របស់ថោកៗក្បែរខ្លួន ៥ យ៉ាង​ អ្នកគួរប្រើដើម្បី​កម្ចាត់​ក្លិន​​ក្នុង​ទូទឹកកក ធានាទទួលបានប្រសិទ្ធភាពខ្ពស់

ខាងក្រោមនេះជាវិធីសាមញ្ញងាយៗ ដែលគ្រប់ស្រ្តីមេផ្ទះទាំងអស់គួរតែប្រើដើម្បីកម្ចាត់ក្លិនមិនល្អ ក្នុងទូទឹកកក៖

តែ

អ្នកគ្រាន់តែយកតែផ្កា ៥០ ក្រាម ដាក់ក្នុងថង់ក្រណាត់តូចមួយ រួចដាក់ក្នុងទូទឹកកក។ បន្ទាប់មកតែនឹងស្រូបយកក្លិនមិនល្អទាំងអស់នៅក្នុងទូ។ យ៉ាងណាមិញ ថង់តែនេះអាចប្រើបន្តបានប្រហែល ១ ខែប៉ុណ្ណោះ បន្ទាប់មកអ្នកអាចយកតែចេញ ហើយហាលថ្ងៃដើម្បីអាចប្រើប្រាស់បន្តបាន។

កាហ្វេ

បន្ទាប់​ពី​ធ្វើ​កាហ្វេ​រួច អ្នក​អាច​រុំ​កាហ្វេ​ក្នុង​ក្រណាត់​មួយ​ហើយ​ដាក់​ក្នុង​ទូទឹកកក។ ដោយថង់កាហ្វេនេះអាចរក្សាទុកក្នុងទូទឹកកកបានរយៈពេលប្រហែលត្រឹមតែ ៣ សប្តាហ៍ បន្ទាប់មកអ្នកអាចយកវាចេញ ហើយជំនួសវាដោយថង់ថ្មីទៀត។

ទឹកខ្មេះ

អ្នក​ក៏​អាច​យកទឹកខ្មេះមួយកូន​កែវ រួចដាក់​ក្នុង​ទូទឹកកក បន្ទាប់មកទឹកខ្មេះនឹងស្រូបយកក្លិនទាំងអស់នៅក្នុងទូដោយមិនបង្កការខូចខាតដល់ទូ ក៏ដូចជាអាហារផ្សេងៗ។

ក្រូចឆ្មា

អ្នក​អាចចិត​ក្រូចឆ្មា​ជា​បន្ទះស្តើងៗ រួច​ដាក់​ពេញ​ក្នុង​ទូរ​ទឹកកក។ ប្រេងសំខាន់ៗជាច្រើនដែលបានពីសំបកក្រូចឆ្មានឹងជួយបំបាត់ក្លិនស្អុយនៃទូទឹកកកទាំងអស់។

នំបុ័ង

នំប៉័ងស្ងួត និងប្រេះ ដូច្នេះវាមានសមត្ថភាពស្រូបសំណើមបានល្អ។ ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ អ្នកអាចឃើញប្រសិទ្ធភាព ហើយរឿងដ៏ងាយស្រួលមួយទៀត គឺគ្រាន់តែនំប៉័ងមួយដុំ អ្នកអាចប្រើបានពេញមួយខែ ហើយនៅតែគ្មានបញ្ហា។

ប្រភព៖ បរទេស