ថ្នាំ​ល្មមៗ​អត់​ប្តូរ​ទេ! ទឹក​អំបិល​មួយ​កែវ ស្តាប់​ទៅ​សាមញ្ញ​ តែ​អាច​ផ្តល់​ប្រយោជន៍​ធំ ៥ នេះ

ទឹក​អំបិល ស្តាប់​ទៅ​ជា​របស់​សាមញ្ញ ដែល​ធ្វើ​ក៏​មិន​ពិបាក​ធ្វើ​ ងាយ​រក​ងាយ​ទិញ​មិន​ចំណាយ​ច្រើន តែ​ធាតុ​ពិត​វា​មាន​ប្រយោជន៍​ច្រើន​ណាស់​ដល់​សុខភាព គ្រាន់​តែ​គ្នា​យើង​មិន​សូវ​បាន​ដឹង។ ថ្នាំ​ល្មមៗ​មិន​ប្តូរ​ទេ ជាមួយ​ទឹក​អំបិល​មួយ​កែវ ព្រោះ​វា​អាច​ផ្តល់​ប្រយោជន៍​ធំៗ​ទាំង ៥ នេះ៖

៥) ធ្វើ​ឲ្យ​ភ្នែក​ភ្លឺ

Photo1622338089548 16223380897561641415333

យក​ឆ្នាំ​មួយ​ដាំ​ទឹក​ឲ្យ​ក្តៅ រួច​ដាក់​អំបិល​ប៉ុន្មាន​ស្លាប​ព្រា​ចូល ហើយ​កូរ​ឲ្យ​សព្វ​ដល់​វា​រលាយ។ បន្ទាប់​មក​យក​វា​មក​ឆ្ពុង ដោយ​ឱន​មុខ​ចុះ រួច​បើក​ភ្នែក​របស់​អ្នក​ស្រូប​យក​ចំហាយ​ក្តៅ​ចេញ​ពី​ឆ្នាំ។ កំឡុង​ពេល​នោះ​ចូល​បង្វិល​ភ្នែក​របស់​អ្នក​ចុះ​ឡើង ឆ្វេង​ស្តាំ ដោយ​វា​ដូច​ជួយ​លាង​សម្អាត​ភ្នែក តាម​រយៈ​ចំហាយ​ទឹក​ដែល​ភាយ​ចេញ ហើយ​ក៏​មាន​ប្រសិទ្ធភាព​ជួយ​ឲ្យ​អ្នក​មើល​ច្បាស់​ផង​ដែរ។

៤) ព្យាបាល​ការ​ឈឺ​បំពង់​ក

Ice_screenshot_20211101 125428

នៅ​រដូវ​រងា អាកាសធាតុ​ស្ងួត គឺ​ងាយ​បណ្តាល​ឲ្យ​គ្នា​យើង​ឧស្សាហ៍​ក្អក​ស្ងួត ឈឺ​បំពង់​ក។ ដើម្បី​ព្យាបាល​ជាមួយ​ការ​ប្រើប្រាស់​ទឹក​អំបិល គឺ​ងាយ​ទេ ដោយ​គ្រាន់​តែ៖

ប្រើ​ទឹក​អំបិល​ដើម្បី​ខ្ពុរ​មាត់​ ហើយ​ខ្ជាក់​ចេញ​នៅ​ពេល​ព្រឹក​ជា​ប្រចាំ ហើយ​បន្ត​អនុវត្ត​នៅ​ពេល​ផ្សេង​ទៀត ៥-៦ ដង/ថ្ងៃ ព្រោះ​វា​អាច​ធានា​នូវ​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​នឹង​ការ​រលាក ក៏​ដូច​ជា​សម្លាប់​មេរោគ។

៣) ព្យាបាល​ករណី​ពុល​អាហារ

Non Do Ngo Doc Thuc Pham 600x400

ប្រសិន​អ្នក​ពុល​អាហារ​កម្រិត​ស្រាល ឬ​ផឹក​ស្រា​ច្រើន​ពេក ធ្វើ​ឲ្យ​ក្រពះ​របស់​អ្នក​មិន​ស្រួល បណ្តាល​ឲ្យ​ក្អួត។ អ្នក​គ្រាន់​តែ​ប្រើ​អំបិល​មួយ​ស្លាប​ព្រា​បាយ លាយ​ជាមួយ​ទឹក​ប្រហែល ១០០ ម.ល បន្ទាប់​មក​ផឹក ១-២ លើក ហើយ​ព្យាយាម​ក្អាក​កម្អួត​នោះ​ចេញ​មក ដោយ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ឆាប់​ក្អួត​អស់​ជាតិ​អាហារ​មិន​ល្អ ហើយ​ឆាប់​ជា​សះស្បើយ​រយៈ​ពេល​ខ្លី។

២) ព្យាបាល​សក់​ជ្រុះ

មនុស្ស​មួយ​ចំនួន​តែងតែ​ជួប​ប្រទះ​បញ្ហា​ជ្រុះ​សក់ ឬ​សរសៃ​សក់​ខ្សោយ។ ចូរ​ប្រើ​ទឹក​អំបិល​លាង​សក់ រួច​លាង​សម្អាត​ជាមួយ​ទឹក​ស្អាត ដោយ​ការ​អនុវត្ត​បែប​នេះ​ជា​ប្រចាំ យូរ​ទៅ​នឹង​អាច​កាត់​បន្ថយ​ការ​ជ្រុះ​សក់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

Giai Phap Ngan Ngua Rung Toc Sau Sinh

១) មាន​ប្រសិទ្ធភាព​បំបាត់​មុន

មនុស្ស​មួយ​ចំនួន​តែងតែ​កើត​មាន​មុន​លើ​ខ្នង ទ្រូង ហើយ​អំបិល​ក៏​អាច​ចូលរួម​ចំណែក​ព្យាបាល​មុន​ទាំង​នេះ​បាន​ដែរ។

បន្ទាប់​ពី​ងូត​ទឹកក្ដៅឧណ្ហ៍ៗ វា​ដូច​ជា​បាន​បើក​រន្ធ​ញើស​របស់​អ្នក ហើយ​ចូរ​យក​អំបិល​មក​ជូត​លើ​ខ្នង​របស់​អ្នក រួច​ម៉ាស្សា​ថ្នមៗ​ជាមួយ​នឹង​ដឹង​ដុំ​សំឡី​ប្រហែល ២-៣ នាទី សឹង​លាង​ទឹក​សម្អាត​ចេញ។ ចំណាំ​ត្រូវ​ប្រើ​កម្លាំង​ថ្នមៗ មិន​ត្រូវ​ត្រដុស​ខ្លាំង​ពេក​ទេ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក