មេ​ធំ Dortmund ចុច​ឈ្មោះ​ក្លឹប​មួយ​ចំៗ ថា​កំពុង​តាម​ចែចង់​យក Erling Haaland

នាយក​ជាន់​ខ្ពស់​ក្លឹប Borussia Dortmund លោក Joachim Watzke បាន​ទម្លាយ​ថា Erling Haaland កំពុង​ត្រូវ​បាន​ក្លឹប​យក្ស​នៅ​អេស្ប៉ាញ តាម​ចែចង់​ឥត​ឈប់ តែ​យ៉ាង​ណា​ក្លឹប​នៅ​តែ​បន្ត​គោលជំហរ​ចង់​រក្សា​ជើង​កីឡាករ​សញ្ជាតិ​ន័រវេស​ឲ្យ​បន្ត​នៅ ជា​ជាង​ចាកចេញ។

Https___bvbbuzz.com_wp Content_uploads_getty Images_2017_07_1184338016 850x560

Https___bvbbuzz.com_wp Content_uploads_getty Images_2017_07_1235361237 850x560

វា​ជា​រឿង​ពិបាក​មួយ​សម្រាប់ Dortmund ដ្បិត​សុពលភាព​កុងត្រា​របស់ Haaland ត្រូវ​ផុត​នៅ​ឆ្នាំ​ ២០២៤ តែ​ទៅ​មើល​តម្លៃ​ផ្តាច់​កុងត្រា​របស់​គេ គឺ​នឹង​ចាប់ផ្តើម​បើក​នៅ​ខែ​មិថុនា ជាមួយ​តម្លៃ​ទាប​ត្រឹម​តែ ៦៧ លាន​ផោន​ប៉ុណ្ណោះ។ ហេតុ​នេះ​ហើយ បើ​សាមី​ខ្លួន​គិត​ចង់​ចាកចេញ​ផង ប្រាកដ​ណា​ក្លឹប​អាណាព្យាបាល​នឹង​អស់​សិទ្ធ ក្នុង​ការ​រក្សា​ជើង​គេ​បន្ត​ទៀត​ហើយ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​នាយក​ប្រតិបត្តិ​លោក Wakzke និយាយ​កន្លង​ទៅ​ថា៖ "Haaland ជា​បុគ្គល​ឯករាជ្យ ទោះ​យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​ណា​មួយ​គេ​នឹង​លេង​ឲ្យ​ក្លឹប​ល្អ​បំផុត​ក្នុង​លោក បើ​ទោះ​បី​ពេល​នេះ​គេ​កំពុង​លេង​ឲ្យ​ចំណោម​ក្លឹប​ដ៏​ល្អ​បំផុត​ហើយ​ក៏​ដោយ ព្រោះ​អី​ខ្ញុំ​ដឹង​ច្បាស់ ថា​ក្លឹប Real Madrid បាន​ព្យាយាម​តាម​លួងលោម​គេ​ឥត​ឈប់"។

Medium_2021 09 18 7ece63052c

ជា​ការ​ពិត ភាគរយ​ច្រើន​ Haaland អាច​ជ្រើស​យក Real Madrid ជា​ជាង​ក្លឹប​ណា​ទាំង​អស់ ឬ​ម្យ៉ាង​ទៀត​អាច​រវាង​ក្លឹប​យក្ស​ណា​មួយ​នៅ​អង់គ្លេស ប៉ុន្តែ​បើ​គិត​ទៅ​លីគ​កំពូល​ដទៃ​គឺ​មិន​សង្ឃឹម​ច្រើន​ឡើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក