ទទួលស្គាល់ទៅថា យើងល្អប៉ុនណាក៏ដោយ ក៏មិនប្រាកដថា អាចបានជួបមនុស្សល្អជាគូដែរ

ធ្លាប់ឆ្ងល់មែនទេ ថាហេតុអ្វីយើងល្អប៉ុណ្ណឹងដែរ តែម៉េចបានគេមិនស្រឡាញ់យើង គេល្អ យើងក៏ល្អ មនុស្សល្អ គួរតែសក្តិសមនឹងគ្នា មនុស្សល្អ គួរតែជាដៃគូល្អនឹងគ្នា ប៉ុន្តែ មនុស្សល្អដូចគេ គឺមិនបានស្រឡាញ់មនុស្សល្អដូចយើងឡើយ ដូច្នេះហើយ ភាពល្អ គឺបានត្រឹមតែជាមិត្តល្អតែប៉ុណ្ណោះ។

ពេលខ្លះ យើងល្អ គេល្អ ហើយយើងក៏មានទំនាក់ទំនងល្អនឹងគ្នា ពេលមានទុក្ខ អាចជួយរំលែកទុក្ខគ្នា ពេលមានសុខ អាចមានវត្តមានគ្នាទៅវិញទៅមក ប៉ុន្តែជាក់ស្ដែងទៅ យើងហើយនឹងគេ មិនសក្តិសមជាដៃគូជីវិតឡើយ យើង និងគេ ប្រសិនបើក្លាយជាគូស្នេហ៍ ប្រហែលជាអាចនឹងត្រូវបែកគ្នា ព្រោះថា និស្ស័យយើង និងគេ អាចត្រឹមជាមិត្តល្អនឹងគ្នាតែប៉ុណ្ណោះ ដូច្នោះ បើលើសពីនេះ អាចនឹងមានបញ្ហាទៅវិញ!។

73fb8f50e3511ba1bf255cab85919c2b

ទទួលស្គាល់ទៅថា យើងល្អប៉ុនណាក៏ដោយ ក៏មិនប្រាកដថា អាចបានជួបមនុស្សល្អជាគូដែរ ហើយពេលខ្លះ មនុស្សល្អដែលយើងស្រឡាញ់ គេមិនស្រឡាញ់យើងទេ ហើយក៏ទទួលស្គាល់ទៅថា ទំនាក់ទំនងខ្លះ ល្អណាស់ ហើយក៏ល្អបំផុតដែរ តែមិនអាចក្លាយជាគូជីវិតជាដាច់ខាត ដូច្នេះ កុំតូចចិត្តអី។

មនុស្សខ្លះល្អ តែគេមិនស្រឡាញ់យើងទេ វាក៏ដូចគ្នា មនុស្សខ្លះល្អ តែយើងក៏មិនបានស្រឡាញ់គេដែរ។ រឿងស្នេហា គឺមិនអាចបង្ខំបាននោះឡើយ ហើយប្រសិនបើយើង និងគេ ជាមិត្តល្អនឹងគ្នាថែមទៀតនោះ រឹតតែមិនអាចទាមទារអ្វីឱ្យលើសពីនេះ។ ត្រូវចាំថា ទំនាក់ទំនងជាច្រើនពិតជាល្អ ល្អូកល្អើន និងមានការលះបង់ច្រើនណាស់ដើម្បីគ្នា ប៉ុន្តែយើង និងគេ សក្តិសមបំផុត គឺជាមិត្តនឹងគ្នា។

Screen Shot 2021 10 01 At 10.34.32 PM

ស្រឡាញ់មនុស្សម្នាក់ មិនប្រាកដថា ត្រូវតែយកគេមកឱ្យបាន ត្រូវតែឱ្យគេក្លាយជាដៃគូជីវិតយើងនោះឡើយ ហើយទំនាក់ទំនងដែលល្អបំផុត ក៏មិនប្រាកដថា ទាល់តែបានរួមរស់ជាមួយគ្នានោះដែរ តែវាជាទំនាក់ទំនងដែលមិនបោះបង់គ្នាក្នុងពេលដែលមានទុក្ខ​ មិនរត់ចោលគ្នា ក្នុងពេលដែលមានបញ្ហា ហើយមិនថាស្ថិតក្នុងស្ថានភាព ឬកាលៈទេសៈណានោះទេ យើង ហើយនឹងគេ សុទ្ធតែអាចនៅក្បែរ ប្រកៀកស្មាគ្នាទៅវិញទៅមក អាចជាខ្នងបង្អែកដ៏រឹងមាំចំពោះគ្នា​ នោះហើយ ជាទំនាក់ទំនងដែលគ្មានថ្ងៃបែកបាក់៕

Screen Shot 2021 10 01 At 10.34.49 PM

អត្ថបទ ៖ pHknongsrok / Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖