ចែក​ស្រីៗ​ឲ្យ​បាន​ដឹង​ផង! រូបមន្ត​ជប៉ុន​ជួយ​ឲ្យ​ក្មេង​ជាង​វ័យ ២០ ឆ្នាំ ដោយ​ត្រឹម​តែ​ប្រើ​កន្សែង​ក្តៅ

Blogger ដ៏​ស្រស់​ស្អាត​មួយ​រូប​នៅ​ឯ​ប្រទេស​ជប៉ុន គឺ​មាន​ឈ្មោះ​ថា Mizutani Masoko មាន​អាយុ​លើស​ពី ៥០ ឆ្នាំ​ហើយ តែ​មើល​ទៅ​សម្រស់​របស់​នាង គឺ​ដូច​ក្មេង​ស្រករ ២០ ឬ ៣០ ឆ្នាំ​អ៊ីចឹង។

មាន​វិធី​ថែ​សម្រស់​ជា​ច្រើន​ដែល​អ្នក​ស្រី ដែល​កំពុង​មាន​កូន ២ រូប​ រមែង​ប្រើប្រាស់ តែ​ក្នុង​ចំណោម​នោះ យើង​សូម​លើក​មក​បង្ហាញ​នូវ​វិធី​សាមញ្ញ​មួយ ដែល​មនុស្ស​ទូទៅ​អាច​យក​ទៅ​អនុវត្ត​បាន និង​មិន​ចាំ​បាច់​ចំណាយ​ច្រើន​ឡើយ។

Ice_screenshot_20211012 131035

នោះ​គឺ​ការ​ប្រើប្រាស់​កន្សែង​ក្តៅ ប៉ុន្តែ​ត្រូវ​ប្រើ​ឲ្យ​ត្រូវ​តាម​ក្បួន​ខ្នាត ដោយ​យើង​ត្រូវ​ត្រាំ​កន្សែង​ក្នុង​ទឹកក្ដៅឧណ្ហ៍ៗ ​ជាមួយ​សីតុណ្ហភាព ៤០ ទៅ ៥០ អង្សា​សេ បន្ទាប់​មក​យក​វា​មក​ដាក់​លើ​មុខ​រយៈ​ពេល ១០ ទៅ ១៥ នាទី។ វិធី​បង្ហាប់​កម្ដៅ​នេះ​សោត អាច​ជួយ​ឲ្យ​លើក​កម្ពស់​ឲ្យ​មាន​ចរាចរ​ឈាម​លើ​ស្បែក​មុខ​បាន​ល្អ និង​ងាយ​ស្រួល​ក្នុង​ការ​កម្ចាត់​ភាព​កខ្វក់​ចេញ​ពី​រន្ធ​ញើស​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

ជំហាន​ទី ១) លាង​សម្អាត​មុខ​របស់​អ្នក

Ice_screenshot_20211012 131104

ក្រោយ​ពេល Makeup ក្រោយ​ពេល​មក​ពី​ខាង​ក្រៅ អ្នក​ត្រូវ​លាង​សម្អាត​មុខ​របស់​ខ្លួន​ឯង​ថ្នមៗ​ជាមួយ​សំឡី​កប្បាស ដើម្បី​ធ្វើ​ឲ្យ​ស្បែក​ទន់​ជា​មុន​សិន។

ជំហាន​ទី ២) គ្រប​កន្សែង

បន្ទាប់​ពី​សម្អាត​មុខ​រួច សូម​អ្នក​ត្រាំ​កន្សែង​ជាមួយ​ទឹកក្ដៅឧណ្ហ៍ៗ នៅ​សីតុណ្ហភាព​ ៤០ ទៅ ៥០ អង្សា​សេ បន្ទាប់​មក​យក​វា​មក​បង្ហាប់​លើ​ផ្ទៃ​មុខ​របស់​អ្នក ១០ ទៅ ១៥ នាទី។ ក្រោយ​កន្សែង​វា​រាង​ចុះ​ត្រជាក់ ចូរ​បន្ត​អនុវត្ត​របៀប​ហ្នឹង​មួយ​សារ​ទៀត សារ​នេះ​អាច​យក​មក​ផ្តោត​លើ​តំបន់​ភ្នែក ដែល​វា​អាច​ជួយ​ឲ្យ​ភ្នែក​ទទួល​បាន​ការ​សម្រាក ក្រោយ​ធ្វើ​ការ​អស់​កម្លាំង​ពេញ​មួយ​ថ្ងៃ។ បន្ទាប់​ពី​នោះ​អ្នក​ក៏​នឹង​អាច​គេង​លក់​បាន​ស្រួល​ជាង​មុន​ផង​ដែរ។

ជំហាន​ទី ៣) បិទ​ម៉ាស​ត្រជាក់

Ice_screenshot_20211012 131022

បន្ទាប់​ពី​ដាក់​កន្សែង​ក្តៅ​លើ​មុខ​ហើយ អ្នក​គួរ​តែ​ផ្តល់​សំណើម​ចូល​ស្បែក​មុខ តាម​រយៈ​ការ​ស្រូប​យក​ជាតិ​សំណើម​ចេញ​ពី​ការ​លាប​ឡេ ឬ​ម៉ាស​មុខ។ នេះ​ដើម្បី​បង្រួម​រន្ធ​ញើស ជួយ​កម្ចាត់​ស្នាម​ក្រហម និង​ស្នាម​មុន​លើ​មុខ ជួយ​ឲ្យ​មុខ​ក្មេង​ជាង​វ័យ​កាន់​ឆ្នាំ៕

ប្រភព៖ បរទេស | ​ប្រែ​សម្រួល៖ ក្នុង​ស្រុក