នេះ​ជាមូលហេតុ​ដែល Bruno ទទួល​ភារកិច្ចស៊ុតបាល់​១១ម៉ែត្រ​ទល់​និង​ Aston Villa ហើយ Ronaldo បែរ​ជាឈរមើល​ទៅ​វិញ

នៅពេលដែល Cristiano Ronaldo បានចូលរួមជាមួយក្រុមបិសាចក្រហម Manchester United ម្តងទៀត មានការជជែកវែកញែកជាច្រើនក្នុង​បណ្ដាញ​សង្គម និង​បណ្ដាញ​សារព័ត៌មានថាតើអ្នកណាគួរជាអ្នកស៊ុតប៉េណាល់ទីរបស់ក្លឹប។

R914063_1296x729_16 9

ប៉ុន្តែចាប់តាំងពីខែមករាឆ្នាំ ២០២០មក Bruno Fernandes គឺជាជម្រើសមួយ​ដ៏​ល្អបំផុតហើយគាត់មិនធ្វើឱ្យអ្នកគាំទ្រខកចិត្តឡើយ។ វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ នៅពេលដែលខ្សែបម្រើរូបនេះ កាន់បាល់មកស៊ុតបាល់ប៉េណាល់ទីនៅនាទីទី ៩៣ ទល់នឹងក្រុម Aston Villa ជំនួស Ronaldo បើទោះបីជា Martinez ចង់ឱ្យ Ronaldo ជាអ្នក​ទាត់ក៏ដោយ។

Dazzle 10 1000x600

ទោះយ៉ាងណាក៏ដោយ Bruno ស៊ុតមិនចូល ហើយ​នេះ​បាន​ធ្វើឱកយ​មាន​ការ​ជជែកវែកញែកបន្ថែម​ទៀត​ថា តើ Ronaldo ជា​ជម្រើសល្អ​ជាង Bruno ឬ​ក៏​យ៉ាងណា។ កាសែត Manchester Evening News ទិន្នន័យបង្ហាញថាកំណត់ត្រារបស់ Bruno គឺល្អជាងកំណត់ត្រារបស់ Cristiano ដូច្នេះវាជារឿងដ៏ត្រឹមត្រូវចំពោះការសម្រេចចិត្តនេះ។

2df9b00f 9603 4b80 A5a8 38e54e89334a

មុន​ពេល​ការ​ប្រកួត​ដែល Man Utd ចាញ់ Villa ១ទល់​០  កំណត់ត្រា Ronaldo ស៊ុតប៉េណាល់ទីបានតែ ៨០ ភាគរយប៉ុណ្ណោះក្នុងអាជីពរបស់គាត់។ ផ្ទុយទៅវិញ Bruno ទទួលបាន ៩៣ ភាគរយ។ ការស៊ុតបាល់​១១ម៉ែត្រមិនចូលកាលពីថ្ងៃសៅរ៍ បានធ្វើឱ្យកំណត់​ត្រាធ្លាក់ចុះមក​សល់​ត្រឹម ៩០ ភាគរយ ប៉ុន្តែវានៅតែខ្ពស់ជាងអត្រាស៊ុតរបស់ Ronaldo ។

Dazzle 10 1000x600

រឿង​ដែលគួរឱ្យ​កត់សម្ពាល់​គឺ​ថា Ronaldo ទទួលបាន​បាល់ប៉េណាល់ទីសរុប (១៣៩ លើកនិងខកខាន ២៨ ដង) ក្នុងអាជីពរបស់គាត់ បើប្រៀបធៀបទៅនឹង Fernandes (៤២ គ្រាប់និងខកខានតែ ៤ ដងប៉ុណ្ណោះ) ។

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN