ធីប​ចោល Mbappe ខ្សែ​ប្រយុទ្ធ​ជើង​ខ្ចី Haaland ថា​មាន​តែ ៧ រូប​នេះ​ទេ​ល្អ​ជាង​ខ្លួន

Erling Haaland ជា​ខ្សែ​ប្រយុទ្ធ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​កំឡុង​ជាង ២ ឆ្នាំ​ចុង​ក្រោយ ជា​ពិសេស​នៅ​រដូវ​កាល​ចុងក្រោយ​របស់​គេ​ជាមួយ​ក្លឹប RB Salzburg និង​ក្លឹប​ថ្មី Borussia Dortmund។ វ័យ​ទើប​តែ ២១ ឆ្នាំ យុវជន​សញ្ជាតិ​ន័រវេស រក​បាន ១១៧ គ្រាប់​និង Assist ៣២ លើក​ហើយ​ត្រឹម​ការ​បង្ហាញ​ខ្លួន ១៦១ ប្រកួត។

Erling Haaland Cropped_b7hx0q5069zg1foj66igdq8er

ដោយឡែក​កន្លង​ទៅ​នេះ Haaland បាន​ផ្តល់​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន VG ថា​គេ​មើល​ឃើញ​ខ្សែ​ប្រយុទ្ធ​កណ្តាល ៧ រូប​នេះ​គត់​ដែល​ខ្លួន​ជាង​ខ្លួន [បញ្ជាក់៖ ប្រៀបធៀប​តែ​កីឡាករ​លេង​តំណែង​ប្រយុទ្ធ​កណ្តាល] ហើយ​ក្នុង​នោះ​ក៏​មាន​ Cristiano Ronaldo និង Robert Lewandowski តែ​ពុំ​មាន​កីឡាករ​គូ​ប្រជែង​ស្រករ​ឆ្នាំ Kylian Mbappe ឡើយ។​

Ice_screenshot_20210924 204708

Ice_screenshot_20210924 204724

ផ្ទុយ​ទៅ​វិញ កីឡាករ​ន័រវេស​បាន​ចុច​ឈ្មោះ Timo Werner (Chelsea), Roberto Frimino (Liverpool), Sergio Aguero (Barcelona), Harry Kane (Spurs), Pierre-Emerick Aubameyang (Arsenal), Robert Lewandowski (Bayern Munich) និង Cristiano Ronaldo (Man Utd)។

Ice_screenshot_20210924 204716

Ice_screenshot_20210924 204713

រំឭក​ថា ធៀប​នឹង Mbappe ដែល​លេង​តំណែង​ប្រយុទ្ធ​កណ្តាល​ដូច​គ្នា​នោះ គឺ​កីឡាករ​បារាំង​អាយុ​បង Haaland តែ​ជាង ១​ ឆ្នាំ​ប៉ុណ្ណោះ ខណៈ​ដែល​ស្ថិតិ​គ្រាប់​បាល់ គឺ​ ២៤២ ប្រកួត រក​បាន ១៦៦ គ្រាប់​និង Assist ៨៣ លើក។ ចុះ​សម្រាប់​អ្នក​រាល់​គ្នា គិត​ថា Mbappe ឬ Haaland ដែល​ល្អ​ជាង?

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក