ផ្ញើ​ជូន​អ្នក​ស្រ្តេស​ច្រើន! នេះ​ក្បួន​គេង​សាមញ្ញ ៤ ជួយ​ឲ្យ​អ្នក​គេង​លក់​ស្កប់ស្កល់ មិន​ដឹង​ព្រឹក

ជា​ការ​ពិត​មនុស្ស​យើង​បើ​ស្រ្តេស​ច្រើន គួប​ផ្សំ​សរីរាង្គ​ក្នុង​រាងកាយ​ដំណើរការ​មិន​សូវ​ល្អ​ផង ក៏​នាំ​ឲ្យ​ការ​គេង ពិបាក​ដំណើរការ​ទៅ​បាន​រលូន​ខ្លាំង​ណាស់។ ជា​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​ខ្លះ គេង​ភ្ញាក់​កណ្តាល​យប់ ឬ​ខ្លះ​ទៅ​គេង​មិន​បាន​លក់​ស្កប់ស្កល់​ដល់​ព្រឹក​ស្រួលបួល​ដូច​គេ​ឯង​ឡើយ។

យ៉ាង​ណា​ក្នុង​អត្ថបទ​នេះ Knongsrok សូម​ណែនាំ​នូវ​វិធី ៤ ដែល​អាច​ឲ្យ​អ្នក​គេង​លក់​ស្កប់ស្កល់​លែង​ដឹង​ព្រឹក ជា​ពិសេស​សម្រាប់​អ្នក​ស្រ្តេស​ច្រើន​គួរ​តែ​យក​ទៅ​អនុវត្ត៖

៤) ដាក់​ខ្នើយ​នៅ​ក្រោម​ដៃ

Ice_screenshot_20211012 131301

ការ​ដាក់​ខ្នើយ​នៅ​ក្រោម​ដៃ​របស់​អ្នក គឺ​ជា​វិធី​សាមញ្ញ តែ​អាច​ឲ្យ​អ្នក​គេង​លក់​ស្រួល​ដោយ​មិន​ដឹង​ខ្លួន។ តាម​ការ​ស្រាវជ្រាវ ការ​ធ្វើ​បែប​នេះ វា​កាត់​បន្ថយ​ការ​ឈឺ​ឆ្អឹង​ខ្នង និង​ស្នាម​ជ្រួញ​នៅ​លើ​ស្បែក​បាន។

៣) ដាក់​ខ្នើយ​ក្រោម​ជង្គង់

Ice_screenshot_20211012 131254

ស្តាប់​ទៅ​គួរ​ឲ្យ​អស់​សំណើច តែ​វា​ជា​ការ​ពិត ដែល​ពួក​យើង​ផ្ទាល់​ក៏​បាន​សាកល្បង​ហើយ​ដែរ គឺ​ពិត​ជា​អាច​ជួយ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​គេង​ពិត​មែន។

អ្នក​ជំនាញ​ការ​គេង និយាយ​ថា​ពេល​ដាក់​ខ្នើយ​កល់​ក្រោម​ជង្គង់ គឺ​វា​អាច​ជួយ​ឲ្យ​ចរន្ត​ឈាម​រវាង​ជើង​និង​រាងកាយ រត់​ល្អ និង​ជួយ​កាត់​បន្ថយ​ភាព​តានតឹង ការ​ឈឺចាប់ អស់​កម្លាំង​ផ្សេងៗ​នៅ​ពេល​គេង​បាន។

២) ដាក់​ភួយ​ស្តើង​មួយ​នៅ​ក្រោម​ក្បាល​របស់​អ្នក

Ice_screenshot_20211012 131247

អ្នក​គួរ​បត់​ភួយ​ស្តើង​មួយ យក​មក​ដាក់​ក្រោម​កញ្ចឹងក​ខាង​ក្រោម​របស់​អ្នក ដែល​វា​កាន់​តែ​ជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល។ រមួល​ភួយ​នោះ​ឲ្យ​ដូច​ទៅ​ជា​ខ្នើយ ឬ​អាច​ជ្រើសរើស​ការ​ទិញ​យក​ខ្នើយ​ឆ្អឹង​ស្តើង​មក​ប្រើ​ជំនួស ក៏​មាន​ប្រសិទ្ធភាព​ដែរ។

១) ការ​គេង​លើ​របស់​រាប​ស្មើ

Ice_screenshot_20211012 131244

បាត​នៅ​ពី​ក្រោម​ខ្នង​របស់​អ្នក​កំឡុង​ពេល​គេង ក៏​ត្រូវ​ជ្រើសរើស​ពូក​ដែល​មាន​សភាព​រឹង និង​រាប​ស្មើ គឺ​ល្អ​សម្រាប់​ឆ្អឹង​ខ្នង និង​ចរន្ត​ឈាម​ឲ្យ​រត់​ស្រួល។ ចូរ​កុំ​គេង​លើ​ពូក​ដែល​មាន​សភាព​ទន់​ជ្រៅ​ខ្លាំង​ពេក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក