Glazers និង Ed Woodward មាន​ជំហរបែបនេះលើ​ករណី​បណ្ដេញ​ចេញលោក Ole Gunnar Solskjaer

អ្នកគាំទ្រមួយក្រុមមានការខកចិត្តចំពោះការចាប់ផ្តើមរដូវកាលយឺតយ៉ាវរបស់ក្រុម Manchester United ។ បន្ទាប់ពីធ្លាក់ចេញពីព្រឹត្តិការណ៍ Carabao Cup ចាញ់ក្រុម Young Boys ក្នុងក្របខ័ណ្ឌ Champions League អមដោយការចាញ់ក្រុម Aston Villa នាពេលថ្មីៗនេះមា ពាក្យ​ថា Ole Out កំពុងតែសាយភាយពេញ​បណ្ដាញ​សង្គម។

2874b7f4 34d7 49f1 Ab58 3be015f108c9

ទោះយ៉ាងណាក៏ដោយ! វាហាក់ដូចជា Glazers និង Ed Woodward គ្មានគោលជំហរដូចគ្នានោះ​ទេ។ លោកMark Ogden អ្នក​សារព័ត៌មានរបស់ ESPN បាន​និយាយ​ថា ប្រភពនៅក្នុងក្លឹបបានបញ្ជាក់ Ole Gunnar Solskjaer មានការគាំទ្រពី​ថ្នាក់​ដឹកនាំច្បាស់លាស់។

1348707

តាមពិតពួកគេជឿថាជគ្រូបង្វឹកន័រវេសគឺជាមនុស្សដែលត្រឹមត្រូវក្នុងការស្តារភាពរុងរឿងនៅ Old Trafford ហើយនឹងបន្តគាំទ្រគាត់។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺការផ្តល់កិច្ចសន្យា ៣ ឆ្នាំដល់គាត់កាលពីពេលថ្មីៗនេះជា​អំណះអំណាងស្រាប់។

GettyImages 1300019743

ស្អែកនេះបិសាចក្រហម Manchester United ត្រូវជួប Villarreal ក្នុងការប្រកួតវគ្គចែកពូល UCL ខណៈដែលពួគ​គេ​ជាសត្រូវចាស់​ធ្លាប់​បាន​យក​ឈ្នះ Man Utd ក្នុងរដូវកាលមុនលើកពាន​ Europa League ។ បន្ទាប់​មក​ទៀតបិសាចក្រហម​នឹង​ត្រូវ​ជួប Everton ក្នុងក្របខ័ណ្ឌ Premier Leagueវិញម្ដង។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN