Gary Neville ប្រាប់​ឲ្យ Man Utd កុំ​យក Declan Rice គួរ​ទៅ​យក​ម្នាក់​នេះ​ល្អ​ជាង

ក្លឹប​បិសាច​ក្រហម Man Utd នៅ​រយៈ​ពេល​ចុង​ក្រោយ ឃើញ​ថា​ហាក់​ផ្តោត​ខ្លាំង​លើ​ការ​ចង់​បាន​ខ្សែ​បម្រើ​ថ្មី ព្រោះ​នៅ​ពេល​ខាង​មុខ អាច​ជា​នឹង​បាត់បង់​កីឡាករ​ស្នូល​ដ៏​សំខាន់​នោះ​គឺ Paul Pogba។

Ice_screenshot_20210928 134913

យ៉ាង​ណា​តាម​ការ​ឆ្លើយឆ្លង​លើ​បណ្តាញ​សង្គម Twitter កន្លង​ទៅ​នេះ មាន​គណនី​មួយ​សួរ​លោក Gary Neville ថា តើ​នៅ​រដូវ​ក្តៅ​ខាង​មុខ​រវាង Jude Bellingham ឬ Declan Rice ដែល​ក្លឹប Man Utd គួរ​តែ​ចុះ​ហត្ថលេខា​នាំ​យក? ស្រាប់​តែ​អតីត​ជើង​ចាស់​នៅ​បិសាច​ឆ្លើយ៖ "គឺ Bellingham"។

0_GettyImages 1163607883

គួរ​បញ្ជាក់​ថា Rice ក៏​ធ្លាប់​ជា​គោលដៅ​របស់ United តាំង​តែ​ពី​រដូវ​ក្តៅ​ឆ្នាំ​ទៅ តែ​ចរចា​មិន​ត្រូវ​ថ្លៃ ព្រោះ​តម្លៃ​ខ្លួន​របស់​គេ​កល់​ពេក។ ខាង​ភាគី​ក្លឹប West Ham ទារ​ដល់​ខ្ទង់ ៧០ ទៅ ៨០ លាន​អឺរ៉ូ​ឯ​ណោះ​ ស្រប​ពេល​ដែល​កុងត្រា​របស់​គេ​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤។

Ice_screenshot_20210928 134906

Ice_screenshot_20210928 134901

ទៅ​មើល Bellingham ក៏​លេចលឺ​ថា​ចង់​ត្រលប់​មក​លេង​នៅ​ប្រទេស​កំណើត​អង់គ្លេស​វិញ​ផង​ដែរ ខណៈ​ដែល​គុណភាព​របស់​គេ ក៏​ល្មម​អាច​ទទួល​យក​បាន។ តាម​ហាងឆេង​ថ្លៃ​ខ្លួន យុវជន​វ័យ ១៨ ឆ្នាំ ដែល​ត្រូវ​ផុត​កុងត្រា​នៅ​ឆ្នាំ ២០២៥ ​អាច​ថ្លៃ​ចន្លោះ ៥៥ ទៅ ៦៥ លាន​អឺរ៉ូ​ប៉ុណ្ណោះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក