ផ្ញើ​ជូន​ប្រុសៗ ទើប​ចប់​សកម្មភាព​លើ​គ្រែ កុំ​ធ្វើ​រឿង ៤ នេះ​ឲ្យ​សោះ ប្រយ័ត្ន​អាយុ​ខ្លី

សម្រាប់​បុរសៗ​ នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ដឹង និង​មិន​គួរ​ខ្មាសអៀន​នឹង​ចែករំលែក​ឡើយ ព្រោះ​វា​ទាក់ទង​នឹង​អាយុ​ជីវិត។ ដោយ​ក្រោយ​ទើប​តែ​បញ្ចប់​ការ​រួម​ភេទ​ជាមួយ​ដៃ​គូ​ភ្លាមៗ អ្នក​ត្រូវ​តែ​បញ្ចៀស​ឲ្យ​បាន​ការ​បន្ត​ធ្វើ​សកម្មភាព​ខាង​ក្រោម​ទាំង ៤ ព្រោះ​វា​ប៉ះពាល់​ខ្លាំង​ណាស់​ដល់​សុខភាព​រាងកាយ៖

៤) នោម​ភ្លាមៗ

Bac Si Nhac Nho Dan Ong Khong Muon Bi Dot Tu Can Tranh Lam 3 Viec Nay Sau Quan He 2

សម្រាប់​ស្រ្តី ការ​នោម​ភ្លាមៗ​បន្ទាប់​ពី​ទើប​តែ​រួម​ភេទ​រួច វា​ជួយ​វិធី​ល្អ​ដើម្បី​ការពារ​ផ្នែក​ឯកជន​របស់​ពួក​គេ តែ​យ៉ាង​ណា​ខុស​ពី បុរស​សកម្មភាព​នេះ អាច​ធ្វើ​ឲ្យ​បំផ្លាញ​ក្រពេញប្រូស្តាត​បាន​យ៉ាង​ងាយ។

ដោយ​ក្រោយ​ពេល​រួម​ភេទ​ហើយ​ភ្លាមៗ ក្រពេញ​ប្រូស្តាត​នឹង​ត្រូវ​បាន​រំញោច ដែល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខភាព​តំបន់​ក្រលៀន​របស់​បុរស។

៣) ជក់​បារី

Ice_screenshot_20211201 230616

បុរស​ជា​ច្រើន​ទម្លាប់​ទាញ​បារី​មក​ជក់ ក្រោយ​រួម​ភេទ​រួច ដោយ​នេះ​ជា​ទម្លាប់​អាច​ប៉ះពាល់​ដល់​ចរន្ត​ឈាម​ធ្ងន់ធ្ងរ។ វា​ងាយ​ឲ្យ​សារធាតុ​ពុល​ ដែល​ចេញ​ពី​ផ្សែង ជ្រៀត​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម បន្ទាប់​ពី​ទើប​តែ​រួម​ភេទ។

២) យក​ក្រដាស​អនាម័យ​មក​ជូត​លើ​តំបន់​ឯកជន

Nhung Sai Lam Khi Dung Khan Giay Kho Cho Tre So Sinh 3_800x514

ក្រោយ​ពី​បញ្ចេញ​ទឹក​កាម បុរស​មួយ​ចំនួន​ទម្លាប់​យក​ក្រដាស​អនាម័យ​មក​ជូត​ដោយ​ផ្ទាល់​លើ​តំបន់​ឯកជន ដោយ​នេះ​ជា​វីធីសាស្រ្ត​មិន​ល្អ​ឡើយ ព្រោះ​លើ​ក្រដាស​ងាយ​ទំ​ជាប់​សារធាតុ​គីមី ឬ​សារធាតុ​កខ្វក់​តូចៗ ដែល​យើង​មើល​មិន​ឃើញ ដូច្នេះ​ងាយ​នឹង​បង្ក​ឲ្យ​បាក់តេរី​ឆ្លង​តាម​រយៈ​វិធី​នេះ​លឿន​ណាស់។

១) ងូត​ទឹក​ភ្លាមៗ

Hoi Am Tinh Yeu 1 Do C 73fb96

បន្ទាប់​ពី​រួម​ភេទ​រួច បញ្ឆេះ​កម្តៅ​រាងកាយ​រួចរាល់ ពួក​គេ​ក៏​ប្រញាប់​ទៅ​ងូត​ទឹក​សម្អាត​ខខ្លួន។ របៀប​នេះ​ពេល​ទឹក​ត្រជាក់​ភ្លាមៗ​មក​ប៉ះ​លើ​រាងកាយ នោះ​វា​ងាយ​នឹង​ធ្វើ​ឲ្យ​ខ្យល់​ត្រជាក់​ជ្រាប​ចូល​តាម​រយៈ​រន្ធ​ញើស​ដែល​រីក​ធំ បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​បេះដូង អាច​វិវត្ត​ទៅ​រក​ដំណាក់កាល​គាំង​​បេះដូង​មួយ​រំពេច​ក៏​មាន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក