ក្រៅ​ពី Mbappe ក្លឹប Real Madrid ត្រៀម​ដាក់​ទុន​ធំ យក​យុវជន​ឆ្នើម​នៅ​តំបន់​ប្រយុទ្ធ​មួយ​រូប​ផ្សេង​ទៀត

ក្លឹប Real Madrid ​មិន​ត្រឹម​តែ​មាន​បំណង​ចង់​ចុះ​ហត្ថលេខា​យក Kylian Mbappe ដោយ​ឥត​គិត​ថ្លៃ​មួយ​ប៉ុណ្ណោះ​ទេ ទៀត​សោត​តាម​របាយការណ៍​ចុង​ក្រោយ​លឺ​ថា​ចង់​បាន​កីឡាករ​លេង​តំណែង​ប្រយុទ្ធ​របស់​ក្លឹប Ajax មួយ​រូប​បន្ថែម​ទៀត​ផង​ដែរ។

Florentino Perez Real Madrid

Erre

នោះ​គឺ Antony ជា​យុវជន​វ័យ ២១ ឆ្នាំ​លេង​ឲ្យ​ជម្រើស​ជាតិ​ប្រេស៊ីល U23 ហើយ​បច្ចុប្បន្ន​គេ​កំពុង​លេង​ឲ្យ​ក្លឹប​ហូឡង់ Ajax ដែល​បង្ហាញ​ខ្លួន ៥១ ប្រកួត រក​បាន ១១ គ្រាប់​និង Assist ១២ លើក។ តាម​ដឹង​ម្នាក់​នេះ អាច​មាន​តម្លៃ​ខ្ទង់ ២៥ លាន​អឺរ៉ូ​ឬ​ខ្ពស់​ជាង​ហ្នឹង​បន្ថែម​ទៀត នៅ​ពេល Real ចរចា​ទិញ​យក​នៅ​រដូវ​ក្តៅ​ឆ្នាំ​ក្រោយ។

បើ​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន Fichajes បាន​ឲ្យ​ដឹង​ថា ប្រធាន​ធំ​លោក Florentino Perez ក៏​បាន​ត្រៀម​លុយ​ចំណាយ​លើ​ការ​ចង់​បាន​នេះ​ហើយ​ដែរ ពោល​ចង់​យក​ Antony មក​ចាប់​ដៃ​គូ​ជាមួយ Kylian Mbappe រួ​ជើង​គ្នា​នៅ Bernabeu នា​ពេល​ខាង​មុខ​តែ​ម្តង។

Antony Krijgt Voorkeur Boven Berghuis Bij Ajax In Thuisduel Met Vitesse

រំឭក​ថា យុវជន​លេង​តំណែង​ប្រយុទ្ធ​ស្លាប​ស្តាំ គេ​រក​បាន ១ គ្រាប់​និង Assist ២ លើក​នៅ ៥ ប្រកួត​ឲ្យ​Ajax រដូវ​កាល​ថ្មី ហើយ Assist ២ លើក​នោះ​កើត​ឡើង​នៅ​ប្រកួត​សំខាន់​ទល់ Sporting Lisbon នា​ជំនួប UCL កាល​ពី​ពាក់​កណ្តាល​ខែ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក