មនុស្សកាន់តែចាស់ កាន់តែត្រូវយល់ឱ្យច្បាស់ពីជី​វិត ហើយក៏មានរឿងជាច្រើន ដែលអ្នកគួរតែគិត និងឈ្វេងយល់បន្ថែមឱ្យកាន់តែច្រើន

មនុស្សកាន់តែចាស់ កាន់តែត្រូវយល់ឱ្យច្បាស់ពីជី​វិត ហើយក៏មានរឿងជាច្រើន ដែលអ្នកគួរតែគិត និងឈ្វេងយល់បន្ថែមឱ្យកាន់តែច្រើន

➡️ មើលមិនឃើញ កាត់បន្ថយអត្តសញ្ញាណ

អ្នក​មិន​ចាំបាច់​ធ្វើ​ជា​មនុស្ស​សំខាន់​គ្រប់​ទីកន្លែង​ ចេះដឹងគ្រប់រឿងគ្រប់​ពេល​នោះ​ទេ។ អ្នកគួរតែកាត់បន្ថយការទើស ធ្វើជាមើលមិនឃើញខ្លះក៏ល្អដែរ មានរឿងជាច្រើន អ្នកគួរតែចេះព្រលែង ដើម្បីឱ្យមនុស្សក្បែរខ្លួនអ្នក គេធ្វើម្ដងហើយ ហើយខ្លួនអ្នកផ្ទាល់ ក៏បានសម្រាកកាយ សម្រាកខួរក្បាលខ្លះដែរ អ្នកមិនអាចគិតតែឯង គ្រប់រឿង ហើយក៏មិនអាចរ៉ាប់រង នឹងធ្វើរឿងជាច្រើន តែម្នាក់ឯងរហូតនោះដែរ។

➡️ ប្រតិបត្តិព្រះធម៌ កុំធ្វើកម្មផល

ភាពមិនវង្វេងងប់ងល់ជាមួយនឹងពិភពខាងក្រៅ គឺការដែលអ្នកចេះសមាធិ ប្រតិបត្តិធម៌ គ្រប់គ្រងពីចិត្តខាងក្នុង ដើម្បីបញ្ឈប់ការធ្វើរឿងមិនល្អ ឬបង្កកម្មផលផ្សេងៗទៀត។

Image_2021 11 07_222121

➡️ រៀនរួសរាន់ឡើង

វ័យកាន់តែចាស់ អាយុក៏ចេះតែកើនពីមួយឆ្នាំទៅមួយឆ្នាំ ដូច្នេះមានរឿងច្រើនណាស់ដែលអ្នកត្រូវធ្វើ មិនអាចយឺតយ៉ាវ ឬពន្យារពេលបន្តទៀតបានឡើយ ដូច្នេះហើយ អ្នកត្រូវតែចេះប្រញាប់ប្រញាល់ រួសរាន់ឡើង ដើម្បីធ្វើរឿងមួយចំនួន ព្រោះពេលវេលានេះ មិនចាំយើងឡើង។

➡️ មើលមនុស្សដោយបេះដូង មិនមែនមាត់នោះទេ

រៀនមើលមនុស្សដែលនៅជុំវិញខ្លួន​ ដោយភាពវិជ្ជមាន មើលមនុស្សដោយប្រើបេះដូង និងចិត្តពីខាងក្នុង ទើបយើងអាចមើលឃើញពីភាពល្អ ឬអាក្រក់យ៉ាងពិតប្រាកដរបស់គេ។ កុំមើលនរណាម្នាក់ តាមរយៈរូបភាព ឬរូបរាងខាងក្រៅ ក៏មិនត្រូវមើលគេ ព្រោះតែការស្ដាប់ឮតាមរយៈពាក្យសម្ដីរបស់អ្នកដទៃនោះឡើយ គឺមើលដោយបេះដូង គំនិត ចិត្តខាងក្ន​ងរបស់យើងខ្លួនឯង។

➡️ បញ្ឈប់ចិត្តគំនិតច្រណែន ឈ្នានីស ការបៀតបៀន រៀនបើកចិត្ត មានចិត្តល្អឱ្យបានច្រើន

អាត្មានិយម មិនមែនជាសុភមង្គលពិតឡើយ។ ការច្រណែនឈ្នានីស និងការបៀតបៀនអ្នកដទៃ ក៏​មិនបាននាំឱ្យយើងជោគជ័យដុះដាលធំក្នុងជីវិតដែរ។ មានតែអំពើល្អ សេចក្ដីល្អ ទឹកចិត្តដ៏បវរទេ ដែលអាចជួយឱ្យយើងឆ្លងផុតទុក្ខទាំងឡាយ ជីវិតមានភាពសប្បាយ រីករាយ និងសុភមង្គលពិតប្រាកដ។

➡️ ពិភពឯកជន គឺជារឿងសំខាន់

ផ្ដល់កន្លែងមួយសម្រាប់ខ្លួនអ្នក និងអ្នកដទៃ ផ្ដល់សេរីភាពទាំងកាយ និងចិត្តចំពោះមនុស្សជុំវិញខ្លួន យើងត្រូវការសេរីភាពចំពោះខ្លួនឯង អ្នកដទៃ សូម្បីតែមនុស្សដែលជាដៃគូរបស់យើង ក៏គេត្រូវការភាពឯកជនចំពោះជីវិតរបស់ខ្លួនគេដែរ ដូច្នេះហើយ កុំទៅជ្រៀតជ្រែក ចង់ដឹងភាពឯកជនរបស់គេពេក។

Image_2021 11 07_222140

➡️ ជីវិតកាន់តែសាមញ្ញ ក៏កាន់តែមានតម្លៃ និងមានក្ដីសុខ

ភាពឡូយឆាយ ហ៊ឺហា វាគ្រាន់តែជាការសម្ដែង ដើម្បីសម្ញែងបង្អួតភ្នែកអ្នកដទៃ ឱ្យគេមើលមកគិតថាយើងនេះហំហានតែប៉ុណ្ណោះ ប៉ុន្តែធាតុពិតមែនទែនទៅ ជី​វិតកាន់តែសាមញ្ញ កាន់តែមានក្ដីសុខ រស់នៅក្នុងពិភពធម្មតា នឹងកាន់តែមានតម្លៃ។

➡️ ភាពសប្បាយរីករាយ គ្មានដែនកំណត់

ជីវិតនេះ យើងត្រូវធ្វើការ ហត់នឿយខ្លាំងណាស់ ជួបរឿងត្រូវគិតក៏ច្រើនដែរ ដែលធ្វើឱ្យយើងកាន់តែតានតឹង តែយ៉ាងណា គួរតែចេះបន្ធូរអារម្មណ៍ កុំស្មុគស្មាញពេក ភាពរីករាយនៃជីវិតនេះ មានច្រើនណាស់​ សេចក្ដីសុខគ្មានដែកំណត់ទេ ដូច្នេះ គួរតែចេះសោយសុខក្នុងជីវិតឱ្យបានច្រើន។

➡️ គ្មានអតីតកាល ក៏មិនដឹងអនាគត

បច្ច័យ គឺពេលដកដង្ហើម មិនដុតបច្ចុប្បន្ន។ នៅចំពោះមុខយើង គឺសំខាន់បំផុត គ្មាននរណា ឬគ្មានអ្វីសំខាន់ជាងនេះទៀតនោះឡើយ។ ដូច្នេះហើយ ត្រូវហ៊ានទទួលយកអតីតកាល ទោះល្អអាក្រក់យ៉ាងណា ក៏វាបានកើតឡើងក្នុងជីវិតយើងដែរ យកវាមកប្រើ ដើម្បីឆ្ពោះទៅរកអនាគតមួយដ៏ល្អឡើងវិញ។

➡️ គ្រប់យ៉ាង មិនមែនជាកម្មសិទ្ធិយើងទេ

ឯករាជ្យ មិនគ្រប់គ្រង មិនត្រួតត្រា ចូរគោរពគ្នាទៅវិញទៅមក ជួយគ្នាទៅវិញទៅមក។ មិនថាមិត្តភក្តិ ឬដៃគូជីវិត សូម្បីតែជីវិតយើងខ្លួនឯងនេះ ក៏មិនដឹងថា ត្រូវគេយកទៅវិញនៅពេលណានោះដែរ ដូច្នេះហើយ ត្រូវចេះព្រលែងចោលខ្លះ កុំព្យាយាមឱបក្រសោបអ្វីទុកខ្លួនឯង យើងមិនអាចគ្រប់គ្រងគ្រប់យ៉ាងបានឡើយ ថ្ងៃណាមួយ គឺគង់តែរសាត់បាត់ទៅដោយមិនដឹងខ្លួន។

Image_2021 11 07_222441

➡️ កំហឹង និងការស្អប់ ជាសេចក្ដីទុក្ខនៃជីវិត

កុំចំណាយពេលទៅខឹងស្អប់អ្នកណាអី អ្វីៗមិនទៀងឡើយ បើបែកគ្នាហើយ គួរតែឆាប់ៗអត់ទោស បើចប់គ្នាហើយ គួរតែចេះព្រលែង បើបន្តខឹងស្អប់គ្នា វានឹងរឹតតែវេទនាផ្លូវចិត្តរឹតតែខ្លាំង។

➡️ អ្វីៗគ្រប់យ៉ាង អាចកើតឡើងបានគ្រប់ពេល

មានរឿងជាច្រើនដែលយើងនឹកស្មានមិនដល់ ហើយវាក៏នឹងកើតឡើងនៅថ្ងៃណាមួយ ដូចនេះហើយ អ្វីដែលយើងអាចធ្វើបាន គឺពង្រឹងផ្លូវចិត្ត និងស្មារតីខ្លួនឯងឱ្យបានល្អ រក្សាគោលជំហឱ្យនឹងន ហើយព្រមប្រឈមមុខ ទទួលយកគ្រប់យ៉ាងទាំងអស់ មិនថាល្អអាក្រក់ សមបំណង ឬយ៉ាងណានោះទេ យើងត្រូវតែរឹងមាំឡើង។

➡️ អ្នកមិនចាំបាច់យល់គ្រប់យ៉ាង

មានរឿងជាច្រើន ដែលយើងគួរតែរៀនធ្វើល្ងង់ខ្លះក៏មិនអីដែរ មិនបាច់យល់គ្រប់រឿង គ្រប់យ៉ាងពេកទេ ព្រោះពេលខ្លះ ការដែលយើងធ្វើចេះ ចង់ដឹង ចង់ឮច្រើពេក គឺមានតែនាំសេចក្ដីទុក្ខត្រឡប់មកវិញតែប៉ុណ្ណោះ៕

អត្ថបទ ៖ pHknongsrok / ក្នុងស្រុករក្សាសិទ្ធិ

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖