ផ្នែក ៣ លើ​រាងកាយ​ផុយ​ស្រួល ងាយ​គ្រោះថ្នាក់​ណាស់ យក​ល្អ​កុំ​ឲ្យ​គេ​ប៉ះ​ឬ​ម៉ាស្សា​អី

ខាង​ក្រោម Knongsrok ចែករំលែក​ឲ្យ​គ្នា​យើង​បាន​ដឹង​នៅ​ផ្នែក​ទាំង ៣ លើ​រាងកាយ ដែល​វា​ផុយ​ស្រួយ​ណាស់ ហើយ​ងាយ​នឹង​កើត​ជា​គ្រោះថ្នាក់ ឬ​ប៉ះពាល់​នាំ​ឲ្យ​ខូច​ទ្រង់ទ្រាយ។ ដូច្នេះ​មិន​គួរ​ឲ្យ​នរណា​មក​ប៉ះ ឬ​ម៉ាស្សា​ប្រើ​កម្លាំង​ខ្លាំងៗ​នោះ​ទេ៖

៣) ចង្កេះ​

Ice_screenshot_20211105 121907

ចង្កេះ​ជា​ផ្នែក​រសើប​ខ្លាំង ដោយ​ផ្នែក​នេះ​មាន​ផ្សារភ្ជាប់​ទៅ​នឹង​សរីរាង្គ​ជា​ច្រើន​របស់​មនុស្ស​យើង រួម​ទាំង​តម្រង​នោម​ផង​ដែរ។ ដូច្នេះ​ការ​អនុញ្ញាត​ឲ្យ​គេ​មក​ម៉ាស្សា​លើ​ផ្នែក​នេះ បើ​ធ្វើ​មិន​ត្រឹមត្រូវ គឺ​អាច​នាំ​ឲ្យ​ខ្សោយ​ឬ​ខូច​តម្រង​នោម (​ក្រលៀន) បាន។

លើស​ពី​នេះ​ទៀត​ចង្កេះ​គឺ​ជា​ឆ្អឹង​ខ្នង​នៃ​រាងកាយ ហើយ​វា​ពាក់ព័ន្ធ​ទៅ​នឹង​សកម្មភាព​ដើរ ឈរ អង្គុយ ដូច្នេះ​មាន​សាច់​ដុំ​ចង្កេះ​ឡើង​តឹង ឬ​មាន​បញ្ហា​អ្វី​មួយ​ធ្ងន់ធ្ងរ នោះ​អ្នក​នឹង​ប្រឈម​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​ពេល​ខាង​មុខ។

២) ផ្ចិត

វា​ក៏​ជា​ផ្នែក​រសើប​ដូច​គ្នា​ដែរ ហើយ​មិន​គួរ​ឲ្យ​នរណា​មក​ប៉ះពាល់​តាម​អំពើ​ចិត្ត​ឡើយ។ ស្បែក​នៅ​ជុំវិញ​ផ្ចិត​ក៏​ស្តើង​ដែរ ដែល​ការ​ប៉ះ​ដោយ​ដៃ គឺ ងាយ​នឹង​ទទួល​រង​ការ​ឈឺចាប់ ហើយ​បាក់តេរី​អាច​ងាយ​ឆ្លង​ពី​ដៃ​ចូល​ទៅ​ក្នុង​ខ្លួន បណ្តាល​ឲ្យ​ឈឺ​ពោះ រាគ មិន​ល្អ​ចំពោះ​សុខភាព​ឡើយ។

១) ក

Ice_screenshot_20211105 121903

ក​គឺ​ជា​សរីរាង្គ​ដែល​ស្តើង ដោយ​អ្នក​គ្រាន់​តែ​ប៉ះ​បន្តិច​លើ​កញ្ចឹង​ក ក៏​អ្នក​អាច​ចាប់​អារម្មណ៍​ឃើញ​ស្នាម​ក្រហម​បាន​ដែរ បើ​អ្នក​នោះ​មាន​ស្បែក​អី​សរសៃ​ឈាម​តូចៗ​នៅ​ក្រោម​ស្បែក នៃ​តំបន់​នោះ គឺ​ងាយ​នឹង​រង​ផល​ប៉ះពាល់​ឆាប់​រហ័ស។

នៅ​ពេល​ដែល​ប៉ះ​ញឹកញាប់​ខ្លាំងៗ​ពេក យូរ​ទៅ​ក៏​អាច​បណ្តាល​ឲ្យ​សរសៃឈាម​ខាង​ក្នុង​ត្រូវ​បាន​ដាច់ បង្ក​ទៅ​ជា​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ថែម​ទៀត​ផង។ ដូច្នេះ​មិន​ថា​តែ​ការ​ម៉ាស្សា ឬ​ការ​ចាប់​សរសៃ​បែប​ណា​មួយ គួរ​តែ​ជៀសវាង​នៅ​ផ្នែក​ក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក