ឆ្ងល់​ជនជាតិ​ជប៉ុន​អាយុ​វែង​ម្ល៉េះ? តាម​ពិត​ទម្លាប់​ពេល​ដាំ​បាយ ពួក​គេ​មាន​បន្ថែម​ទឹក​នេះ​ចូល

ប្រទេស​ជប៉ុន គឺ​ជា​ប្រទេស​មួយ​ដែល​មាន​អត្រា​ប្រជាជន​ទម្ងន់​ធាត់ ទាប​បំផុត​នៅ​លើ​ពិភពលោក ទើប​នាំ​ឲ្យ​ពួក​គេ​រមែង​មាន​អាយុ​វែង​ ជាង​បណ្តា​ប្រទេស​ដទៃ​ទៀត។ ទម្លាប់​មួយ​ក្នុង​ទម្លាប់​ជា​ច្រើន ពាក់ព័ន្ធ​នឹង​ការ​ទទួល​ទាន​បាយ​ជា​ប្រចាំ ប្រជាជន​ជប៉ុន​ក៏​មាន​ក្បួនខ្នាត​មួយ​ខុស​ពី​គេ​ផង​ដែរ។

Photo 1616754937080 1616754937306717799293

Photo1633159613433 1633159613559745098709

ដ្បិត​បើ​ជនជាតិ​ជប៉ុន​ខ្លះ​ឃើញ​ទទួល​ទាន​បាយ​ច្រើន​ក៏​ដោយ តែ​ទម្ងន់​រាងកាយ​របស់​ពួក​គេ​គឺ​មិន​ងាយ​លើស​នោះ​ទេ។ នៅ​ពី​ក្រោយ​នោះ​ពួក​គេ​មាន​រូបមន្ត​អាថ៌កំបាំង គឺ​ការ​ប្រើប្រាស់​ទឹក​ខ្មេះ​ក្នុង​ពេល​ដាំ​បាយ។

វិធី​អនុវត្ត​គឺ​សាមញ្ញ​ទេ វា​ដូច​តែ​យើង​ដាំ​បាយ​ធម្មតា ដោយ​បន្ទាប់​ពី​លាង​អង្ករ ដាក់​ទឹក​អី​រួចរាល់​ហើយ មុន​នឹង​ដាក់​ដាំ ជនជាតិ​ជប៉ុន​គេ​មាន​បន្ថែម​នៅ​ទឹក​ខ្មេះ​មួយ​ស្លាប​ព្រា​បន្ថែម​ទៀត សឹម​យក​ទៅ​ដាំ​ឲ្យ​ឆ្អិន​ហើយ​លើក​មក​ទទួល​ទាន​ធម្មតា។

How To Make Sushi. A110610 Gastronaut: Sushi Sept 2011

ការ​ធ្វើ​បែប​នេះ វា​ធ្វើ​ឲ្យ​អង្ករ​ដែល​នោះ​ឡើង​ក្លិន​ឈ្ងុយ​ល្អ ហើយ​ប្រែ​ជា​ទន់ ងាយ​ស្រួល​ក្នុង​ការ​ទទួល​ទាន។ ជាង​នេះ​បាយ​ដែល​ជា​អាហារ​មាន​កាបូអ៊ីដ្រាត​ខ្ពស់ នៅ​ពេល​យើង​បន្ថែម​ទឹក​ខ្មេះ វា​នឹង​បង្កើន​ភាព​ប្រែប្រួល​អាំងស៊ុយលីន​ពី ១៩ ទៅ ៣៤ ភាគរយ ការពារ​ការ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម ជួយ​ការពារ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម។

20200608_143203_661763_com Nguoi.max 800x800

លើស​ពី​នេះ​ទឹក​ខ្មេះ គ្មាន​ជាតិ​កាឡូរី គ្មាន​ខ្លាញ់ គ្មាន​ការ​ឡើង​កូឡេស្តេរ៉ុល​អ្វី​នោះ​ទេ ដោយ​វា​មាន​តែ​សមាសធាតុ​អាស៊ីដ​អាមីណូ។ នេះ​នឹង​ជួយ​ការពារ​ដល់​ការ​ប្រមូល​ជាតិ​ខ្លាញ់​លើស បង្កើន​ការ​រំលាយ​អាហារ កាត់​បន្ថយ​ការ​ឃ្លាន និង​ជួយ​សម្រក​ទម្ងន់​ទៅ​វិញ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក