ប្រយ័ត្ន​ខូច​សុខភាព​មិន​ដឹង​ខ្លួន! នេះ​កំហុស ៣ មនុស្ស​ភាគ​ច្រើន​មិន​ចាប់​អារម្មណ៍​ពេល​ដាំ​ទឹក

ការ​ដាំ​ទឹក ស្តាប់​ទៅ​ជា​រឿង​សាមញ្ញ នរណា​ក៏​ចេះ នរណា​ក៏​អាច​ធ្វើ​បាន តែ​យ៉ាង​ណា​វា​ក៏​មាន​ក្បួនខ្នាត​វា​ត្រឹមត្រូវ​ដែរ ហើយ​បើ​យើង​មិន​ចាប់​អារម្មណ៍​ចេះ​តែ​បន្ត នោះ​ដូច​កំពុង​ឲ្យ​រាងកាយ​ទទួល​ទាន​ទឹក ដែល​មិន​ល្អ​មួយ​អ៊ីចឹង។ ខាង​ក្រោម Knongsrok បង្ហាញ​ពី​កំហុស ៣ ដែល​កើត​ចេញ​ពី​ការ​ដាំ​ទឹក៖

៣) ទឹក​មិន​ទាន់​ពុះ​ស្រួល

Sai Lam Khi Dung Nuoc Dun Soi De Nguoi Bien No Tro Thanh Thuoc Doc Nha Nao Cung Mac Phai 084010

កុំ​ពេល​ដាក់​កំសៀវ​ភ្លាម តែ​ប៉ុន្មាន​នាទី​ឃើញ​ពពុះ​និង​ផ្សែង​ហុយ​ចេញ​មក គិត​ថា​ទឹក​នោះ​ពុះ តាម​ពិត​ទៅ​វា​មិន​ទាន់​ពុះ​ស្រួល​នោះ​ទេ។

ជា​ទូទៅ​សីតុណ្ហភាព​ទឹក ដែល​នៅ​ក្រោម ១០០ អង្សា នោះ​វា​នឹង​មិន​អាច​កម្ចាត់​បាក់តេរី​បាន​ល្អ​ឡើយ ផ្ទុយ​ទៅ​វិញ​ទឹក​ដែល​ដាក់​ភ្លាម តែ​ប៉ុន្មាន​នាទី​ឃើញ​ពពុះ​ហុយ​ចេញ​មក គឺ​ទើប​តែ​បាន ៥០ អង្សា​សេ​អី​ប៉ុណ្ណោះ​ឯង ដែល​មាន​ន័យ​ថា ទឹក​ក្តៅ​មែន​ពិត តែ​បាក់តេរី​មិន​ទាន់​បាន​កម្ចាត់​ត្រូវ​ស្តង់ដារ​នៅ​ឡើយ។

២) ប្រើ​ទឹក​ចេញ​ពី​ទុយយោ ឬ​រូម៉ាណេ​ទាំង​ព្រឹក

Ice_screenshot_20211011 140601

ទឹក​នៅ​ពេល​ព្រឹក ពេល​បង្ហូរ​ចេញ​ពី​ទុយយោ​ឬ​ក្បាល​រូម៉ាណេ​ក្តី អ្នក​ជំណាញ​បាន​ណែនាំ​ឲ្យ​បង្ហូរ​ទឹក​នោះ​ចោល ៥ នាទី​សិន អាច​យក​វា​ទៅ​ប្រើប្រាស់​ក្នុង​គោលបំណង​ស្រោច​រុក្ខជាតិ ឬ​លាង​បង្គន់​ជា​ដើម​អី​បាន។

ប៉ុន្តែ​យក​មក​ក្នុង​គោលបំណង​ទទួល​ទាន​គឺ​មិន​ល្អ​ឡើយ។ ក៏​ដោយសារ​តែ​ជា​ធម្មតា ទឹក​នៅ​ពេល​វា​ឆ្លង​កាត់​រយៈ​ពេល​មួយ​យប់​ពេញ នោះ​បំពង់​ទុយយោ ឬ​បំពង់​ដែក​នឹង​មាន​ប្រតិកម្ម​បង្ក​ទៅ​សារធាតុ​គ្រោះថ្នាក់ ក៏​ដូច​ជា​បាក់តេរី​ជាប់​កកកុញ​ច្រើន ពោល​មិន​ល្អ​សម្រាប់​សុខភាព​ឡើយ។ ដូច្នេះ​គួរ​បង្ហូរ​វា​ចោល​ប៉ុន្មាន​នាទី​សិន សឹម​យក​កំសៀវ​ទៅ​ត្រង​យក​មក​ដាំ។

១) ភ្លេច​បើក​គំរប​ចំហ​ចោល

Ice_screenshot_20211011 140605

ជា​ធម្មតា​សព្វថ្ងៃ​នេះ ទឹក​សម្បូរ​ទៅ​ដោយ​ជាតិ​ក្លរីន ដែល​វា​ជា​សារធាតុ​អាច​បង្ក​ជាតិ​ពុល​មួយ​ចំនួន ដែល​យើង​មើល​មិន​ឃើញ ហើយ​អាច​ប៉ះពាល់​ទៅ​ដល់​ថ្លើម​និង​តម្រង​នោម​របស់​មនុស្ស​យើង​ម្នាក់ៗ​បាន។

ដូច្នេះ​ហើយ​តាម​ទម្លាប់​របស់​អ្នក​ជំនាញ គេ​ណែនាំ​ឲ្យ​នៅ​ពេល​ដាំ​ទឹក​ពុះ អ្នក​មិន​ត្រូវ​ចាក់​វា​មក​ទទួល​ទាន​ភ្លាម​ឡើយ ពោល​ត្រូវ​បើក​គំរប​ហើយ​បន្ត​ឲ្យ​ទឹក​នោះ​នៅ​ពុះ​លើ​ចង្រ្កាន​រយៈ​ពេល ២ នាទី​សិន ដើម្បី​ឲ្យ​វា​ហួត​ជាតិ​ពុល​អស់​ពី​ទឹក មិន​ដូច្នេះ​ទេ ជាតិ​ពុល​ខ្លះ​វា​នៅ​តែ​ផ្អាប់​ក្នុង​ទឹក​នោះ​ដដែល ទោះ​ឆ្លង​កាត់​សីតុណ្ហភាព​ខ្ពស់​ហើយ​ក៏​ដោយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក