៥ នេះ ឈ្មោះ​ជា​បន្លែ តែ​អាច​បណ្ដាល​ឲ្យ​ឡើង​ទម្ងន់​មិន​ចាញ់​ការ​ទទួល​ទាន​សាច់​ទេ

គ្រប់​គ្នា​តែងតែ​មាន​ទម្លាប់​យល់​ឃើញ​ថា ឲ្យ​តែ​បន្លែ គឺ​សុទ្ធ​តែ​ល្អ​សម្រាប់​សុខភាព​រាងកាយ ហើយ​ទទួល​ទាន​យ៉ាង​ណា​ក៏​មិន​ធាត់​ឬ​ឡើង​ទម្ងន់​នោះ​ដែរ។ យ៉ាង​ណា​បើ​អ្នក​បន្ត​ការ​គិត​នេះ ទៅ​លើ​បន្លែ​ ៥ ប្រភេទ​ខាង​ក្រោម នោះ​គឺ​ជា​ការ​យល់​ឃើញ​ខុស​ហើយ៖

៥) ល្ពៅ

Ice_screenshot_20211007 145640

ជា​បន្លែ​ដែល​នាំ​ឲ្យ​អ្នក​ឡើង​ទម្ងន់​យ៉ាង​ងាយ ដោយ​វា​មាន​ផ្ទុក​នូវ​ជាតិ​ម្សៅ​ច្រើន ដូច្នេះ​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់ មិន​គួរ​ទទួល​ទាន​វា​ច្រើន​ពេក​ទេ។ ម្សៅ​ចេញ​ពី​ល្ពៅ ពេល​ចូល​ទៅ​ក្នុង​រាងកាយ វា​នឹង​ត្រូវ​បាន​បម្លែង​ទៅ​ជា​ជាតិ​គ្លុយកូស ដែល​ជា​សមាសធាតុ​ផ្ទុក​ជាតិ​ខ្លាញ់ នាំ​ឲ្យ​អ្នក​ឡើង​ទម្ងន់។

៤) ដំឡូង​បារាំង

Ice_screenshot_20211007 145636

ងាយ​ស្រួល​រក​ទិញ មាន​តម្លៃ​ថោក អាច​ច្នៃ​ទៅ​ជា​មុខ​ម្ហូប​ជា​ច្រើន​នៅ​លើ​តុ។ តែ​យ៉ាង​ណា​វា​ក៏​ងាយ​ឲ្យ​អ្នក​ឡើង​ទម្ងន់​លឿន​ដែរ។

ដោយសារ​តែ​វា​មាន​ផ្ទុក​នូវ​កាបូអ៊ីដ្រាត​ច្រើន ដែល​រក្សា​ទុក​ជាតិ​ខ្លាញ់​លើស ពិបាក​ក្នុង​ការ​ដុត។ ខ្លាំង​បំផុត​នោះ​គឺ​ដំឡូង​បារាំង​បំពង​ហ្នឹង​តែ​ម្តង។

៣) ពោត

Ice_screenshot_20211007 145633

ពោត​មាន​ជាតិ​ម្សៅ​ច្រើន ដែល​ជា​មូលហេតុ​នាំ​ឲ្យ​អ្នក​ងាយ​ឡើង​ទម្ងន់។ មិន​ថា​តែ​ពោត​ស្ងោរ បំពង​បែប​ណា​ទេ ប្រសិន​អ្នក​កំពុង​ចង់​សម្រក​ទម្ងន់ គួរ​តែ​ជៀស​ឲ្យ​បាន​យក​ល្អ។

២) សណ្តែក​ខៀវ

Ice_screenshot_20211007 145630

គ្រាប់​សណ្តែក​ខៀវ មាន​ជាតិ​សរសៃ​ច្រើន មាន​ប្រូតេអ៊ីន​ល្អ​មួយ​ចំនួន​សម្រាប់​រាងកាយ តែ​យ៉ាង​ណា​មនុស្ស​ភាគ​ច្រើន​មិន​បាន​ដឹង​នោះ​ទេ ថា​វា​មាន​ជាតិ​កាបូអ៊ីដ្រាត​ខ្ពស់ ងាយ​បណ្តាល​ឲ្យ​អ្នក​ឡើង​ទម្ងន់​បាន។

១) ឆៃថាវ​ក្រហម

Ice_screenshot_20211007 145627

អ្នក​ចង់​សម្រក​ទម្ងន់ ចាំ​បាច់​ត្រូវ​ជៀសវាង​ការ​លូក​ទទួល​ទាន​ឆៃថាវ​ក្រហម ដ្បិត​វា​មាន​ជាតិ​ខ្លាញ់​និង​កូឡេស្តេរ៉ុល​ទាប តែ​វា​មាន​កាឡូរី​ខ្ពស់​អាច​បណ្ដាល​ឲ្យ​អ្នក​ឡើង​ទម្ងន់​បាន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក