ទម្លាប់ ៤ ស្រ្តី​អាយុ​វែង ក្មេង​ជាង​វ័យ​ច្រើន​តែ​ធ្វើ​រៀងរាល់​ល្ងាច តែមិនដឹងអ្នកមានប៉ុន្មានចំណុច?

សកម្មភាព​ដែល​ត្រូវ​អនុវត្ត​នៅ​ពេល​​ល្ងាច​ឬ​យប់ ទាំង​ ៤ ខាង​ក្រោម​នេះ អាច​បង្កើត​ឥទ្ធិពល​វិជ្ជមាន​ដល់​រាងកាយ​របស់​អ្នក ជា​ពិសេស​ចង់​សួរ​ទៅ​ស្រីៗ តើ​អ្នក​មាន​ប៉ុន្មាន​ចំណុច​ដែរ? ព្រោះ​បើ​អ្នក​បាន ២-៣ ចំណុច​គឺ​រាប់​ថា​ល្អ​ហើយ រួច​នឹង​អាច​មាន​អាយុ​វែង ជាមួយ​នឹង​សម្រស់​ក្មេង​ជាង​វ័យ​កាន់​ឆ្នាំ៖

៤) ទទួល​ទាន​អាហារ​សុខភាព

Ice_screenshot_20211105 121914

អ្នក​ដែល​ចូលចិត្ត​ទទួល​ទាន​អាហារ​មាន​ខ្លាញ់​ច្រើន ជា​ពិសេស​នៅ​ពេល​ល្ងាច​ គឺ មិន​ល្អ​នោះ​ទេ ព្រោះ​អាច​បណ្តាល​ឲ្យ​ឡើង​ទម្ងន់​ឆាប់​រហ័ស ហើយ​ងាយ​នឹង​កើត​គ្រោះថ្នាក់​ដូច​ជា​ខ្លាញ់​ក្នុង​ឈាម និង​ជំងឺ​ទឹក​នោម​ផ្អែម​ជា​ដើម។

ផ្ទុយ​ទៅ​វិញ​មនុស្ស​ស្រី​ដែល​អាយុ​វែង គឺ​រមែង​ទទួល​ទាន​បន្លែ ហើយ​ពេល​ល្ងាច​មិន​ទទួល​ទាន​អាហារ​ច្រើន​ពេក​ទេ រួច​ទម្លាប់​ទទួល​ទាន​មុន​ចូល​គេង​យ៉ាង​ហោច​ណាស់ ៣ ម៉ោង។ ជាក់ស្តែង​ប្រសិន​ពួក​គាត់​គេង​ម៉ោង ១០ ឬ ១១ នោះ​ពេលវេលា​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ល្អ​បំផុត​គឺ ៦ ទៅ ៨ យប់។

៣) ត្រាំ​ជើង

Ngam Chan Nuoc Muoi Co Tac Dung Gi Cach Pha Nuoc Muoi Ngam Chan Chuan Al

ជើង​គឺ​ជា​ផ្នែក​ចុង​ក្រោយ​នៃ​រាងកាយ ដែល​បណ្តុំ​ទៅ​ដោយ​សរសៃ​ប្រសាទ និង​សរសៃ​ឈាម​ជា​ច្រើន។ អ្នក​មាន​ទម្លាប់​ត្រាំ​ជើង​ក្នុង​ទឹកក្ដៅឧណ្ហ៍ៗ មុន​ពេល​ចូល​គេង គឺ​មិន​ត្រឹម​តែ​ជួយ​ឲ្យ​ចរន្ត​ឈាម​រត់​ស្រួល​ប៉ុណ្ណោះ​ទេ ទៀត​សោត​ក៏​ជួយ​ឲ្យ​ល្អ​ប្រសើរ​ឡើង​នូវ​គុណភាព​នៃ​ការ​គេង​ថែម​ទៀត​ផង។

២) ទម្លាប់​ធ្វើ​លំហាត់​ប្រាណ

Ice_screenshot_20211105 121918

មនុស្ស​ភាគ​ច្រើន​ក៏​បាន​ចំណាយ​ពេល​ធ្វើ​លំហាត់​ប្រាណ​នៅ​ពេល​ល្ងាច ដើម្បី​សម្រក​ទម្ងន់ និង​កាត់​បន្ថយ​ខ្លាញ់​លើស ក៏​ដូច​ជា​កម្ចាត់​ជាតិ​ពុល​ចេញ​ពី​រាងកាយ។ លំហាត់​ប្រាណ​នេះ​សោត​ក៏​ជួយ​សម្រាល​ភាព​តានតឹង ជួយ​ឲ្យ​ចិត្ត​ស្ងប់​ថែម​ទៀត​ផង។

យ៉ាង​ណា​សម្រាប់​ស្រីៗ​មិន​គួរ​ធ្វើ​លំហាត់​ប្រាណ​ខ្លាំងៗ​ពេក​ទេ ដោយ​ជ្រើសរើស​នូវ​ប្រភេទ​លំហាត់​ប្រាណ​ស្រាលៗ ដែល​នេះ​វា​ក៏​មិន​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​នឿយហត់​ពេក ហើយ​អាច​គេង​លក់​ស្រួល​ ជួយ​ការពារ​រាងកាយ​ពី​ការ​វិវត្ត​ទៅ​រក​ភាព​ចាស់​ជាង​វ័យ​យ៉ាង​មាន​ប្រសិទ្ធភាព។

១) គេង​ឲ្យ​បាន​លឿន

Loi Ich Cua Viec Ngu Som 14

មនុស្ស​ស្រី​អាយុ​វែង មិន​ទម្លាប់​គេង​យូរ​ពេក​ទេ ព្រោះ​ការ​គេង​គ្រប់គ្រាន់ ការ​ចូល​ដំណេក​លឿន គឺ​អាច​ជួយ​ឲ្យ​កោសិកា​ក្នុង​រាងកាយ​ចាប់ផ្តើម​ដំណើរការ​ជួសជុល​និង​ស្តារ​ឡើង​វិញ​បាន​គ្រប់គ្រាន់ ហើយ​ជួយ​ឲ្យ​ស្បែក​រលោង កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ដំណើរការ​ចាស់។

ពេលវេលា​គេង​ល្អ​បំផុត គឺ​ចន្លោះ​ម៉ោង ១០-១១ យប់ មិន​គួរ​ហៀរ​ចូល​ដល់​ម៉ោង ១២ យប់​ឬ​ទាប​ភ្លឺ​នោះ​ឡើយ ហើយ​ទោះ​អ្នក​គេង​បំពេញ​វិញ​នៅ​ថ្ងៃ​បន្ទាប់ ក៏​មិន​ល្អ​នោះ​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក