តិច​រក​ហេតុផល​ធាត់​អត់​ឃើញ! ភេសជ្ជៈ​ ២ ប្រភេទ​នេះ បឺត​កាន់​តែ​ច្រើន គីឡូ​នឹង​កាន់​តែ​ឡើង

ពេល​ខ្លះ​មនុស្ស​មួយ​ចំនួន ជួប​បញ្ហា​លើស​ទម្ងន់​ឬ​ធាត់​មិន​ដឹង​មូលហេតុ តាម​ពិត​ទៅ​បើ​សង្កេត​ឲ្យ​ដល់ គឺ​មក​ពី​របប​អាហារ​ប្រចាំ​ថ្ងៃ​នោះ​ឯង។ ខាង​ក្រោម​យើង​ណែនាំ​ពី​ភេសជ្ជៈ ២ ប្រភេទ​ដែល​អ្នក​ត្រូវ​ជៀសវាង ឬ​ទទួល​ទាន​ក្នុង​កម្រិត​សមរម្យ​មួយ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ឡើង​ទម្ងន់​ឆាប់​រហ័ស ដោយ​មិន​ដឹង​ខ្លួន៖

១) ទឹក​ផ្លែ​ឈើ​កំប៉ុង

Nuoc Ep Trai Cay 2

ស្តាប់​ទៅ​គឺ​ល្អ​ណាស់ ដោយ​មនុស្ស​ជា​ច្រើន​គិត​ថា​នៅ​ក្នុង​នោះ មាន​ផ្ទុក​នូវ​វីតាមីន ជាតិ​សរសៃ ដែល​ល្អ​សម្រាប់​ស្បែក​និង​រាងកាយ​របស់​យើង។ តែ​យ៉ាង​ណា​ទឹក​ផ្លែ​ឈើ​កំប៉ុង​ទាំង​អស់ មិន​សុទ្ធ​តែ​ល្អ​នោះ​ទេ ដោយ​វា​ក៏​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្លះ​ដែរ ខណៈ​ដែល​សារធាតុ​ចិញ្ចឹម​មួយ​ចំនួន​ដូច​ជា​វីតាមីន A និង E ជា​ដើម វា​ពុំ​បាន​រលាយ​ក្នុង​ទឹក​សព្វ ដូច​យើង​ទទួល​ទាន​ផ្លែ​ឈើ​ស្រស់​ឡើយ។

តាម​ការ​ស្រាវជ្រាវ​ទឹក​ផ្លែ​ឈើ​កំប៉ុង មាន​ទឹក​ផ្លែ​ស្រស់​តែ ៥-១០ ភាគរយ​ប៉ុណ្ណោះ សល់​ប៉ុន្មាន​គឺ​សារធាតុ​ទឹក​ធម្មតា ដែល​មាន​លាយ​ស្ករ និង​សារធាតុ​បម្លែង​ពណ៌ ដែល​ទាំង​អស់​នោះ ក្រៅ​ពី​នាំ​ឲ្យ​ប៉ះពាល់​សុខភាព ជាង​នេះ​វា​ក៏​បណ្តាល​ឲ្យ​អ្នក​ឡើង​ទម្ងន់​យ៉ាង​ឆាប់​រហ័ស​ថែម​ទៀត​ផង។

២) ផឹក​កាហ្វេ​ដាក់​ស្ករ​និង​ទឹក​ដោះ​គោ​ច្រើន​ពេក

Photo1617086743559 16170867437311217240156

ការ​ទទួល​ទាន​កាហ្វេ បើ​ទទួល​ទាន​កាហ្វេ​ខ្មៅ បាន​គឺ​ល្អ​បំផុត តែ​បើ​ទទួល​ទាន​កាហ្វេ​ទឹក​ដោះ​គោ យូរ​ទៅ​គឺ​អាច​នឹង​ឡើង​ទម្ងន់​ទៅ​វិញ​ទេ បើ​អ្នក​ប្រើ​កម្រិត​ស្ករ​ខ្ពស់​ពេក។ កាហ្វេ​ ១ ពែង ដែល​ដាក់​ទឹក​ដោះ​គោ និង​ស្ករ វា​អាច​បន្ថែម ២៥០ ទៅ ៣០០ កាឡូរី​ដល់​រាងកាយ​អ្នក​ដោយ​មិន​ដឹង​ខ្លួន។

ទម្លាប់​ទទួល​ទាន​ជា​ប្រចាំ​ផង​ នោះ​នឹង​បណ្តាល​ឲ្យ​អ្នក​ឡើង​ទម្ងន់​រាងកាយ ដោយ​មិន​ច្បាស់​ពី​មូលហេតុ។ សន្សំ​ម្តង​បន្តិចៗ ក្នុង​មួយ​ឆ្នាំ តាម​ការ​ស្រាវជ្រាវ រាងកាយ​មនុស្ស​ញៀន​កាហ្វេ​អាច​ឡើង​ទម្ងន់​ដល់​ទៅ ៧ គីឡូក្រាម៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក