សញ្ញា​ព្រមាន​ ៤ លេច​ឡើង​លើ​ផ្ទៃ​ក្រចក បង្ហាញ​ច្បាស់ៗ​ថា​រាងកាយ​អ្នក​កំពុង​ខ្វះខាត​អ្វី

តាម​រយៈ​ការ​សង្កេត​លើ​ផ្ទៃ​ក្រចក ក៏​អាច​បង្ហាញ​ពី​សភាព​នៃ​សុខភាព​រាងកាយ​មនុស្ស ថា​កំពុង​មាន​សុខភាព​ល្អ​ឬ​អត់​ដែរ?​ ប្រសិន​អ្នក​ជា​មនុស្ស​ដែល​មាន​ផ្ទៃ​ក្រចក​រាប​ស្មើ​ល្អ ក្រចក​ដុះ​លូតលាស់​លឿន​ធម្មតា ហើយ​មាន​ពណ៌​ផ្កាឈូក​ស្រាល គួរ​តែ​មិន​អី​ទេ តែ​បើ​ដូច​ក្នុង​លក្ខខណ្ឌ​ទាំង ៤ ខាង​ក្រោម នោះ​ជា​រឿង​ដែល​ត្រូវ​តែ​ប្រយ័ត្ន៖

៤) ក្រចក​ស្ងួត​ ប្រេះ​ និង​ផុយ

Ice_screenshot_20211201 230212

តាម​វេជ្ជបណ្ឌិត​ខាង​ជំនាញ​សាល​ស្បែក​នៅ​អូស្ត្រាលី បាន​ចែករំលែក​ថា ប្រសិន​អ្នក​កំពុង​ខ្វះខាត​ជាតិ​វីតាមីន និង​អាហារូបត្ថម្ភ​នោះ​ក្រចក​នឹង​មិន​ងាយ​លូតលាស់​ឡើយ ហើយ​វា​ក៏​ខ្សោយ ងាយ​ផុយ​បាក់​ស្រួលៗ​ផង​ដែរ។

ដូច្នេះ​យក​ល្អ អ្នក​គួរ​យក​ចិត្ត​ទុក​ដាក់​លើ​របប​អាហារ ជា​ពិសេស​ជ្រើសរើស​អាហារ​ណា​សម្បូរ​ទៅ​ដោយ​ជាតិ​វីតាមីន A, B, C, D និង E។

៣) ក្រចក​ឡើង​ពណ៌​ជាំ

5 66

ក្រចក​ដែល​មាន​សុខភាព​ល្អ បង្ហាញ​មក​ជា​ពណ៌​ផ្កា​ឈូក​បែប​ធម្មជាតិ ខុស​ពី​ក្រចក​ដែល​មាន​ពណ៌​រាង​ជាំ នោះ​មាន​ន័យ​ថា​ចរន្ត​ឈាម​របស់​ពួក​គេ​ស្ថិត​នៅ​កម្រិត​ទាប​ពេក ឬ​មាន​កង្វះ​ជាតិ​ដែក។

២) ចេញ​ឆ្នូត​ពណ៌​ស

ប្រសិន​ចេញ​ឆ្នូត​ពណ៌​ស ជា​បន្ទាត់​បញ្ឈរ រំលេច​ឡើង​លើ​ផ្ទៃ​ក្រចក នោះ​មាន​ន័យ​ថា រាងកាយ​អ្នក​កំពុង​ខ្វះ​ជាតិ​កាល់ស្យូម និង​ស័ង្កសី។ ដូច្នេះ​អ្នក​ត្រូវ​តែ​ប៉ះប៉ូវ​ត្រលប់​មក​វិញ តាម​រយៈ​ការ​ទទួល​ទាន​អាហារ​ឲ្យ​បាន​សមស្រប។

១) ក្រចក​មាន​ស្នាម​អុជ

20200514_171941_701727_mong Tay Lom 1.max 800x800

តើ​អ្នក​ធ្លាប់​ឃើញ​សភាព​ក្រចក​មនុស្ស​មួយ​ចំនួន មាន​ស្នាម​អុជ ដុំៗ​ ដូច​ផ្លូវ​ក្រឡុក​ដែរ​ឬ​ទេ? នោះ​ក៏​បង្ហាញ​ពី​អាការៈ​នៃ​ប្រភេទ​ជំងឺ​ម្យ៉ាង​ឲ្យ​ឈ្មោះ អូតូអ៊ុយមីន ដែល​វា​មាន​ពាក់ព័ន្ធ​នឹង​ជំងឺ​សាល​ស្បែក ដែល​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន និង​គួរ​ទៅ​ពិគ្រោះ​ជាមួយ​ក្រុម​គ្រូពេទ្យ​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក