Ole ទម្លាយ​ថា​ខ្លួន​បាន​បដិសេធ​សំណើ​មួយ​នេះ របស់ Ronaldo

កាល​ពី​ប្រកួត​ទល់​ក្លឹប​ West Ham United នៅ​ពាក់​កណ្តាល​សប្តាហ៍ ដែល​ក្លឹប Man Utd បរាជ័យ ១-០ ជា​ការ​ប្រកួត​នៅ​ពាន Carabao Cup ជុំ​ទី ៣ គឺ​យើង​សង្កេត​ឃើញ លោក Ole Gunnar Solskjaer ពុំ​បាន​ដាក់​ Cristiano Ronaldo ឲ្យ​ចូល​លេង​នោះ​ទេ។

GettyImages 1235428208

បើ​តាម​ការ​និយាយ​ក្រោយ​ចប់​ការ​ប្រកួត អ្នកចាត់ការ​សញ្ជាតិ​ន័រវេស​បង្ហើប​ថា CR7 បាន​ស្នើ​សុំ​ចូល​លេង​ដែរ តែ​ជា​ការ​សម្រេច​ចិត្ត​របស់​គ្រូ គឺ​ចាំ​បាច់​ត្រូវ​តែ​បែងចែក​ពេលវេលា​សម្រាប់​កីឡាករ​ដទៃ ហើយ​ឲ្យ​កីឡាករ​សំខាន់​ដូច​ជា Ronaldo សម្រាក។

ប្រាប់​ទៅ​កាន់ Sky Sports លោក Ole ថា៖ "Cristiano គេ​បាន​ចូល​មក​ប្រាប់​ខ្ញុំ​គេ​ចង់​លេង​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ទៅ​រួច​ តែ​ខ្ញុំ​គិត​ថា​រឿង​ហ្នឹង​មិន​អាច​កើត​ឡើង​ទៅ​បាន​ទេ ប្រសិន​អ្នក​ចង់​ជោគជ័យ​នៅ​ទី​បញ្ចប់ អ្នក​ត្រូវ​ឲ្យ​កីឡាករ​ក្នុង​ក្រុម​ទាំង​អស់​មាន​ពេលវេលា​ចែក​គ្នា​លេង ហើយ​យើង​ក៏​មិន​អាច​ប្រឈម​ហានិភ័យ​ក្នុង​ការ​ផ្លាស់ប្តូរ​ច្រើន​ពេក​ដែរ"។

Ice_screenshot_20210924 081138

Ice_screenshot_20210924 081134

ពិត​មែន​ហើយ ជា​ការ​ពិត​បើ​មក​មមាញឹក​នៅ​ប្រកួត​ពាន​រង្វាន់​តូច EFL Cup អី​ទៀត នោះ Ronaldo ប្រាកដ​ជា​ប្រឈម​នឹង​បញ្ហា​របួស ឬ​អាច​ប៉ះពាល់​ដល់​ការ​ប្រកួត​សំខាន់ ដែល​ជា​ពាន​អាទិភាព​រួម​មាន UEFA Champions League និង Premier League ដែល​មាន​កាលវិភាគ​បន្ត​កន្ទុយ​គ្នា​ឥត​ឈប់​នៅ​ពេល​ខាង​មុខ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក