៦-១០ ព្រឹក​ជា​ម៉ោង​បេះដូង​និង​ខួរក្បាល​ងាយ​ប៉ះ​ទង្គិច បើ​ចង់​អាយុ​វែង ហាម​ធ្វើ​រឿង ៤ នេះ​ដាច់ខាត

ទម្លាប់​នៅ​ពេល​ព្រឹក ខ្លះ​ពិត​ជា​ប៉ះពាល់​ដល់​អាយុ​ជីវិត​របស់​អ្នក​ខ្លាំង​ណាស់ ដោយ​ទម្លាប់​ទាំង​អស់​នោះ មនុស្ស​មួយ​ចំនួន​មើល​រំលង ពុំ​បាន​ចាប់​អារម្មណ៍​ថែម​ទៀត។ ជា​ការ​ពិត ផ្នែក​បេះដូង​និង​ខួរក្បាល គឺ​ជា​សរីរាង្គ​ដែល​ងាយ​រក​គ្រោះថ្នាក់​ខ្លាំង​បំផុត។

ប្រសិន​វា​ជួប​បញ្ហា ឬ​ការ​ប៉ះ​ទង្គិច​ណា​មួយ គឺ​វា​ងាយ​នឹង​បង្កើត​ជា​ការ​គំរាមកំហែង​ដល់​អាយុ​ជីវិត​របស់​អ្នក​បាន។ ខាង​ក្រោម​យើង​បង្ហាញ​ពី​ទម្លាប់ ៤ ដែល​អ្នក​ត្រូវ​ជៀសវាង​នៅ​ពេល​ព្រឹក ព្រោះ​វា​ងាយ​នឹង​ប៉ះពាល់​ដល់​ផ្នែក​បេះដូង និង​ខួរក្បាល៖

៤) សម្ពាធ​ផ្លូវ​អារម្មណ៍

1

ពេល​ព្រឹក ការ​គ្រប់គ្រង​អារម្មណ៍​គឺ​សំខាន់​ណាស់ សុំ​កុំ​ឲ្យ​ពេល​ក្រោក​ពី​ដំណេក​ភ្លាម ទទួល​រង​សម្ពាធ​ផ្លូវ​ចិត្ត ការ​ខឹង​សម្បា ការ​លឺ​សំឡេង​ស្រែក​ឡូឡា​ទាំង​ព្រឹក​ព្រលឹម​ភ្លាម​អី។

ពេលវេលា​នេះ បរិមាណ Adrenaline ត្រូវ​បាន​បញ្ចេញ​ច្រើន​ក្នុង​រាងកាយ ជា​ហេតុ​នាំ​ឲ្យ​ងាយ​ប៉ះពាល់​ដល់​សម្ពាធ​ឈាម។ ការ​ទទួល​រង​សម្ពាធ​ផ្លូវ​អារម្មណ៍​ទាំង​ព្រឹក គឺ​ងាយ​នឹង​បំផ្លាញ​សរសៃឈាម ក៏​ដូច​ជា​សរីរាង្គ​ដទៃ​ទៀត​ជាង​ពេល​ណាៗ​ទាំង​អស់។ យក​ល្អ​គួរ​ប្រកាន់ខ្ជាប់​ភាព​សុទិដ្ឋិនិយម គិត​រឿង​សប្បាយ​ឲ្យ​បាន​ច្រើន​នៅ​ពេល​ព្រឹក។

៣) ទៅ​បន្ទប់​ទឹក​ទាំង​តក់ក្រហល់

2

ពេល​ព្រឹក​ព្រលឹម ការ​បញ្ចេញ​កាកសំណល់​ពី​រាងកាយ តាម​រយៈ​ការ​បន្ទោបង់​គឺ​ជា​រឿង​ល្អ ប៉ុន្តែ​សុំ​កុំ​តក់ក្រហល់ ឬ​ប្រើ​កម្លាំង​ក្នុង​ការ​បញ្ចេញ​វា​ខ្លាំង​ពេក។ យើង​គួរ​ដើរ​យឺត កុំ​ស្ទុះ ឬ​ប្រើ​កម្លាំង​ខ្លាំង​ពេល​បន្ទោបង់ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​កើន​ឡើង​មួយ​រំពេច។

នេះ​អាច​ប៉ះពាល់​ដល់​បេះដូង សរសៃ​ឈាម​ខួរក្បាល នាំ​ឲ្យ​វិវត្ត​ទៅ​រក​ជំងឺ​ធ្ងន់ធ្ងរ។ ប្រសិន​ចង់​បន្ទោបង់​បាន​ល្អ គួរ​ទម្លាប់​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ​មួយ​កែវ មុន​ដើរ​ទៅ​បន្ទោបង់ ហើយ​ទម្លាប់​កែសម្រួល​របប​អាហារ និង​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់​ផង។

២) ស្ទុះ​ពី​ដំណេក​លឿនៗ​ពេក

ការ​ក្រោក​ពី​ដំណេក​នៅ​ព្រឹក​ព្រលឹម​ជា​ទម្លាប់​ល្អ តែ​កុំ​ប្រញាប់​ស្ទុះ​ចេញ​ពី​កន្លែង​គេង​ភ្លាមៗ​ពេក ព្រោះ​ទម្លាប់​នេះ អាច​ធ្វើ​ឲ្យ​មនុស្ស​វិលខ្ញាល់​មួយ​រំពេច ឬ​ដួល​សន្លប់ ដោយសារ​តែ​សម្ពាធ​ឈាម​កើន​ឡើង​ខ្លាំង។

យក​ល្អ​ទោះ​លឺ​ម៉ោងរោទិ៍​ឬ​ប្រញាប់​បែប​ណា​ក៏​ដោយ គួរ​សម្រួល​អារម្មណ៍​បើក​ភ្នែក​នៅ​លើ​គ្រែ​បន្តិច​សិន ហើយ​ដក​ដង្ហើម​មួយ និង​ពត់ពែន​ខ្លួន​ទៅ​មក​ឆ្វេង​ស្តាំ ដើម្បី​ឲ្យ​អវយវៈ​មាន​ចលនា​ សឹម​ក្រោក​ឡើង​យឺតៗ។

១) ខ្ជិល​ផឹកទឹក​នៅ​ពេល​ព្រឹក

Photo 1 16386122543251772991830

ពេល​ព្រឹក​គឺ​ជា​ពេលវេលា​ដែល​រាងកាយ​មនុស្ស​បាត់បង់​ជាតិ​ទឹក​ច្រើន ដូច្នេះ​ឈាម​នឹង​ឡើង​ក្រាស់ នាំ​ឲ្យ​លំហូរ​ឈាម​មាន​ការ​ថយ​ចុះ។ ប្រសិន​អ្នក​មិន​បាន​ផឹក​ទឹក​នៅ​ពេល​ព្រឹក គឺ​វា​ងាយ​នឹង​កើត​មាន​ការ​កក​ឈាម ជា​ពិសេស​មិន​ល្អ​ទេ ចំពោះ​មនុស្ស​លើស​ឈាម។

ចូរ​ទម្លាប់​ផឹក​ទឹកក្ដៅឧណ្ហ៍ៗ​មួយ​កែវ​នៅ​ពេល​ព្រឹក ដែល​វា​ជួយ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ បំពេញ​ជាតិ​ទឹក​មក​ក្នុង​ខ្លួន គ្រប់គ្រង​ឈាម ការពារ​និង​បញ្ចៀស​ជំងឺ​បេះដូង សរសៃឈាម​ខួរក្បាល​ជា​ដើម៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក