ភេសជ្ជៈ ៣ នារី​​កូរ៉េ​ លូក​រាល់​ថ្ងៃ ព្រោះ​អាច​ជួយ​ឲ្យ​ស្បែក​ស្អាត ស្រក​ទម្ងន់​ក្មេង​ជាង​វ័យ

ស្រ្តី​ជនជាតិ​កូរ៉េ ភាគ​ច្រើន​បាន​អនុវត្ត​នូវ​វិធី​សាមញ្ញ ៣ ក្នុង​ការ​ទទួល​ទាន​ភេសជ្ជៈ​ដើម្បី​ស្រូប​យក​ប្រយោជន៍​ផ្សេង​ពី​គ្នា។ Knongsrok សូម​បង្ហាញ​ដូច​ខាង​ក្រោម៖

១) នៅ​ពេល​ស្បែក​ស្លេក​អស់​កម្លាំង ត្រូវ​ទទួល​ទាន​ទឹក​ឃ្មុំ

Cach Giam Can Cap Toc Tu Mat Ong Rung 3

នារី​ជនជាតិ​កូរ៉េ បាន​ណែនាំ​ឲ្យ​ទទួល​ទាន​ទឹក​ឃ្មុំ លាយ​ជាមួយ​ទឹកក្ដៅឧណ្ហ៍ៗ រៀងរាល់​ព្រឹក ពេល​ក្រោក​ពី​គេង។ នាង​ណែនាំ​ឲ្យ​ដាក់​ទឹក​ឃ្មុំ ៣ ស្លាប​ព្រា​បាយ លាយ​ជាមួយ​ទឹកក្ដៅឧណ្ហ៍ៗ ហើយ​លើក​មក​ទទួល​ទាន ដោយ​ត្រឹម​តែ​រយៈ​ពេល ១-២ សប្តាហ៍​អ្នក​នឹង​ឃើញ​លទ្ធផល ដោយ​ស្បែក​នឹង​ប្រែ​ភ្លឺ​រលោង​ជាង​មុន​ច្រើន ហើយ​អាច​ទទួល​បាន​ថាមពល​ទាំង​ព្រឹក​ព្រលឹម។

ក៏​ដោយសារ​ទឹក​ឃ្មុំ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម មាន​វីតាមីន C ក៏​ដូច​ជា​វីតាមីន​ជា​ច្រើន​ទៀត ដែល​ជួយ​បង្កើន​សំណើម​ដល់​ស្បែក ជួយ​ឲ្យ​ភ្លឺ​រលោង​បែប​ធម្មជាតិ​ពិតៗ។

២) នៅ​ពេល​ស្បែក​ខ្មៅ​ស្រអាប់ ស្នាម​អុជ​ខ្មៅ ត្រូវ​ទទួល​ទាន​ភេសជ្ជៈ​កូឡាជែន

Ice_screenshot_20211025 142215

អ្នក​អាច​រក​ទិញ​បាន នូវ​ប្រភេទ​ភេស្ជៈ​មាន​ផ្តល់​ជាតិ​កូឡាជែន​មក​កាន់​រាងកាយ ជា​ពិសេស​សម្រាប់​ស្រ្តី​ក្រោយ​អាយុ ៣០ ឆ្នាំ ដែល​មិន​សូវ​និយម​ទទួល​ទាន​អាហារ ឬ​ផ្លែ​ឈើ​ជា​ដើម។ ដោយ​សារ​អ្នក​ខ្លះ​គិត​ថា ការ​ទទួល​ទាន​ភេសជ្ជៈ​គឺ​ងាយ​និង​រហ័ស​សម្រាប់​ពួក​គេ។

ទាំង​នារី​កូរ៉េ-ជប៉ុន គឺ​ខ្វះ​មិន​បាន​ទេ ការ​ទទួល​យក​ជាតិ​កូឡាជែន​តាម​រយៈ​ការ​ស្រូប​ចេញ​ពី​ភេសជ្ជៈ ឬ​ប្រភេទ​ម្សៅ​ជំនួយ​ណា​មួយ។ ដោយសារ​កូឡាជែន​គឺ​ចាំ​បាច់​ណាស់​សម្រាប់​ស្រ្តី វា​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ចេញ​ពី​ខាង​ក្នុង ជា​ពិសេស​បំបាត់​ស្នាម​អុជ​ខ្មៅ ជួយ​ឲ្យ​មុខ​ខ្មៅ​ស្រអាប់​ប្រែ​មក​ជា​ភ្លឺ​រលោង។

៣) នៅ​ពេល​ចង់​បន្សាប​ជាតិ​ពុល​លើ​ស្បែក ត្រូវ​ផឹក ABC

6BT6T13nBts 159716500978117687507

កុំ​ច្រឡំ ABC ជា​ទឹក​ខ្មៅ តែ​នេះ​ជា​ពាក្យ​កាត់​គេ​សំដៅ​ទៅ​ទឹក​ផ្លែ​ឈើ ៣ ប្រភេទ គឺ​មាន​ផ្លែប៉ោម (Apple), មើម​ឆៃថាវ​ក្រហម (Beetroot) និង​ការ៉ុត (Carrot)។

ផ្លែ​ប៉ោម: វា​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​ការពារ​កោសិកា​ពី​ភាព​ចាស់ និង​ការ​ខូចខាត​ជាលិកា។

មើម​ឆៃថាវ​ក្រហម: មាន​សមត្ថភាព​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់ និង​អាច​កាត់​បន្ថយ​ការ​ហើម​ និង​រលាក។

ការ៉ុត: មាន​សារធាតុ​ចិញ្ចឹម​ច្រើន​ជាង​ដប់​ប្រភេទ ដូច​ជា​វីតាមីន B, C,D,E,K, កាល់ស្យូម, អាស៊ីត​ហ្វីលិក... ជា​ដើម៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក