មនុស្ស​ច្រើន​គ្នា​មើល​រំលង! ទម្លាប់​អាក្រក់ ៥ ក្នុង​បន្ទប់​ទឹក អាច​បង្ក​គ្រោះថ្នាក់​ដោយ​មិន​ដឹង​ខ្លួន

ទម្លាប់​អាក្រក់​ទាំង ៥ ខាង​ក្រោម​នេះ វា​មិន​ល្អ​នោះ​ទេ ដោយ​វា​អាច​បណ្តាល​ទៅ​ជា​មេរោគ​ បាក់តេរី​ជ្រៀត​ចូល​មក​ក្នុង​រាងកាយ​របស់​អ្នក​ដោយ​មិន​ដឹង​ខ្លួន ពេល​អ្នក​នៅ​ក្នុង​បន្ទប់​ទឹក៖

៥) ទុក​ច្រាស​ដុស​ធ្មេញ​របស់​អ្នក​នៅ​ក្នុង​បង្គន់

De Chung Ban Chai

ដោយសារ​បច្ចុប្បន្ន​ចាន​បង្គន់ គេ​រមែង​ប្រើប្រាស់​រួម​ជាមួយ​បន្ទប់​ទឹក ដូច្នេះ​ហើយ​មនុស្ស​ជា​ច្រើន រមែង​ទុក​ដាក់​របស់របរ​នៅ​ខាង​ក្នុង​នោះ។

យ៉ាង​ណា​វា​មិន​ល្អ​ទេ ព្រោះ​វា​ជា​កន្លែង​ងាយ​នឹង​បង្ក​បាក់តេរី រោគ ឲ្យ​ទំ​មក​លើ​ច្រាស​ដុស​ធ្មេញ​របស់​អ្នក​បាន។ បាក់តេរី​ទាំង​នោះ​សោត ក៏​ងាយ​នឹង​កៀប​ចូល​ទៅ​ក្នុង​មាត់​ធ្មេញ​របស់​អ្នក​ដោយ​មិន​ដឹង​ខ្លួន ហើយ​ភាគ​ល្អិត​តូចៗ​សន្សំ​ច្រើន​ទៅ គឺ​ងាយ​នឹង​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ។

៤) កន្សែង​ព្យួរ​នៅ​ក្នុង​បន្ទប់​ទឹក

ស្រដៀង​គ្នា​នឹង​ករណី​ច្រាស​ដុស​ធ្មេញ​ដែរ ដោយ​កន្សែង​នេះ​ក៏​ដូច​គ្នា មនុស្ស​ជា​ច្រើន​រមែង​យក​មក​ព្យួរ​ទុក​ចោល​ក្នុង​បន្ទប់​ទឹក ហើយ​វា​ជា​កន្លែង​សើម ងាយ​បង្ក​ជា​បាក់តេរី ផ្សិត មេរោគ ជា​ច្រើន​ដែល​មើល​មិន​ឃើញ។

យក​ល្អ​គួរ​យក​កន្សែង​ដែល​ប្រើប្រាស់​ហើយ​ ទៅ​ហាល​ក្រោម​កម្តៅ​ថ្ងៃ ជា​ជាង​ទុក​នៅ​កន្លែង​មាន​ជាតិ​សំណើម។

៣) អត់​បើក​កង្ហារ​ខ្យល់

Co Nen Lap Quat Thong Gio Trong Phong Ngu 1

នៅ​តាម​ផ្ទះ​នា​ពេល​បច្ចុប្បន្ន គេ​រមែង​មាន​កង្ហារ​ខ្យល់ ដាក់​តាម​បន្ទប់​ទឹក ដែល​វា​អាច​ទាញ​យក​សំណើម និង​បាក់តេរី​ផ្សេងៗ​ចេញ​ពី​បន្ទប់​ទឹក។ ពេល​ចូល​អ្នក​គួរ​ទម្លាប់​បើក​ប្រើប្រាស់​វា កុំ​គិត​ថា ត្រូវ​តែ​សន្សំសំចៃ​ភ្លើង​ជាមួយ​រឿង​ហ្នឹង​ពេក​អី។

២) យក​ទូរស័ព្ទ​របស់​អ្នក​ទៅ​បង្គន់

Ice_screenshot_20211105 221353

ពេល​ទម្លាប់​អង្គុយ​បត់​ជើង មនុស្ស​មួយ​ចំនួន​ទម្លាប់​យក​ទូរស័ព្ទ​មក​ប្រើប្រាស់​តាម​ខ្លួន ឬ​ខ្លះ​ដាក់​លើ​ធ្នើ​បើក​ស្តាប់​តន្ត្រី​អ្វី​ជា​ដើម។ យ៉ាង​ណា​ពួក​គេ​មិន​បាន​ដឹង​នោះ​ទេ ថា​វា​អាច​បណ្តាល​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​ជា​ច្រើន​ទំ​ជាប់​លើ​ទូរស័ព្ទ ហើយ​បង្ក​ជា​គ្រោះថ្នាក់​ដល់​សុខភាព នៅ​ពេល​អ្នក​ប្រើប្រាស់​វា​នៅ​ពេល​ក្រោយ។​

១) មិន​បាន​សម្អាត​ក្បាល​ផ្កា​ឈូក

Dung Tay Van Nhe Voi Sen Ra Khoi Day Sen B1 1

ពេល​ងូត​ទឹក អ្នក​គួរ​តែ​មាន​ទម្លាប់​សម្អាត​ក្បាល​ផ្កា​ឈូក ព្រោះ​បើ​ងូត​ទឹក ហើយ​ទឹក​ឆ្លង​កាត់​ក្បាល​ផ្កា​ឈូក​កខ្វក់ នោះ​វា​ក៏​ប្រែ​ទៅ​ជា​ទឹក​កខ្វក់​ដូច​គ្នា។

ក្បាល​ផ្កា​ឈូក វា​ជា​កន្លែង​ដែល​បណ្តុំ​ទៅ​ដោយ​បាក់តេរី​ជា​ច្រើន ហើយ​ងាយ​នឹង​បង្កាត់​ពូជ​រាប់​សែន​រាប់​លាន​យើង​មើល​មិន​ឃើញ​ឡើយ ហើយ​វា​ហូរ​តាម​លំហូរ​ទឹក​ចេញ​មក​ប៉ះ​រាងកាយ។

យក​ល្អ​អ្នក​គួរ​តែ​សម្អាត​ក្បាល​ផ្កា​ឈូក​រៀងរាល់ ២ សប្តាហ៍​ម្តង ហើយ​បើក​ទឹក​ក្តៅ​ឲ្យ​ហូរ​ចោល​មួយ​នាទី​ដើម្បី​ធានា​ពី​ការ​កម្ចាត់​បាក់តេរី​នានា៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក