ឆ្នាំ​ថ្មី ២០២២ ខាល ម្សាញ់ មមី មមែ ចាំ​ត្រង​លាភ​ធំ នៅ​ខែ​សំណាង​ទាំង ៣ នេះ

តើ​អ្នក ឬ​សមាជិក​គ្រួសារ​អ្នក មាន​អ្នក​កើត​ឆ្នាំ​ខាល ម្សាញ់ មមី មមែ​ដែរ​ឬ​ទេ? ប្រសិន​ជា​មាន មក​អាន​អត្ថបទ​នេះ​ត្រូវ​ហើយ ដោយ​នៅ​ឆ្នាំ​ថ្មី ២០២២ ខាង​មុខ តាម​ហោរាសាស្រ្ត​បាន​ដំណាល​មក​ថា នៅ​ខែ​សំណាង​ទាំង ៣ ខាង​ក្រោម ពួក​គេ​នឹង​ទទួល​បាន​លាភ​ធំ យីអ៊ុន​ឡើង ហួស​ពី​ការ​រំពឹង​ទុក៖

១) នៅ​ខែ​មករា

Nguoi Tuoi Dan Nen Chon Tranh Gi Hop Phong Thuy

បើក​ក្បាល​ទំព័រ​ខែ​ទី ១ ប្រចាំ​ឆ្នាំ ២០២២ លាភ​សំណាង​ធំ នឹង​កើត​មាន​ដល់​ម្ចាស់​ឆ្នាំ​ទាំង ៤ ដូច​រៀបរាប់​ខាង​លើ ហើយ​រាល់​បំណងប្រាថ្នា​អ្វី នឹង​កើត​ចេញ​ជា​ផល ជា​ផ្លែផ្កា​យ៉ាង​ឆាប់​រហ័ស។

និយាយ​ពី​ផល​ចំណេញ កើត​ចេញ​ពី​ប្រាក់​ចំណូល ក៏​មាន​ខ្ពស់​ជាង​សព្វ​មួយ​ដង ហើយ​អ្នក​ក៏​បាន​ជួប​មនុស្ស​ល្អ ដៃ​គូ​សហការ​ល្អ នាំ​ឲ្យ​អ្នក​ឆ្ពោះ​ទៅ​ភាព​ជោគជ័យ និង​ភាព​ល្អ​ប្រសើរ​ឡើង​លើស​ពី​ការ​រំពឹង​ទុក។ ដូច្នេះ​ចូរ​ត្រៀម​ខ្លួន​ទុក​ជា​មុន រៀបចំ​ផែនការណ៍​ជីវិត​ឲ្យ​បាន​ល្អ​ជា​បណ្តើរៗ​ទៅ លុះ​ដល់​សំណាង​មក​ដល់​គួបផ្សំ​ផង នោះ​វា​ក៏​​នឹង​កាន់​តែ​ល្អ​ឌុប។

២) នៅ​ខែ​ឧសភា

Ice_screenshot_20211206 135048

អាកាសធាតុ​ក្នុង​ខែ​ឧសភា រាង​ក្តៅ​ខ្លាំង​បន្តិច តែ​ជោគជតារាសី​ម្ចាស់​ឆ្នាំ​ទាំង ៤ នឹង​មិន​ជា​ក្តៅ​ក្រហល់ក្រហាយ​អ្វី​ទេ ដោយ​មាន​តែ​ឱកាស​បាន​ជួប​មនុស្ស​ល្អៗ បាន​ជួប​មិត្ត​ថ្មី ដែល​ដឹកដៃ​អ្នក​ទៅ​រកស៊ី ដឹកដៃ​ទៅ​កើប​លុយ កើប​ភាព​ជោគជ័យ​ពិត​ប្រាកដ​ក្នុង​ជីវិត។

នៅ​ពេលវេលា​នោះ ភាព​វិជ្ជមាន​មិន​មែន​ត្រឹម​តែ​ទ្រព្យ​មួយ​មុខ​ទេ សូម្បី​តែ​កិត្តិយស ការ​គោរព​ស្រលាញ់​ក៏​កើត​មាន​ច្រើន​ចេញ​ពី​មនុស្ស​ជុំវិញ​ខ្លួន​ផង​ដែរ។ វា​ជា​ខែ​រលូន​រឿង​លុយ​កាក់ តែ​ក៏​កុំ​ភ្លេច​សន្សំ​ទុក​ឲ្យ​បាន​ល្អ​ផង។

៣) នៅ​ខែ​ធ្នូ

Ice_screenshot_20211206 135053

ខាល ម្សាញ់ មមី មមែ នឹង​មិន​មាន​អ្នក​តាម​បៀតបៀន តាម​ធ្វើ​បាប​នោះ​ទេ​ ទាំង​ផ្លូវកាយ​និង​ផ្លូវ​ចិត្ត ជា​ហេតុ​នាំ​ឲ្យ​ពួក​គេ​នឹង​ទទួល​អារម្មណ៍​ថា ២០២២ ដូច​ជា​ឋានសួគ៌​ដែល​មាន​ក្តីសុខ​បំផុត និង​ជា​ឆ្នាំ​បង្កើត​លាភ​សំណាង​ធំ​បំផុត​ចូល​ដល់​ពួក​គេ។

មក​ដល់​ចុង​ឆ្នាំ​នៃ​ខែ​ធ្នូ ម្ចាស់​ឆ្នាំ​ខាល មមី ជា​ដើម នឹង​កាន់​តែ​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត ហើយ​បើ​អ្នក​ជា​មនុស្ស​មាន​ជីវភាព​មធ្យម​ផង ក៏​នឹង​ឃើញ​ការ​ផ្លាស់ប្តូរ ១៨០ ដឺក្រេ នាំ​ឲ្យ​មាន​លុយ​ទិញ​ឡាន ទិញ​ផ្ទះ រី​ឯ​អ្នក​មាន​ស្រាប់​ផង ក៏​កាន់​តែ​មាន​ផុត​លេខ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក