) Asensio រក​បាន​គ្រាប់​បាល់ Hat-Trick ដំបូង​យប់​មិញ តែ​មិន​អបអរ​ដោយសារ​ហេតុផល​នេះ

ក្លឹប Real Madrid បាន​បង្កើត​លទ្ធផល​ដ៏​ភ្ញាក់ផ្អើល ក្រោយ​យក​ឈ្នះ ៦-១ ទៅ​លើ​ក្លឹប Mallorca នៅ​ជំនួប​ជុំ​ទី ៦ ក្របខ័ណ្ឌ La Liga។ ការ​យក​បាន ៣ ពិន្ទុ​សារ​នេះ គេ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ព្រោះ​អី​Marco Asensio បាន​ជាប់​ជម្រើស​ដំបូង​តាំង​ពី​ដើម​តង់។

2021 09 22t220252z_1_lynxmpeh8l15m_rtroptp_3_soccer Spain Mad Rcd Report

5004 3336 2.62599083.jpg.gallery

គ្រាប់​បាល់ ២ គ្រាប់​កើត​ចេញ​ពី​ថ្វី​ជើង​របស់ Karim Benzema ហើយ​ ១ គ្រាប់​ចេញ​ពី Isco និង ៣ គ្រាប់ ឬ Hat-Trick ធ្វើ​បាន​ដោយ Asensio ដែល​នេះ​ក៏​ជា​ការ​សម្រេច​លើក​ដំបូង​នៅ​អាជីព​ជាមួយ​ក្លឹប Real Madrid ផង​ដែរ។

LaLiga   Real Madrid V RCD Mallorca

Marco Asensio Scores Hat Trick As Real Madrid Savage Mallorca

យ៉ាង​ណា​គេ​សង្កេត​ឃើញ​ថា Asensio មិន​បញ្ចេញ​ស្ទាយ​អបអរ​នោះ​ទេ ហើយ​ប្រិយមិត្ត​ខ្លះ​ក៏​ឆ្ងល់ បើ​មិន​ដឹង​ប្រវត្តិ​កីឡាករ​អេស្ប៉ាញ​រូប​នេះ​ច្បាស់។ ជា​ការ​ពិត Asensio មុន​មាន​ថ្ងៃ​នេះ គេ​ធ្លាប់​ជា​យុវជន​ហ្វឹកហាត់​នៅ​ទ្រនំ​ក្លឹប Mallorca ចន្លោះ​ឆ្នាំ ២០១២ ដល់ ២០១៥ មុន​ផ្ទេរ​មក​ក្លឹប Real Madrid។

https://www.youtube.com/watch?v=XOO8BCfTmN4

កាល​នៅ Mallorca ពេល​គេ​មាន​អាយុ​ស្រករ​ក្រោម ២០ គេ​បង្ហាញ​ខ្លួន​បាន ៥៦ ប្រកួត រក​បាន ៧ គ្រាប់​និង Assist ៩ លើក ពោល​ជា​ក្លឹប​ទី​ពីរ ឈរ​ជើង​ច្រើន​ជាង​គេ​ក្នុង​អាជីព បន្ទាប់​ពី Real Madrid៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក