Figo ថា Ronaldo ម្ល៉េះ​ត្រូវ​បាន​អ្នក​គាំទ្រ​ស្អប់​ហើយ បើ​ធ្វើ​រឿង​មួយ​នេះ

អតីត​កីឡាករ Barcelona និង​ជម្រើស​ជាតិ​ព័រទុយហ្គាល់​លោក Luis Figo បាន​បង្ហាញ​ការ​យល់​ឃើញ​ថា ការ​សម្រេច​ចិត្ត​ផ្ទេរ​មក Man Utd សារ​នេះ គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​របស់​កីឡាករ​កំពូល Cristiano Ronaldo ផ្ទុយ​ទៅ​វិញ​បើ​រើស​យក Man City ម្ល៉េះ នឹង​មាន​ការ​មិន​ពេញ​ចិត្ត​ពី​សំណាក់​អ្នក​គាំទ្រ​ជា​ច្រើន​ហើយ។

288493 24356605 2560 1440

បញ្ជាក់​ថា CR7 បាន​ផ្ទេរ​មក Man Utd ចូលរួម​បាន ៣ ប្រកួត​ទៅ​ហើយ និង​រក​បាន ៤ គ្រាប់​ឲ្យ​ក្លឹប​ ពោល​គ្រប់​គ្នា​ជឿ​ថា ការ​មក​វិញ​សារ​នេះ Ronaldo នឹង​បន្ត​បង្កើត​កំណត់ត្រា​ល្អៗ​ជា​ច្រើន ក៏​ដូច​ជា​ជួយ​ក្លឹប​លើក​ពាន​រង្វាន់។

Ice_screenshot_20210924 081138

ប្រាប់​ទៅ GiveMeSport លោក Figo និយាយ៖ "តាម​ខ្ញុំ​យល់​ឃើញ Manchester United គឺ​ជា​ជម្រើស​ដ៏​សក្តិសម​បំផុត​ហើយ​សម្រាប់ Cristiano ព្រោះ​វា​ជា​កន្លែង​ដែល​លោក​ស្គាល់​ច្បាស់ គេ​ធ្លាប់​បង្កើត​ប្រវត្តិសាស្រ្ត​នៅ​ទី​នោះ អ្នក​គាំទ្រ​ស្រលាញ់​គេ ដូច្នេះ​វា​ជា​កន្លែង​ល្អ​បំផុត​នៃ​ចំណែក​ចុង​ក្រោយ​នៃ​អាជីព​របស់ Ronaldo"។

3216973 65894728 2560 1440

200724105855 Luis Figo At Laureus

"ប្រសិន​អ្នក​ទៅ​លេង​ឲ្យ​ក្លឹប​គូ​ប្រជែង [Man City] ម្ល៉េះ​នឹង​មាន​បញ្ហា​ជាមួយ​អ្នក​គាំទ្រ​ហើយ អ៊ីចឹង​ដើម្បី​មាន​បញ្ហា​តិច​បំផុត គឺ​ការ​ដែល​មក​បន្ត​សាង​ប្រវត្តិសាស្រ្ត​ជាមួយ​ក្លឹប​ចាស់​របស់​យើង"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក