ប្រយ័ត្ន​ទឹក​នោម​ផ្អែម​មិន​ដឹង​ខ្លួន គ្រូ​ពេទ្យ​ណែនាំ​ឲ្យ​មើល​សញ្ញា​ព្រមាន ៤ លើ​ក្រចក

មនុស្ស​ជា​ច្រើន​កំពុង​វិវត្ត​ទៅ​រក​ជំងឺ​ទឹក​នោម​ផ្អែម​ដោយ​មិន​ដឹង​ខ្លួន ហើយ​ពេល​ខ្លះ​ក៏​ចេញ​រោគ​សញ្ញា​ព្រមាន​មួយ​ចំនួន​ផង​ដែរ តែ​ពួក​គេ​មិន​បាន​ចាប់​អារម្មណ៍។ ការ​ដែល​បណ្តោយ​មិន​ដឹង​ខ្លួន​នេះ​ហើយ យូរ​ទៅ​នឹង​ធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ ពិបាក​ព្យាបាល។

ក្នុង​អត្ថបទ​នេះ Knongsrok សូម​ណែនាំ​ពី​វិធី​សាមញ្ញ ៤ ក្នុង​ការ​កត់​សម្គាល់​ពី​សញ្ញា​កើត​ជំងឺ​ទឹក​នោម​ផ្អែម ដោយ​សង្កេត​មើល​ទៅ​លើ​ក្រចក​ដៃ​របស់​អ្នក៖

៤) ក្រចក​ពណ៌​ក្រហម​ស្រាល

Ice_screenshot_20211009 162517

មើល​ទៅ​លើ​ផ្ទៃ​ក្រចក បើ​វា​មាន​ពណ៌​ផ្កាឈូក​ដិត​ល្អ​នោះ​គឺ​អាច​ឲ្យ​យើង​ដឹង​ថា ខ្លួន​យើង​មាន​សុខភាព​ល្អ។ ផ្ទុយ​ទៅ​វិញ បើ​ទម្រង់​ក្រចក​មើល​ទៅ​ប្តូរ​ពណ៌​ខុស​ពី​ធម្មតា វា​ឡើង​រាង​ក្រហម​កន្ទួល នោះ​អាច​ជា​សញ្ញា​ព្រមាន​មិន​ល្អ​ទេ ដែល​អ្នក​គួរ​តែ​ទៅ​ពិនិត្យ​ជាមួយ​គ្រូ​ពេទ្យ​ដើម្បី​ដឹង​ថា​ច្បាស់​ថា​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ឬ​អត់?

៣) ក្រចក​ប្រែ​ទៅ​ជា​ពណ៌​លឿង ហើយ​ផុយ​ស្រួយ

Ice_screenshot_20211009 162513

អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ភាគ​ច្រើន គឺ​ងាយ​នឹង​ឆ្លង​មេរោគ​ផ្សិត​ខ្លាំង​ណាស់ ហេតុ​នេះ​ហើយ​ងាយ​ធ្វើ​ឲ្យ​ប៉ះពាល់​បរិមាណ​កូឡាជេន​ខាង​ក្នុង​ក្រចក ទើប​ធ្វើ​ឲ្យ​ក្រចក​ឡើង​ពណ៌​លឿង និង​ផុយ។

ការ​ផ្លាស់ប្តូរ​ក្លាយ​ជា​ពណ៌​លឿង​នេះ​សោត បើ​សុខៗ​វា​រំលេច​ចេញ​មក ដោយ​អ្នក​មិន​បាន​ទៅ​ប៉ះ​រមៀត ឬ​ប៉ះ​ថ្នាំ​ក្រចក​អ្វី​ទេ​នោះ គឺ​ច្បាស់​ណាស់ អ្នក​ទំនង​ជា​មាន​ជាតិ​ស្ករ​លើស​ក្នុង​ឈាម។

២) ឡើង​ឆ្នូត​ផ្តេក

Ice_screenshot_20211009 162507

ប្រសិន​សភាព​ផ្ទៃ​ក្រចក សុខៗ​ឡើង​ឆ្នូត​ផ្តេក​ខុស​ពី​ធម្មតា ដែល​ជា​ទូទៅ​ក្រចក​មាន​ឆ្នូត​បញ្ឈរ នោះ​ក៏​អាច​ជា​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ផង​ដែរ។

១) ក្រចក​កាន់​តែ​ខ្លី​ទៅ

Ice_screenshot_20211009 162503

អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម គឺ​ងាយ​ធ្វើ​ឲ្យ​ក្រចក​នោះ​ផុយ​ស្រួល ហើយ​រារាំង​ការ​លូតលាស់​នៃ​ក្រចក។ ដូច្នេះ​ជា​លទ្ធផល​គឺ​ក្រចក​របស់​ពួក​គេ រមែង​នឹង​មិន​ងាយ​ដុះ​ទេ ហើយ​គឺ​កាន់​តែ​ខ្លី​ទៅៗ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក