ក្រោក​ពី​គេង​ភ្លាម តើ​គួរ​ដុសធ្មេញ​ឬ​ផឹក​ទឹក​មុន? ចម្លើយ​មាន​ប្រយោជន៍​បំផុត​សម្រាប់​សុខភាព​អ្នក

មិន​សុទ្ធ​តែ​អ្នក​រាល់​គ្នា​ដឹង​នោះ​ទេ ហើយ​អ្នក​អាច​ឆ្លើយ​នូវ​ចម្លើយ​ដ៏​ខ្លី តែ​ប្រហែល​មិន​ទាន់​បាន​យល់​ស៊ី​ជម្រៅ​នៅ​ឡើយ ថា​តើ​ពេល​ក្រោក​ពី​គេង​ភ្លាម​នៅ​ពេល​ព្រឹក គួរ​ដុស​ធ្មេញ​មុន​ឬ ផឹក​ទឹក​មុន​ដែល​ល្អ​បំផុត?

880_nen Bat Dau Ngay Moi Bang Viec Danh Rang Hay Uong Nuoc Danh_rang_hay_uong_nuoc 1497524040 Width500height333

ចម្លើយ​ដូច​បញ្ជាក់​ពី​ខាង​លើ គឺ​ខ្លី​ងាយ​ឆ្លើយ​ណាស់ តែ​វា​មាន​ប្រយោជន៍​សម្រាប់​សុខភាព​អ្នក ដែល​អ្នក​ចាំ​បាច់​ត្រូវ​ដឹង។ តាម​ទម្លាប់​ប្រជាជន​ជប៉ុន គឺ​ពួក​គេ​ក្រោក​មក​ភ្លាម តម្រង់​ទៅ​ទទួល​ទាន​ទឹក​មុន ហើយ​ជា​ប្រភេទ​ទឹកក្ដៅឧណ្ហ៍ៗ មិនមែន​ទឹក​ត្រជាក់​ទាំង​ព្រលឹម​នោះ​ទេ។

អ្នក​ជំនាញ​បាន​និយាយ​ថា ការ​ផឹក​ទឹក​មុន ដុស​ធ្មេញ គឺ​សំខាន់​ណាស់ ព្រោះ​វា​ជួយ​ឲ្យ​រាងកាយ​បំពេញ​នូវ​បរិមាណ​ទឹក​ដែល​បាត់បង់​បន្ទាប់​ពី​គេង​យូរ ហើយ​ការ​ទទួល​ទាន​ទឹក​នៅ​ពេល​ពោះ​ទទេ គឺ​វា​ជួយ​សម្អាត​មេរោគ និង​បាក់តេរី​ផ្សេងៗ​ចេញ​ពី​មាត់ និង​បង្កើន​ល្បឿន​បណ្តេញ​ជាតិ​ពុល​ចេញ​ពី​រាងកាយ ដូច​បាន​សម្អាត​ពោះ​វៀន។

Brushing After Meal 15388318312531080800494

ជាង​នេះ​វា​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ​ទាំង​មូល​ឲ្យ​ដំណើរការ​ល្អ ជួយ​ឲ្យ​ចរន្ត​ឈាម​រត់​ស្រួល ពោល​ដូច​ជា​ឱសថ​ម្យ៉ាង​ដើរ​តួ​ទៅ​ព្យាបាល​ជំងឺ​លើស​ឈាម ទឹក​នោម​ផ្អែម ទល់​លាមក រលាក​ក្រពះ ឬ​គ្រួស​ក្នុង​តម្រង​នោម​អ៊ីចឹង​ដែរ។

Uong_Nuoc_Truoc_Hay_Sau_Danh_Rang_1 E1584502172138

យ៉ាង​ណា​មុន​ពេល​ផឹក​ទឹកក្ដៅឧណ្ហ៍ៗ​នោះ​ចូល​ពោះ គេ​ទម្លាប់​ឲ្យ​ខ្ពុរ​មាត់​សិន សឹម​ទទួល​ទាន​ទឹក​លេប​ចូល​ពោះ ព្រោះ​ទម្លាប់​នេះ​ដើម្បី​ធានា​ពី​ការ​សម្អាត​ជាតិ​ពុល​ឬ​បាក់តេរី​ផ្សេងៗ​ដែល​ជាប់​នៅ​ខាង​ក្នុង​មាត់ ត្រូវ​បាន​ខ្ជាក់​ទៅ​ខាង​ក្រៅ ជា​ជាង​ការ​លេប​ចូល​មក​ក្នុង​រាងកាយ​វិញ។ រួច​ហើយ​សឹម​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ​ចូល​ទៅ​ខាង​ក្នុង​រាងកាយ ដើម្បី​បន្សាប​ជាតិ​ពុល​ដែល​កកកុញ​នៅ​ក្នុង​សរីរាង្គ​ទាំង​មូល រួច​សឹម​ដុស​ធ្មេញ​តាម​ក្រោយ នេះ​ទើប​ជា​ទម្លាប់​ដ៏​ល្អ​បំផុត៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក