អ្នកចាត់ការកំពូល ៥ រូប ដែល​ផ្ដល់​ចម្លើយ​រើស​យក Messi ជា​ជាង Ronaldo

ការ​ជ្រើសរើស​រវាង Cristiano Ronaldo និង Lionel Messi គឺ​ជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​មួយ ដែល​គេ​រមែង​លើក​យក​មក​វែកញែក​ហើយ​មិន​ថា​កីឡាករ អ្នកចាត់ការ ឬ​សូម្បី​ដល់​តារា​ចម្រៀង តារា​សម្តែង​លើ​ពិភពលោក​ទៀត​ផង។

យ៉ាង​ណា​នៅ​អត្ថបទ​នេះ Knongsrok សូម​លើក​ឈ្មោះ​អ្នកចាត់ការ ៥ រូប ដែល​បាន​ជ្រើស​យក Leo Messi ជា​ជាង Cristiano Ronaldo៖

5

៥) អតីត​គ្រូ AC Milan/Juventus លោក Fabio Capello និយាយ​ថា៖ "Ronaldo គឺ​ជា​កីឡាករ​ដ៏​លេចធ្លោ​មួយ តែ Messi គេ​អស្ចារ្យ​ជាង ពោល​អ្នក​ដែល​អស្ចារ្យ​បំផុត​ក្នុង​លោក​មាន ៣ គឺ Pele, Maradona និង Messi"។

4

៤) គ្រូ​ជម្រើស​ជាតិ​អាល្លឺម៉ង់ Joachim Low ឆ្លើយ​ថា៖ "ខ្ញុំ​សូម​ជ្រើស​យក Messi ដោយ Ronaldo គេ​ជា​កីឡាករ​អាជីព​ដ៏​ល្អ​មួយ និង​ជា​ម៉ាស៊ីន​បញ្ចប់​ទី​ច្រើន​ឆ្នាំ​មក​ហើយ តែ Messi ជា​កីឡាករ​ពេញ​លក្ខណៈ​ដែល​ខ្ញុំ​មិន​ធ្លាប់​បាន​ឃើញ​ពី​មុន​មក"។

3

៣) គ្រូ​ក្លឹប​ Liverpool លោក Jurgen Klopp និយាយ​ថា៖ "ខ្ញុំ​មាន​តែ​រូបភាព Selfie មួយ​សន្លឹក​ទេ​ក្នុង​ទូរស័ព្ទ​ខ្ញុំ នោះ​គឺ​ជាមួយ Lionel Messi ហើយ​សម្រាប់​ខ្ញុំ [Messi គឺ​ល្អ​ជាង] តែ​ខ្ញុំ​ក៏​មិន​អាច​ឲ្យ​តម្លៃ​ Ronaldo ខ្ពស់​ជាង​អ្វី​ដែល​ខ្ញុំ​ធ្លាប់​បាន​ធ្វើ​នោះ​ដែរ"។

2

២) គ្រូ​ក្លឹប Atletico Madrid លោក Diego Simeone និយាយ៖ "បើ​ឲ្យ​ខ្ញុំ​ជ្រើស​រវាង Messi និង Ronaldo គឺ​ខ្ញុំ​សូម​រើស​យក Messi ហើយ"។

1

១) គ្រូ​ក្លឹប Man City លោក Pep Guardiola និយាយ៖ "Messi គឺ​ល្អ​បំផុត គេ​ដឹង​ពី​របៀប​លេង របៀប​ស៊ុត និង​ឲ្យ​អ្នក​ដទៃ​លេង គេ​តែងតែ​នៅ​ទី​នោះ​ជាមួយ​យើង​លើ​ទីលាន ដោយ​ខ្ញុំ​អបអរ​ចំពោះ Ronaldo តែ​ខ្ញុំ​គិត​ថា Messi ស្ថិត​នៅ​កម្រិត​មួយ​ផ្សេង​ទៀត"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក