អត់​ធាត់​ទេ ឈប់​ច្រឡំ​ទៅ! ផឹក​ទឹក​ដោះ​គោ​មួយ​កែវ​មុន​ចូល​គេង នាំ​ប្រយោជន៍​ ៤ នេះ​វិញ​ទេ

ការ​ទទួល​ទាន​ទឹកដោះគោ​មួយ​កែវ​មុន​ចូល​គេង តើ​អាច​នាំ​ឲ្យ​អ្នក​ឡើង​ទម្ងន់​មែន​ទេ? ចម្លើយ​គឺ​អត់ ទេ ហើយ​ប្រាកដ​ជា​នឹង​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់ផ្អើល ព្រោះ​វា​មាន​តែ​នាំ​ប្រយោជន៍​ទៅ​វិញ៖

៤) បន្ថែម​គុណភាព​នៃ​ការ​គេង

Mat Ngu Thieu Ngu 5 Cach Don Gian Giup Cai Thien Chat Luong Giac Ngu11551772677

ទឹកដោះគោ​មាន​ផ្ទុក​សារធាតុ tryptophan និង malatonin ដែល​វា​ជួយ​ឲ្យ​អ្នក​អាច​គេង​លក់​ស្រួល និង​ឆាប់​គេង​លក់​ជាង​មុន។ សារធាតុ​នេះ​វា​ក៏​ដើរ​តួ​យ៉ាង​សំខាន់ ក្នុង​ការ​ផលិត​សារធាតុ​ serotonin ដែល​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ប្រសើរ​ឡើង ហើយ​ជួយ​កាត់​បន្ថយ​ការ​ធុញថប់​អារម្មណ៍ និង​ការ​ធ្លាក់​ទឹក​ចិត្ត។

៣) បង្កើន​សាច់ដុំ មិន​មែន​បង្កើន​ទម្ងន់

Tang Co Co Tang Can Khong 2

ការ​ផឹក​ទឹកដោះគោ​មួយ​កែវ​មុន​ពេល​ចូល​គេង មិន​បាន​បណ្តាល​ឲ្យ​អ្នក​ឡើង​ទម្ងន់​របស់​អ្នក​នោះ​ទេ ដោយ​ទឹកដោះគោ​មួយ​កែវ ត្រឹម​ ២៤០ ម.ល វា​ពុំ​មែន​ជា​ប្រភព​នៃ​កាឡូរី​នាំ​ឲ្យ​ឡើង​គីឡូ​រាងកាយ​ឡើយ។ [ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា ជ្រើសរើស​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប]

ផ្ទុយ​ទៅ​វិញ វា​មាន​ផ្ទុក​នូវ​ប្រូតេអ៊ីន​ដែល​ហៅ​ថា casein និង whey ហើយ​វា​អាច​បង្កើន​ម៉ាស​សាច់ដុំ ជួយ​ឲ្យ​រាងកាយ​រឹងមាំ​ទៅ​វិញ។

២) ជួយ​ការពារ​ជំងឺ​ពុក​ឆ្អឹង

Ice_screenshot_20211107 140759

ទឹកដោះគោ​មាន​វីតាមីន D ខ្ពស់ ដែល​រាងកាយ​ត្រូវ​ការ​ដើម្បី​ស្រូប​យក​កាល់ស្យូម ហើយ​ជួយ​ឲ្យ​ឆ្អឹង​មាន​សុខភាព​ល្អ។ វា​ក៏​ជួយ​ឲ្យ​រាងកាយ​ឆាប់​ទទួល​បាន​ភាព​ជា​សះស្បើយ​ពី​របួស​អ្វី​មួយ និង​បំពេញ​បន្ថែម​នូវ​វីតាមីន D។

ជាង​នេះ​ វីតាមីន D វា​ល្អ​ខ្លាំង ជួយ​ការពារ​ជំងឺ​ពុកឆ្អឹង ជំងឺ​បេះដូង និង​សូម្បី​តែ​ជំងឺ​ទឹក​នោម​ផ្អែម​ថែម​ទៀត​ផង​ដែរ។

១) ជួយ​ឲ្យ​ស្បែក​ស្អាត

Cham Soc Da Mat Buoi Sang

ការ​ផឹក​ទឹកដោះគោ​មុន​ពេល​ចូល​គេង ក៏​មាន​ប្រយោជន៍​ជា​ច្រើន​សម្រាប់​ស្បែក ដោយ​វា​មាន​ផ្ទុក​នូវ​វីតាមីន B12 ជួយ​ការពារ​ភាព​យឺត​នៃ​ស្បែក និង​ការ​បាត់បង់​កូឡាជែន។ ដោយឡែក​វីតាមីន A ដែល​មាន​ក្នុង​ទឹកដោះគោ ក៏​ជួយ​ដល់​ការ​បង្កើត​កោសិកា​ថ្មី និង​ប្រឆាំង​ជំងឺ​ផ្សេងៗ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក