អតីតខ្សែប្រយុទ្ធ Arsenal ម្នាក់​នេះ​ជាបេក្ខភាពម្នាក់​ទៀត​ទៅ​ជំនួសតំណែង​លោក Ronald Koeman

កាសែតអេស្ប៉ាញ Mundo Deportivo និយាយថាលោក Thierry Henry ត្រូវបានគេដាក់ឈ្មោះក្នុងបញ្ជីបេក្ខជនដែលអាចមកជំនួសលោក Ronald Koeman នៅក្លិប FC Barcelona។

GettyImages 1212008707

FC Barca ធ្លាប់បានបង្ហើបការ​យក​អតីតខ្សែប្រយុទ្ធរបស់​ខ្លួន​និង​ក្លិប Arsenal រូបនេះ​មក​ដឹកនាំ ក្នុង​ជំនាន់ប្រធាន​ក្លិប​ចាស់​លោក ​Josep Bartomeu នៅ​កាន់​កាប់។ ពេល​នោះ​គ្រូបង្វឹក​ចាស់​លោក Ernesto Valverde  កំពុងតែស្ថិត​ក្រោមសម្ពាធក្លិប​បណ្ដេញចេញ​ដែរ។

67423743 9fed 4f5c Aa0a 5d7aeaf61110

ទោះយ៉ាងណាក៏ដោយ! ផែនការបាន​បរាជ័យដោយ​សារ​តែ Thierry Henry មិន​យល់​ព្រម​។ ចាប់តាំងពីពេលនោះមក Thierry Henry បានទៅ​ដឹកនាំនៅ AS Monaco ជាកន្លែងដែលគាត់មិនទទួលបានជោគជ័យ និងបន្ត​ទៅ​ដឹកនាំក្លិប Montreal Impact នៅលីគកំពូល​អាមេរិក MLS។ បច្ចុប្បន្នបុរសសញ្ជាតិបារាំងរូបនេះមានតួនាទីជាជំនួយការផ្ទាល់របស់លោក Roberto Martinez ជាមួយក្រុមជម្រើសជាតិបែលហ្ស៊ិក។

E_yGtxrUUAArtoh

Thierry Henry បានលេង ១២១ ប្រកួតឱ្យក្រុម FC Barcelona ចន្លោះឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១០ ។ គាត់ស៊ុតបញ្ចូលទីបាន ៤៩ គ្រាប់៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN