ចង់​បាន​សុខភាព​ល្អ​ មិន​ងាយ​ឈឺ ពេល​យប់​ត្រូវ​ដោះ​របស់ ៣ ចេញ ពាក់​របស់ ៣ នេះ​ចូល

យោង​តាម​អ្នក​ជំនាញ​ ផ្នែក​គេង បាន​ណែនាំ​នូវ​របស់​ដែល​អ្នក​ត្រូវ​ដោះ និង​ពាក់​លើ​រាងកាយ​នៅ​ពេល​គេង ព្រោះ​ជា​ការ​ពិត ការ​គេង​គឺ​សំខាន់​ណាស់​ក្នុង​ការ​កំណត់​នូវ​ដំណើរការ​សុខភាព​របស់​មនុស្ស​យើង​ម្នាក់ៗ ក៏​ដូច​ជា​ជួយ​លើក​សម្រស់​ផង​ដែរ៖

៣) ដោះ​អាវ​ទ្រនាប់

Phu Nu Cung Can Bi Quyet Cho Man Dao Dau De Co Cuoc Yeu Hoan Hao 100812 15802238572471063433912

មនុស្ស​ជា​ច្រើន​គិត​ថា ការ​ពាក់​អាវ​ទ្រនាប់​ដើម្បី​បញ្ចៀស​ការ​យារធ្លាក់​នៃ​សុដន់។ តែ​យ៉ាង​ណា​ពួក​គេ​មិន​បាន​ដឹង​នោះ​ទេ ថា​វា​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់។ មូលហេតុ​គឺ​ដោយសារ​អាវ​ទ្រនាប់ វា​រារាំង​នូវ​ចរន្ត​ឈាម ​មិន​ឲ្យ​ដំណើរការ​បាន​ល្អ នាំ​ឲ្យ​ពិបាក​ដក​ដង្ហើម​ពេញ​មួយ​យប់​ កំឡុង​ពេល​គេង។

លើស​ពី​នេះ​ខ្សែ​ក្រវាត់​នៃ​អាវ ក៏​ដូច​ជា​ទំពក់​របស់​វា​នោះ ក៏​អាច​នាំ​ឲ្យ​ស្បែក​ឡើង​ជាំ និង​រលាក​បាន​ផង​ដែរ ដល់​យូរ​ទៅ​អាច​បណ្តាល​ឲ្យ​កើត​ជា​ដុំ​ពក។ ប្រសិន​ស្ថិត​ក្នុង​អាកាសធាតុ​សើម វា​ងាយ​នឹង​បង្ក​មេរោគ​ផ្សិត​ថែម​ទៀត។ ដូច្នេះ​យប់​ឡើង ល្អ​បំផុត​គឺ​មិន​ចាំ​បាច់​ប្រើប្រាស់​វា​ទេ។

២) ដោះ​គ្រឿងអលង្ការ

ប្រហែល​ជា​អ្នក​ចូលចិត្ត​ពាក់​ក្រវិល ឬ​ចិញ្ចៀន មិន​បាន​ចាប់​អារម្មណ៍​រឿង​ទាំង​នេះ​ទេ តែ​បើ​ស៊ី​ជម្រៅ​ទៅ​វា​មិន​ល្អ​ឡើយ​សម្រាប់​សុខភាព។

ក្រៅ​ពី​ងាយ​ឲ្យ​រលាក​ស្បែក ទៀត​សោត​ក៏​ងាយ​ធ្វើ​ឲ្យ​ស្បែក​ឡើង​ជាំ ឬ​ស្នាម​កោស នៅ​ទីតាំង​ដែល​យើង​ពាក់​គ្រឿង​លម្អ​នោះ​ផង​ដែរ។ ជួន​ខ្លះ​ទៅ​របស់​ខ្លះ​មុត​ស្រួច ដូច្នេះ​នៅ​ពេល​គេង​ យើង​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ក៏​ថា​បាន។

១) លុបលាង​គ្រឿង​សម្អាង

Nhung Dieu Can Phai Nho Khi Tay Trang 2.jpg 730x456

ដោយសារ​ហត់​ពេល រវល់​ពេក ភ្លេច​ខ្លួន​ក៏​គេង​ទាំង​ជាប់​គ្រឿង​សម្អាង​នៅ​លើ​មុខ។ នេះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​សភាព​មុខ​កកកុញ​ទៅ​ដោយ​ធូលី និង​ជាតិ​ប្រេង​ប៉ុណ្ណោះ​ទេ តែ​បាក់តេរី​ដែល​ជាប់​លើ​មុខ ក៏​ដូច​ជា​បង្ក​ចេញ​ពី​គ្រឿងសម្អាង​ក៏​ត្រូវ​ជាប់​ពេញ​មួយ​យប់ ងាយ​បង្ក​ឲ្យ​ស្ទះ​រន្ធញើស និង​ងាយ​កើត​មុន​ផង​ដែរ។

យក​ល្អ​អ្នក​ត្រូវ​ឆ្លៀត​ពេល​លុបលាង​សម្អាត​មុខ​ជា​មុន​សិន មុន​ពេល​ចូល​គេង ដែល​នេះ​អាច​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា និង​អាច​ការពារ​ភាព​ចាស់​មុន​អាយុ​បាន។

៣) គួរ​ស្លៀកពាក់​ខោអាវ​រលុងៗ

សំលៀកបំពាក់​តឹងៗ មិន​ល្អ​នោះ​ទេ សម្រាប់​ការ​ស្លៀកពាក់​គេង​ពេល​យប់ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ និង​ជះ​ផល​អវិជ្ជមាន​រយៈ​ពេល​យូរ។ វា​ធ្វើ​យើង​ពិបាក​ដក​ដង្ហើម និង​ពិបាក​ក្នុង​ការ​គេង​ឲ្យ​ស្កប់ស្កល់​ថែម​ទៀត។ ដូច្នេះ​យក​ល្អ ត្រូវ​ស្លៀកពាក់​របស់​​ដែល​មាន​សភាព​រលុង គឺ​ល្អ​បំផុត។

២) ពាក់​ស្រោម​ជើង

Ice_screenshot_20211009 162137

ការ​ពិត​ទៅ ការ​ពាក់​ស្រោម​ជើង​នៅ​ពេល​គេង គឺ​អាច​បន្ថែម​កម្តៅ​បាត​ជើង ជួយ​បញ្ចុះ​សម្ពាធ​ឈាម និង​ធ្វើ​ឲ្យ​រាងកាយ ឆាប់​ងងុយ​គេង។ ជាង​នេះ​វា​ក៏​ជួយ​ការពារ​ភាព​ប្រេះ និង​ស្ងួត​នៃ​បាត​ជើង​ផង​ដែរ។

១) ពាក់​អាវ​កប្បាស

ប្រភេទ​អាវ​កប្បាស វា​មាន​ផាសុកភាព​និង​ទម្ងន់​ស្រាល ជា​ជម្រើស​ល្អ​បំផុត សម្រាប់​ជួយ​ឲ្យ​អ្នក​គេង​លក់​ស្កប់ស្កល់។ លើស​ពី​នេះ​ទៀត កប្បាស​ក៏​ធ្វើ​ឲ្យ​ស្បែក​ងាយ​ស្រួល​ដក​ដង្ហើម និង​មិន​ឡើង​កន្ទួល ឬ​អាឡែហ្សី​ណា​មួយ​ថែម​ទៀត​ផង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក