ហោរាសាស្ត្រ ០៦-១២ មិនា៖ ម្ចាស់​ឆ្នាំ​ទាំង ៣ កុំ​ឆាប់​ជឿ​សម្តី​អ្នក​ដទៃ​ពេក ប្រយ័ត្ន​ឡុងចុង

សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ ខាង​ក្រោម អាច​នឹង​មិន​ទទួល​បាន​សំណាង​ល្អ​ប៉ុន្មាន​នោះ​ទេ ផ្ទុយ​ទៅ​វិញ អាច​នឹង​មាន​គេ​តាម​បៀតបៀន​ ឬ​កាច់កុង​នៅ​ចន្លោះ​សប្តាហ៍​ថ្មី​នេះ។ ជា​រួម​កុំ​ឆាប់​ជឿ​នរណា​ពេក គេ​និយាយ​អ្វី គេ​ចង់​ឲ្យ​ផល​ចំណេញ​អ្វី ត្រូវ​គិត​ឲ្យ​បាន​ម៉ត់ចត់៖

អ្នក​កើត​ឆ្នាំ​មមី - សេះ

1

បើ​អ្នក​ចង់​ជម្នះ​ការ​លំបាក មិន​ត្រូវ​ចុះចាញ់​នឹង​ពេលវេលា​ពេល​ខាង​មុខ​នេះ។ ចាប់​ពី​ដើម​សប្តាហ៍​ថ្ងៃ​ទី ០៦ មិនានេះតទៅ អាច​ថា​អ្នក​រាង​ទទួល​អារម្មណ៍​ឯកោ​បន្តិច មិន​សូវ​មាន​គេ​អើពើ តែ​កុំ​បោះបង់​អី ចូរ​បន្ត​ភាព​ជា​ខ្លួន​ឯង ហើយ​ខំ​ប្រឹង​ត​ទៅ​ទៀត។

យ៉ាង​ណា​ក៏​សូម​ប្រុង​ប្រយ័ត្ន​នឹង​មនុស្ស​អាក្រក់​ក្បែរ​ខ្លួន​ផង​ដែរ ព្រោះ​គេ​កំពុង​រក​ចន្លោះ​ប្រហោង​មក​កាច់កុង​អ្នក​ហើយ។ មួយ​ទៀត​កុំ​ឆាប់​ស្តាប់​យោបល់​ឬ​ជឿ​នរណា​ម្នាក់​លឿន​ពេក ក្នុង​កំឡុង​ពេល​នេះ។ ផ្នែក​ចំណូល​អ្នក​នៅ​តែ​ហូរ​ចូល​ជា​រឿយៗ តែ​គ្រាន់​ថា សំណាង​មិន​សូវ​មាន ហើយ​អាច​មាន​គេ​ចាំ​កាច់កុង​ច្រើន។

អ្នក​កើត​ឆ្នាំ​ម្សាញ់ - ពស់

Tt

សម្រាប់​អ្នក​កើត​ឆ្នាំ​ពស់​ឯ​ណេះ​វិញ ក៏​ដូច​គ្នា នៅ​សប្តាហ៍​នេះ ត្រូវ​តែ​ប្រកាន់​ខ្ជាប់​ការ​គិត​របស់​ខ្លួន​ឯង​ជា​ធំ កុំ​ស្តាប់​តាម​សម្តី​អ្នក​ដទៃ​ច្រើន​ពេក។ អ្នក​ធ្វើ​ជំនួញ អ្នក​កាន់​អាជីវកម្ម​ក្នុង​ដៃ ត្រូវ​មាន​ការ​អត់ធ្មត់​ខ្ពស់​នៅ​សប្តាហ៍​នេះ បើ​ចង់​បាន​ផល​ធំ។

ណែនាំ​សម្រាប់​ម្ចាស់​ឆ្នាំ​ពស់​មួយ​ចំនួន​វិញ ក៏​កុំ​ចាយវាយ​ច្រើន​លើ​របស់​មិន​ចាំ​បាច់ ព្រោះ​ចំណូល​អ្នក​អាច​មាន​ការ​ធ្លាក់​ចុះ​បន្តិច​នៅ​ចន្លោះ​សប្ដាហ៍​ថ្មីនេះ។ និយាយ​ទៅ​រឿងរ៉ាវ​ស្នេហា បើ​អ្នក​មាន​ដៃ​គូ ក៏​អាច​ក្លាយ​ជា​ជម្លោះ ដែល​ពិបាក​នឹង​ដោះស្រាយ​ផង​ដែរ។

អ្នក​កើត​ឆ្នាំ​រោង – នាគ

3

សប្តាហ៍​នេះ​ម្ចាស់​ឆ្នាំ​នាគ នឹង​អាច​ជួប​រឿង​នឿយហត់​ច្រើន បាក់​ទឹក​ចិត្ត​ច្រើន សូម្បី​តែ​ដល់​ពេល​ខ្លះ​អាច​នឹង​គិត​ចង់​បោះបង់​ក៏​មាន។ យ៉ាង​ណា​ពួក​គេ​នៅ​តែ​មាន​ឥទ្ធិពល ទៅ​លើ​មិត្ត​រួម​ការងារ ឬ​មនុស្ស​ជុំវិញ​ខ្លួន គ្រាន់​តែ​ថា ឥទ្ធិពល​នោះ វា​ពុំ​បាន​ជះ​ខ្លាំង​ដូច​សប្តាហ៍​មុនៗ​ឡើយ។

ទៅ​មើល​ផ្នែក​ទ្រព្យ​របស់​ម្ចាស់​ឆ្នាំ​នាគ​បន្តិច អ្នក​ត្រូវ​តែ​កំណត់​ការ​ចំណាយ និង​ចំណូល​ចូល​ឲ្យ​បាន​ច្បាស់ ព្រោះ​អ្នក​អាច​នឹង​មាន​ការ​បាត់បង់​ធំ ប្រសិន​គ្មាន​ការ​ចាយវាយ​ដោយ​យក​ចិត្ត​ទុក​ដាក់​នៅ​ចន្លោះ​រយៈ​ពេល ៧ ​ថ្ងៃ​នេះ។ រី​ឯ​ក្នុង​រឿង​ស្នេហា ចន្លោះ ៥ ​ថ្ងៃ​ដំបូង អាច​ថា​ល្អ តែ​ផ្ទុយ​ស្រលះ​នៅ ២ ​ថ្ងៃ​ចុង​ក្រោយ​ នៃ​ចុង​សប្តាហ៍ អាច​មាន​រឿង​ប៉ះ​ពាក្យ​ប៉ះ​សម្តី​នឹង​ដៃ​គូ​បន្តិច​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក