នាយកប្រតិបត្តិក្លិប Dortmund៖” ខ្ញុំឈឺចាប់​ណាស់​ពេល​ឃើញ Sancho ក្លាយ​ជាបែបនេះ”

លោក Hans-Joachin Watzke នាយកប្រតិបត្តិក្លិប Borussia Dortmund បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ SPORT1 ថា៖“ ខ្ញុំស្រឡាញ់ Jadon ។ នៅពេលខ្ញុំឃើញគាត់លេង ខ្ញុំស្រក់ទឹកភ្នែក"។

AAOQa3c

"វាធ្វើឱ្យខ្ញុំឈឺចាប់ ដែលគាត់បានចាកចេញ​ដោយការ​មិន​បាន​ពិចារណាគ្រប់​ជ្រុងជ្រោយ។ ខ្ញុំគិតថាបញ្ហារបស់គាត់គឺថា គាត់មិនបានជាប់ក្នុងក្រុមជម្រើសជាតិអង់គ្លេសទេ" ។

Sancho បានចាកចេញពី Dortmund ទៅ Man United នៅរដូវក្តៅ ខណៈដែលបិសាចក្រហមបានយល់ព្រមចំណាយ ៧៣ លានផោនសម្រាប់ខ្សែប្រយុទ្ធស្លាបរូបនេះ។ នៅក្នុងរដូវកាលចុងក្រោយរបស់គាត់សម្រាប់ Dortmund Sancho បានស៊ុតបាល់បញ្ចូលទី ១៧ គ្រាប់ និងបង្កើតការបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបានចំនួន ២១ លើកក្នុងការប្រកួតចំនួន ៤៣ ប្រកួត។

D9d1ec35cc47b69a7bc7913a47b709e0

ទោះយ៉ាងណាកីឡាករវ័យ ២១ ឆ្នាំរូបនេះមិនទាន់បង្ហាញទម្រង់​លេងល្អនៅ Premier League នៅឡើយទេ។ Jadon បានលេង ៧ ប្រកួតសម្រាប់ក្រុម Man United ប៉ុន្តែបានបញ្ចប់ត្រឹម ៩០ នាទីម្តងប៉ុណ្ណោះ។ គាត់មិនទាន់បានចុះបញ្ជីរក​គ្រាប់បាល់ឬបញ្ជូនបាល់សម្រាប់ក្លឹបថ្មីរបស់គាត់នៅឡើយទេ៕

Manchester United Star Jadon Sancho

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN