ភេសជ្ជៈ ៥ ស្រ្តី​មិន​ត្រូវ​លូក​ដាច់​ខាត​នៅ​ពេល​មក​រដូវ ព្រោះ​អាច​នាំ​ឲ្យ​ចាស់​ជាង​វ័យ ១០ ឆ្នាំ

ការ​មក​រដូវ​ ឬ​មក​ខែ ជា​ធម្មជាតិ​របស់​ស្រ្តី​ម្នាក់ៗ តែ​កំឡុង​ពេល​នោះ ពួក​គេ​ក៏​ត្រូវ​យល់​ដឹង​ពី​របៀប​មើល​ថែ​រាងកាយ​ឲ្យ​បាន​ល្អ​ផង​ដែរ។ មាន​រឿង​ដែល​ត្រូវ​ជៀសវាង​ជា​ច្រើន ដែល​អ្នក​មិន​គួរ​ធ្វើ​នៅ​ពេល​មក​រដូវ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​យើង​ចាស់​ជាង​វ័យ។

ខាង​ក្រោម Knongsrok ណែនាំ​ដល់​ស្រ្តី​គ្រប់​រូប ត្រូវ​បញ្ចៀស​ការ​ទទួល​ទាន​ភេសជ្ជៈ ៥ ប្រភេទ ដែល​អាច​នាំ​ឲ្យ​ចាស់​ជាង​វ័យ និង​រង​ការ​ឈឺចាប់​ធ្ងន់ធ្ងរ៖

៥) ទឹកដោះគោ យ៉ាអួរ

20210125_141417_627432_cham Kinh.max 1800x1800

បើ​តាម​វេជ្ជបណ្ឌិត​នៅ​សហរដ្ឋអាមេរិក​បាន​ណែនាំ​ថា ការ​ទទួល​ទាន​ទឹក​ដោះ​គោ កំឡុង​ពេល​មក​រដូវ​ វា​មិន​បាន​ផ្តល់​ប្រយោជន៍​សម្រាប់​រាងកាយ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​វា​អាច​បង្ក​ទៅ​ជា​ផល​ប៉ះពាល់ នាំ​ឲ្យ​ហើម​ពោះ​ទៅ​វិញ ជាង​នេះ​ក៏​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម និង​ធាត់​ផង​ដែរ។

៤) ទឹក​ត្រជាក់

Photo 1 15574783277231812954065

កំឡុង​ពេល​មក​រដូវ គឺ​ស្បូន​ត្រូវ​បាន​បើក​ដើម្បី​ជំរុញ​ឈាម​ឲ្យ​ចេញ ហើយ​វា​ក៏​ជា​ដំណើរការ​បន្សាប​ជាតិ​ពុល​ចេញ​ពី​រាងកាយ​ផង​ដែរ។ តែ​យ៉ាង​ណា ការ​ទទួល​ទាន​ភេសជ្ជៈ​ត្រជាក់​ខ្លាំង វា​នឹង​បង្ក​ផល​ប៉ះពាល់ ដោយ​វា​នឹង​ធ្វើ​ឲ្យ​លំហូរ​នោះ​ត្រូវ​បាន​បញ្ឈប់ ឬ​មិន​អាច​រុញ​ចេញ​មក​ខាង​ក្រៅ នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ Endocrine ជា​ហេតុ​នាំ​ឲ្យ​រាងកាយ​ទទួល​រង​ការ​ឈឺចាប់​ខ្លាំង។

៣) តែ​ខាប់

Photo 1 1610354944101530649609

មនុស្ស​ជា​ច្រើន​ទម្លាប់​ផឹក​តែ​ ដើម្បី​បំបាត់​អារម្មណ៍​តានតឹង ឬ​ស្រេក​ទឹក តែ​ភ្លេច​ថា​ខ្លួន​ឯង​ចំ​ថ្ងៃ​មក​រដូវ។ តែ​យ៉ាង​ណា​កំឡុង​ពេល​មក​រដូវ ការ​ទទួល​ទាន​តែ គឺ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​តឹងទ្រូង ឈឺ​ពោះ​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​វិញ​ទេ ហើយ​ថែម​ទាំង​ឆាប់​អស់​កម្លាំង​ថែម​ទៀត​ផង។

២) ភេសជ្ជៈ​មាន​ជាតិ​អាកុល

ជាតិ​អាកុល នឹង​រំខាន​ដល់​ការ​ប្រែប្រួល​អរម៉ូន​ក្នុង​រាងកាយ និង​ផ្លាស់ប្តូរ​ការ​បញ្ចេញ​ពង​អូវុល ប៉ះពាល់​ដល់​វដ្ដ និង​បរិមាណ​នៃ​ឈាម​របស់​ស្រ្តី។ ម្យ៉ាង​វិញ​ទៀត​វា​ក៏​ជះ​ឥទ្ធិពល​ដល់​សម្រស់​រាងកាយ នាំ​ឲ្យ​ស្រ្តី​នោះ​ឆាប់​ចាស់​ជាង​វ័យ ហើយ​នាំ​ឲ្យ​មាន​អារម្មណ៍​មិន​ស្រួល​និង​ចុក​ពោះ​លើស​ដើម។

១) កាហ្វេ

Intro 1594766282 1600504778592231123885

កាហ្វេ​គឺ​ជា​ភេសជ្ជៈ​ដែល​មនុស្ស​ជា​ច្រើន​ចូលចិត្ត ព្រោះ​វា​ជួយ​ឲ្យ​បាត់​ងងុយ​គេង ឬ​ជួយ​ឲ្យ​មាន​កម្លាំង​ធ្វើ​ការ។ តែ​យ៉ាង​ណា​វា​មិន​ខុស​ពី​ការ​ផឹក​ស្រា​ទេ និយាយ​អំពី​ការ​ទទួល​ទាន​កាហ្វេ​ពេល​មក​រដូវ។

ដោយសារ​វា​ជំរុញ​ខ្លាំង​ពេក​ក្នុង​ការ​បញ្ចេញ​អរម៉ូន​អឺស្រ្តូសេន នាំ​ឲ្យ​វា​ដំណើរការ​ភាព​ចាស់​លឿន​នៃ​ស្បូន​និង​អូវែ ក៏​ជា​ដើមហេតុ​នាំ​ឲ្យ​មុខ​ឡើង​មុន​ ហើយ​ចាស់​ជាង​វ័យ​លឿន។ ជាង​នេះ​វា​ក៏​នឹង​ធ្វើ​ឲ្យ​កើន​ឡើង​សម្ពាធ​ឈាម ចង្វាក់​បេះដូង​លោត​ញាប់ និង​ស្រ្តេស​ជា​ដើម៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក