ល្ខោនក្បាច់បុរាណរឿង «ព្រះអនរុទ្ធ ព្រះនាងឧស្សា» បើកសម្តែងឡើងវិញក្រោយពន្យារ២ដង និងរៀបចំប្តូរសំបុត្រជូនអ្នកចូលទស្សនា

ការសម្តែងរបាំក្បាច់បុរាណរឿង «ព្រះអនរុទ្ធ ព្រះនាងឱស្សា» បានត្រៀមខ្លួនរួចរាល់ហើយនៅក្នុងការសម្តែងជូនមហាជនទស្សនា ក្រោយធ្វើការពន្យារការសម្តែងចំនួន ២ ដោយសារតែវិបត្តិកូវីត១៩។

ដោយ ក្រុមការងាររៀបចំការសម្តែងរបាំក្បាច់បុរាណរឿង «ព្រះអនរុទ្ធ ព្រះនាងឱស្សា» បានប្រកាសជាផ្លូវការថា ល្ខោនក្បាច់បុរាណរឿង «ព្រះអនរុទ្ធ ព្រះនាងឱស្សា» នឹងត្រូវសម្តែងជាថ្មីចំនួន ០២ ថ្ងៃ នៅថ្ងៃទី ៤ និងទី ៤ ខែធ្នូ ឆ្នាំ ២០២១ ដោយប្រព្រឹត្តទៅនៅ « សាលមហោស្រពចតុម្មុខ »

83797663_870962596681736_9194326087859961856_o

ចំពោះវេនសម្តែង ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១

-វេនទី១៖ វេលាម៉ោង ២:០០ ដល់ ៣:៣០ នាទីរសៀល

-វេនទី២៖ វេលាម៉ោង ៦:០០ ល្ងាច ដល់ ៧:៣០ នាទីយប់

វេនសម្តែង ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១

-វេនទី១៖ សម្តែងចាប់ពី វេលាម៉ោង ៣:០០ ដល់ ៤:៣០ នាទីរសៀល

-វេនទី១៖ សម្តែងចាប់ពី វេលាម៉ោង ៦:០០ ល្ងាច ដល់ ៧:៣០ នាទីយប់

សេចក្ដីជូនដំណឹង

សូមជម្រាបផងដែរថា សំបុត្រថ្មីបានលក់អស់ហេីយ តែសម្រាប់អ្នកដែលធ្លាប់បានទិញសំបុត្រហើយ ក្រោយពន្យារការសម្តែង២ដងនោះ ក្រុមការងារ នឹងរៀបចំប្ដូរសំបុត្រចូលទស្សនាថ្មីជូនវិញ ដែលសំបុត្រអាចប្តូរបាន៖ ដោយចាប់ផ្តើមពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៨:៣០ នាទីព្រឹក ដល់ម៉ោង ៥:០០ នាទីល្ងាច នៅសាលមហោស្រពចតុម្មុខ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ 012 250 556 / 086 434 456 / 012 738 878 ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers