ទម្លាប់​អាក្រក់ ២ នៅ​ពេល​ព្រឹក អាច​បំផ្លាញ​ថ្លើម​ ខ្លាំង​ជាង​អ្នក​ញៀន​ស្រា​ទៅ​ទៀត

ការ​ចូល​គេង​យប់​ជ្រៅ​ពេក ការ​ទទួល​ទាន​ស្រា​ច្រើន អាច​រាប់​បាន​ថា​ជា​ទម្លាប់​ដែល​អាច​បំផ្លាញ​ថ្លើម​របស់​អ្នក​យ៉ាង​លឿន​បំផុត។ តែ​យ៉ាង​ណា​ទម្លាប់​អាក្រក់​ ២ ខាង​ក្រោម​នៅ​ពេល​ព្រឹក គឺ​អាច​ធ្វើ​ឲ្យ​ថ្លើម​ខូចខាត​ធ្ងន់ធ្ងរ​ជាង​នោះ​ទៅ​ទៀត៖

១) ការ​ទប់​នោម​នៅ​ពេល​ព្រឹក

20190925_043224_014842_nhin Tieu.max 800x800

យោង​តាម​អ្នក​ជំនាញ​ខាង​វេជ្ជសាស្រ្ត​បាន​ណែនាំ​ថា ការ​ទប់​នោម​នៅ​ពេល​ព្រឹក គឺ​ជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បំផុត​ដល់​ថ្លើម។ ជា​ធម្មតា​នៅ​ពេល​អ្នក​នោម នោះ​រាងកាយ​នឹង​បញ្ចេញ​ជាតិ​ពុល​ដែល​បាន​ប្រមូល​ពេញ​មួយ​យប់​នៅ​ក្នុង​ថ្លើម ហើយ​ឆ្លងកាត់​តាម​ទឹក​នោម​បង្ហូរ​ចេញ​មក​ក្រៅ។

ដូច្នេះ​ប្រសិន​បើ​មិន​ត្រូវ​បាន​បញ្ចេញ​ឲ្យ​ទាន់​ពេលវេលា​ទេ ជាតិ​ពុល​នឹង​ថយ​ចុះ​ នាំ​ឲ្យ​ពុល​ថ្លើម ខ្សោយ​ថ្លើម រលាក​ថ្លើម និង​មហារីក​ថ្លើម​នៅ​រយៈ​ពេល​ខាង​មុខ​ណា​មួយ។

២) មិន​ទទួល​ទាន​អាហារ​ពេល​ព្រឹក

Ice_screenshot_20211006 132857

ប្រសិន​អ្នក​មិន​ទទួល​ទាន​អាហារ​ពេល​ព្រឹក ដល់​ក្លាយ​ជា​ទម្លាប់​រយៈ​ពេល​យូរ នោះ​វា​នឹង​ធ្វើ​ឲ្យ​រាងកាយ​ខ្វះ​នូវ​សារធាតុ​ចិញ្ចឹម នាំ​ឲ្យ​រាងកាយ​ចុះ​ខ្សោយ ជា​ពិសេស​សរីរាង្គ​សំខាន់​មួយ​ចំនួន​ដូច​ជា​ថ្លើម ក្រៀម​ស្វិត​ជា​ដើម។

ប្រសិន​អ្នក​រំលង​មិន​ទទួល​ទាន​អាហារ​ពេល​ព្រឹក វា​នឹង​បណ្តាល​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​ជាតិ​ខ្លាញ់​នៅ​ក្នុង​ថ្លើម ​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ចុះ​ទាប បណ្តាល​ឲ្យ​គ្លីកូហ្សែន​នៅ​ក្នុង​ថ្លើម​ថយ​ចុះ និង​អាំងស៊ុយលីន ដាក់​បន្ទុក​ទៅ​លើ​ថ្លើម​ជា​ដើម៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក